ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមបណ្តោយផ្លូវកៅសូ១ខ្សែ ពីចំណុចផ្លូវជាតិលេខ១ ឆ្ពោះទៅច្រករបៀងកំពង់ស្ពាន ស្ថិតនៅសង្កាត់បាវិត បាននាំគ្នារិះគន់ នូវការបង្ហូរទឹកស្អុយចេញពីលូបែក លើផ្លូវស្អុយគគ្រុក មិនត្រូវបានអាជ្ញាធរក្រុងបាវិត មានវិធានការនោះទេ ។
ប្រភពពីប្រជាពលរដ្ឋ បានបន្តទៀតថា ការបង្ហូរទឹកស្អុយមកលើផ្លូវនេះ មានជាង១ខែមកហើយ មិនទាន់ឃើញមានអាជ្ញាធរសង្កាត់បាវិត អើពើនោះទេ រឺមួយទុកបង្ហួតភ្ញៀវទេសចរណ៍ ដែលមានច្រើនជាតិសាសន៍ ដែលឆ្លងកាត់ទឹកដីក្រុងបាវិត ហើយម្យ៉ាងវិញទៀត វានាំឲ្យខូចឈ្មោះក្រុងវិត ដែលជាក្រុងដ៏សំខាន់ សំរាប់ខេត្តស្វាយរៀង ក្នុងការប្រទ្បងប្រណាំងទីក្រុងស្អាត ។
ប្រជាពលរដ្ឋបានបន្តទៀតថា បញ្ហាទឹកស្អុយលើផ្លូវនេះ គួរតែលោកចៅសង្កាត់ និងលោកអភិបាលក្រុង ដែលទើបតែថ្មី ត្រូវមានវិធានការណ៍ ជួលជុលប្រព័ន្ធលូនេះ ឲ្យបានត្រឹមត្រូវផង កុំទុកឲ្យទឹកស្អុយនៅលើផ្លូវនេះ តទៅទៀត ព្រោះអ្នកធើ្វដំណើរ តាមផ្លូវនេះ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវនេះ ពិបាកនឹងដកដង្ហើមខ្លាំងណាស់ ៕