ឧ​ត្ត​ម បណ្ឌិត អ៊ុក​រ៉ាប៊ុន រដ្ន​មន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ផ្ដល់ប្រាក់​ដល់គ​ណះ​ក​ម្មា​ការ ស .​ប​. ក សាខា​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​

0

​កំពង់ធំ =​កាលពី​ល្ងាច​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៥ លោក​ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និង​ជា​ប្រធាន​គ​ណះ​កម្ម​ការ ស ប ក សាខា​ខេត្តកំពង់ធំ បានទទួល​ភារកិច្ច ដឹកនាំ​ក្រុមការងារ​នាំយក​ប្រាក់​វិភាគទាន​សហគម​មិត្ត​បុគ្គលិក កសិកម្ម​កម្ពុជា​ជូន​គ្រួសារ​សព​២​Image36គ្រួសារ ចំនួន ១២​លាន​រៀល ។​
ពិធី​ប្រគល់​ប្រាក់​វិភាគទាន​នេះ ត្រូវបាន​ប្រគល់​ដល់​គ្រួសារ​សព លោក ឡោ យ៉ុ​ន ចំនួន ៦​លាន​រៀល និង​គ្រួសារ​សព​លោក ខែ​ក ខុន ចំនួន​៦​លាន​រៀល ក្នុងនោះដែរ​លោក លោក​ធី​វ វណ្ណ​ធីរ ប្រធាន​គ​ណះ​កម្ម​ការ បាន​មានប្រសាសន៍​សំណេះសំណាល​សួរ​សុខ​ទុក ដល់​ក្រុមគ្រួសារ សព ដោយមាន​ខ្លឹមសារ​ថា​ការបាត់បង់​ធនធានមនុស្ស​របស់​ម​ន្ទីរ​កសិកម្ម​ដំណាក់កាល​ដំបូង​គឺ​មន្ដ្រី​ចូលនិវត្តន៍​បានទទួល​មរ​ណះ​ភាព ជាការ​ចូលរួម​សោកស្ដាយ យ៉ាង​ក្រៃលែង និង​បាន​ជំរាប​ពី​លក្ខ​ន្ដិ​កះ​ក៏ដូចជា​គោលការណ៍​ផ្ដល់ជូន​សហព័ន្ធ ប្ដី​ប្រពន្ធ ដែល​មិនមែនជា​សមាជិក ដែល​ទទួល​មរ​ណះ​ភាព​មុន ត្រូវបាន​ទទួល​ការ​ឧបត្ថម​ចំនួន ៣​លាន​រៀល ក្នុង​១​នាក់ ចំពោះ​សមាជិក​សហគមន៍ ទទួលបាន ៦​លាន​រៀល បន្ទាប់មក​បាន​ហែក​Image32ស្រោមសំបុត្រ​បណ្ដាំមរតក​ដើម្បី​អាន​ខ្លឹមសារ​អោយ​តំណាង​ក្រុមគ្រួសារ​ស្ដាប់ មើល និង​ប្រគល់ជូន ព្រមទាំង​បាន​អាន​នូវ​សារ​រលែក​ទុក្ខ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ​និង​នេសាទ​ស្ដាប់​និង​ប្រគល់ជូន តាម​ឈ្មោះ​ដែល​ត្រូវ​បានទទួល​តាម​បណ្ដាំមរតក​នេះ​។​
ចុងក្រោយ តំណាង​ក្រុមគ្រួសារ​នៃ​សព បាន​សំដែង​នូវ​ការគោរព​ដឹងគុណ​ជា​អនេកប្បការ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ក្រសួង និង​មន្ទីរ កសិកម្ម​ខេត្ត​ដែល​បាន​ពាំ​នាំយក​ថវិការ​ទាំងនេះ​មក​ជូន​ក្រុមគ្រួសារ​សព ដែល​កំពុងតែ​ខ្វះខាត ក្នុង​ជីវភាព​គ្រួសារ ទីបញ្ចប់ លោក​ប្រធាន គ​ណះ​កម្ម​ការ បាន​ផ្ដាំផ្ញើរ​ដល់​ក្រុមគ្រួសារ សព​ដែល​ទទួលបាន​ប្រាក់​វិភាគទាន​នេះ យកទៅ​ប្រើប្រាស់​អោយ​សមប្រកប តាម​គោលការណ៍​របស់ខ្លួន​ប្រកបដោយ​សុវត្ថិភាព​៕ ប៊ុន រិទ្ធី Image30Image28
Image33Image29