កិច្ចប្រជុំ ស្ដី​ផែនការ​យុទ្ធនា​ការផ្ដល់​អត្ត​ញ្ញាណ​ប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ចាប់ពី​ថ្ងៃទី​០១​មិថុនា​ឆ្នាំ​២០១៥​ដល់​ខែធ្នូ​ឆ្នាំ​២០១៦

0

កំពង់ធំ​= ឧ​ត្ត​ម ឡុង​ផល​អនុ​រដ្ន​លេខា​ក្រសួង មហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ទី​១០​ថ្នាក់ជាតិ​ស្ដីពី​ការទទួលខុសត្រូវ​ដឹកនាំ​ជុំរុញ ការងារ​ផ្ដល់​អត្ត​ញ្ញាណ​ប័ណ្ណ​សញ្ញា​តិ​ខ្មែរ​តាម​រាជធានី ខេត្ត និង​ឧ​ត្ត​ម ឧ​ត្ត​ម សេនីយ៍​é​ក ពេ​ជ សុ​ទិវា អគ្គនាយករង​អគ្គ​សញ្ញាណ​កម្ម អ​ញ្ចើ​ញ​ជា​អ​ធិ​តិ​យ​Image6ភាព​ក្នុង​កិច្ចប្រជុំ​នេះ​ដោយមាន​ការចូលរួម ពី ឧ​ត្ត​ម ប្រាក់​សា​រ៉ា​ត​អភិបាលរង​ខេត្ត លោក ជូរ សំអាន ស្នងការ​ខេត្ត ព្រមទាំង​មេភូមិ មេឃុំ អធិការនគរបាល អភិបាលស្រុក មកពី​បណ្ដា​ស្រុក និង​ក្រុង​ទាំង​៨​ជុំវិញ​ខេត្តកំពង់ធំ​ប្រមាណ​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែសីហា​ឆ្នាំ​២០១៥​។​
​ក្នុងនោះដែរ​លោក​អធិការ​ចំនួន​២​រូប មកពី​ស្រុក​ប្រាសាទ​សំបូរ ស្រុក​សន្ទុក និង​លោ​អភិបាលស្រុក​បារាណ៍​បានធ្វើ​សេចក្ដីរាយការណ៍​ស​ង្ខែ​ប ស្ដីពី​ការអនុវត្តន៍​ការងារ​កន្លងមក​ទទួល​បាន​ជោគជ័យ​និង​ការខ្វះខាត​ឧ​បក​រាណ៍​ប្រើប្រាស់ៗ ព្រមទាំង​ការងារ​មួយចំនួន​ដែល​កំពុងតែ​អនុវត្តន៍​បន្ដ និង​ទទួលយក​ផែនការ​ថ្មី​សំរាប់​ការ​ស្រង់​ប​ញ្ចី​ឈ្មោះ ការផ្ដល់​អត្ត​ញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ន ។​Image10
ឧ​ត្ត​ម ប្រាក់​សា​រ៉ា​ត អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ ថា​ថ្នាក់​ខេត្ត​មាន​តួនាទី​អនុវត្តន៍​តាមដាន ត្រួតពិនិត្យ​រុំលឹក​ដាស់តឿន​និង​ជុំរុញ​ផ្ដល់​អត្តសញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ជូន​ប្រជា​ពល​រដ្ន ពិនិត្យ​និង​ចុះ​អត្ថ​លេខា​លើ​បញ្ចើ​រាយ​នាម ប្រជា​ពល​រដ្ន ដែល​បាន​បំពេញបែបបទ​ផ្ដល់​អត្តសញ្ញាណ​រួច​និង​ប​ញ្ចូ​ន ប​ញ្ចី​រាយ​នាម​នោះ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​បោះពុម្ព ធ្វើការ​ផ្សា​ព្វ​ផ្សាយ​អប់រំ​ដល់​ប្រជា​ពល​រដ្ន​អោយ​យល់ដឹង​អំពី​សា​រះ​សំខាន់ នៃ​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ​ហើយ​និង​ចូលរួម​ធ្វើអោយបាន​គ្រប់ៗ​គ្នា​។​Image3
ឧ​ត្ត​ម ឡុង​ផល បាន​មានប្រសាសន៍​ក្នុង​ខេត្តកំពង់ធំ​មាន​ចំនួន​៨​ស្រុក និង​ក្រុង តាម​ទូ​លេខ មាន​ប្រជា​ពល​រដ្ន​តែ​២៨៩២២៥​នាក់ ដូច្នេះ លោក​មេភូមិ មេឃុំ សង្កាត់ មាន​ភារកិច្ច​ប្រមូល​ទិនន័យ​ប​ញ្ចី​ឈ្មោះ អោយបាន​ច្បាស់លាស់ និង​ផ្ដល់​អត្ត​ញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ន ចំពោះ​អធិការ​គ្រប់​ក្រុង​ស្រុក នគរបាល​ប៉ុស្ដិ​រដ្ន​បាល មាន​តួនាទី​ភារកិច្ច​បញ្ចូល​របាយការណ៍ រាល់​ទិ​ន័យ​របស់​ប្រជាជន​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង មក​ស្នងការ​នគរបាល​ខេត្ត​និង ចុះ​ចែក​អត្ត​ញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ន ជាមួយ​មន្ដ្រី​ជំនាញ​គ្រប់​ស្រុក​ក្រុង​ទាំង​៨ នគរបាល​ត្រូវ​ចុះ​ជាប់​សហការគ្នាជាមួយ​មេភូមិ ឃុំ សង្កាត់ នគរបាល​ប៉ុស្ដិ​រដ្ន​បាល ពិនិត្យ និង​ចុះឈ្មោះ​ប្រជា​ពល​រដ្ន​ក្នុង​ប​ញ្ចី​បោះឆ្នោត ដែល គជប រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​តាម​បណ្ដា​ភូមិ ឃុំ សង្កាត់ និង​ត្រូវ​ប្រមូលផ្ដុំ សំភា​រះ​ធ្វើការ​ដើម្បី​ស្រង់​ទិនន័យ​ប្រជា​ពល​រដ្ន​សរុប បើ​ជួប​ការលំបាក់​ត្រូវ​រាយការណ៍​មក​é ឧ​ត្ត​ម អភិបាលខេត្ត​៕​ប៊ុន​រិទ្ធីImage4Image5Image2
Image8Image7