គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​និង​ម៉ូតូ​បង្ក​អោយ​រងរបួស​ធ្ងន់​ទាំងសងខាង

0

​កំពង់ធំ​=​កាលពី​យប់​ម៉ោង​ប្រមាណ ៧​និង​៥០​នាទី​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៥​មាន​ហេតុ​
ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៩ និង​១៩០ លើផ្លូវ​ជាតិ​លេខ​៦ ស្ថិតនៅក្នុង​ភូមិប​ល្ល័​ង្គ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​រវាង ម៉ូតូ​1440802160158បុក​និង​ម៉ូតូ​បង្ក​ស្នាមរបួស​ធ្ងន់​ទាំងសងខាង ហេតុ​ការ​នេះ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់ អ្នក​ដែល​រស់​នៅក្បែរនោះ​។​
​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​ប្រជា​ពល​រដ្ន បានអោយដឹងថា ដំបូង​លឺ​សំលេង​ប្រាវ ស្រាប់តែ​មក​មើល ឃើញ​ម៉ូតូ​ម៉ាក សង សេ​១២៥ ពណ៍​ខ្មៅ​បុក​គ្នា​ជាមួយ​ម៉ូតូ C100​កូរ៉េ ពេញទំហឹង​បណ្ដាលអោយ​របួសធ្ងន់​ទាំងសងខាង ក្នុង​ហេតុការណ៍​នេះ​គេ​ពិនិត្យឃើញ​ម៉ូតូ​សង C125​ពាក់​ផ្លាកលេខ​កំពង់ធំ 1E9096 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ លៀង អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ ជី​អាប ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ រងរបួស​ធ្ងន់ ចំណែក​បុរស​បើកបរ​ម៉ូតូ​C100​កូរ៉េ គ្មាន​ផ្លាកលេខ​ទេ ឈ្មោះ ហ៊ឹម ហ៊ូ​យ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រងរបួស​ធ្ងន់ មូលហេតុ​បណ្ដាលមកពី​អ្នកបើ់កបរ ម៉ូតូ​សង​មិន​ប្រកាន់​ស្ដាំ មិន​គោរព​ច្បាប់​ចរាចរណ៍ រំ​លោប ចូលមក​ផ្លូវ​របស់គេ ។​1440802145235
ក្រោយពី​កើតហេតុ សមត្ថកិច្ច​មក​ធ្វើការ​វាស់វែង ធ្វើ​កំណត់ហេតុ ប​ញ្ចូ​ន​ជនរងគ្រោះ​ទាំង​២ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​២​បញ្ចូនទៅ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ស្វាយ រងចាំ​ភាគី​សងខាង​រក​ដំណោះស្រាយ​ទៅតាម​ក្រោយ ៕​ប៊ុន​រិទ្ធី​
14408021403301440802151064