នាយទាហាន​និង​ពលទាហាន​៨៦​រូប​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិកា​សឹករ​កំពង់ធំ​ត្រូវបាន​បំពាក់​ឋានន្តរ​ស​ក្កិ​

0


​កំពង់ធំៈ ដោយមាន​ការយកចិត្ត​ទុកដាក់ ចំពោះ​នាយទាហាន និង​ពលទាហាន ដែល​បាន​ខិតខំ​បំពេញភារៈកិច្ច​និង តួនាទី​ក៏ដូចជា​ការគោរព​នូវ​បទបញ្ជា​ផ្សេៗ របស់​កងកម្លាំង នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ឆ្លើយតប​នឹង​ការខិតខំ​តស៊ូ ពុះពារ​គ្រប់​កាលៈទេសៈ ទើប​ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ បាន បំពេញ​នូវ​សេចក្តីត្រូវការ ដោយបាន​រៀបចំ​ពី​ធី បំពាក់​ឋានន្តរ​ស​កិ្ក​ដល់​យោធិន ចំនួន ៨៦​រូប នៅ​រសៀល​ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥ ស្ថិតនៅ​សាលប្រជុំ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ​។​
​ចំពោះ​ការតែងតាំង​និង​បំពាក់​ឋានន្តរ​ស​ក្កិ ត្រូវបាន​ប្រគល់ជូន​ដល់ ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៦​នាក់ ថ្នាក់​អនុសេនីយ៍ទោ ១៩​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ១១​នាក់ ថ្នាក់​នាយចំណង់ ៥០​នាក់ ដែល​បានមកពី​តាម​បណ្តា​វរៈ​សេនា​តូច និង​ផ្នែក​សឹក​រង​ស្រុក ក្រុង ចំណុះ​ឲ្យ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ធំ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ត្រី សោម ស៊ុន បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន និង​បាន​អប់អរសាទរ នូវ​ការទទួលបាន​នូវ​ឋានន្តរ​ស​ក្កិ​ថ្មី​បន្ថែម របស់​នាយទាហាន​ទាំង​៨៦​រូប និង​បានបញ្ជាក់​ឲ្យ​ឃើញថា ពិតជា មាន​ស្នារ​ដៃ​ក្នុងការ​បំពេញភារកិច្ច និង​មាន​អតីត​ភា​ការងារ​គ្រប់គ្រាន់ ក្នុងការ​គោរព​នូវ​បទបញ្ជា​ថ្នាក់លើ ហើយ​ត្រូវបាន ថ្នាក់លើ​មាន​ទំនុកចិត្ត បានផ្តល់​នូវ​កិត្តិយស​ដំឡើង​ឋានន្តរ​ស​ក្កិ​ជូន​នាពេលនេះ ឯកឧត្តម សោម ស៊ុន បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​នាយទាហាន​ទាំង​ទទួលបាន​ការ​រី​ចម្រើន​ក្នុង​ការងារ ត្រូវគោរព​និង​ធ្វើ​ឲ្យ​បាន នូវ​គុណសម្បត្តិ​៥​យ៉ាង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ចាំបាច់​ត្រូវតែ​អនុវត្ត​ឲ្យ​បាន ត្រូវ​តាំងខ្លួន​ជា​មជ្ឈមណ្ឌល ប្រតិកម្ម​រហ័ស ឈ្លាសវៃ​ក្នុងការ​ដោះស្រាយ​រាល់​សភាពការណ៍ ដែល​បា​កើតឡើង​ឲ្យ​បាន​ម៉ត់ចត់ មាន​សមត្ថភាព​គ្រប់គ្រាន់ ចេះ​គ្រប់គ្រង​កម្លាំង មាន សមត្ថភាព​ក្នុងការ​សម្រេច​ភារកិច្ច និង​បាន​ផ្តាំផ្ញើរ​ឲ្យ នាយទាហាន​ចងចាំ​ប្រការ​ដែល​គួរ​ជៀសវាង ចំនួន​១៣​ចំនុច ដោយ​មិនត្រូវ​អួតអាង​លើ​សមត្ថភាព​ខ្លួនឯង កុំ​វាយតំ​ម្លៃ​បច្ចាមិត្ត​កំរិត​ទាប មិន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ក្នុ​ភារកិច្ច ទើប​ក្លាយជា​នាយទាហាន​ល្អ មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​នាយទាហាន បានសេចក្តីថា គឺជា​ថ្នាក់ដឹកនាំ ត្រូវ​ព្យាយាម សិក្សា​រៀនសូត្រ បន្ថែម​ពាក់​ព័​ន្ឋ​នឹង ច្បាប់ វិន័យ កិត្តិយស់ កេរ្តិ៍ឈ្មោះ និង​យុត្តិសាស្ត្រ រួមទាំង​ប្រ​ព័​ន្ឋ​បច្ចេកវិជ្ជា​ផ្សេងៗ ដើម្បី​ឲ្យ​ដើរ​ស្របគ្នា​និង​សម័យកាល បច្ចុប្បន្ន ជាពិសេស​ត្រូវ​តាំងខ្លួន​ជា​សិស្ស ជា​អ្នករៀនៗ​ដោយ​គ្មាន​ទីបញ្ចប់ ដោយសារតែ​គ្មាន​សកល​វិទ្យាល័យ​ណាមួយ បាន​កំណត់ថា​ត្រូវ​បញ្ជ​ប់​ការរៀន​។​
ដោយ ប៊ុន រដ្ឋា a1 a2 a3 a4 a5 a6 a7 a8