ឧក្រិដ្ឋជន​វង់ វិ​ន បន្ទាប់ពី​ចេញពី​ព​ន្ឋ​នាគារ បានធ្វើ​សកម្មភាព គំរាម​គំហែង វាយ​ធ្វើបាប ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ដេក​ស្រក់​ទឹកភ្នែក ភ័យ​ស្លន់ស្លោរ ដោយសារ​ខ្លាច់​បាត់បង់​ដី​

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​៨០០​គ្រួសារ រស់នៅ​ក្រោម​ដែន​គ្រប់​គ្រង់​ដោយ​អានាធិបតេយ្យ របស់​ឧក្រិដ្ឋជន ដែល ជាប់​អតីត ជាប់​ព​ន្ឋ​នាគារ ជាច្រើនលើក បាន​តាំងខ្លួន​ជា​ប្រធាន​អបគមន៍ បង្កើត​បក្សពួក បន្ត​គ្រប់​គ្រង់​បង្កើត ដែន​អានាធិបតេយ្យ ប្លន់ គំរាម សំលាប់ និង​ធ្វើ​ទារុណកម្ម ប្រជាពលរដ្ឋ​ស្លូតត្រង់ តាំងខ្លួន​ជា​អ្នកគ្រប់គ្រង​ដី របស់​ប្រជាពលរដ្ឋ បានកំណត់​ឲ្យ​ប្រជាពលរដ្ឋ បង់លុយ​ក្នុង​មួយ​គ្រួសារ ចាប់ពី​១០០​ដុល្លា ដល់​ទៅ​១៧០០ ដុល្លា តាម​ទំហំ​ដី ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ ឲ្យ​ថ្លៃ​គ្រប់គ្រង​ទេ លោក វង់ វិ​ន និង​ដកយក​ដី​វិញ មិន​ឲ្យ ប្រជាពលរដ្ឋ​ណាត​វ៉ា ។​
​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋ រស់​ក្រោម​ការឈឺចាប់ និង​សម្រក់​ទឹកភ្នែក ព្រៀបបាន​ទៅនឹង​ជំនាន់ ៣​ឆ្នាំ ២០ ខែ ២០​ថ្ងៃ ក្នុង​របប​ផ្តាច់ការ​ខែ្មរ​ក្រហម ខណៈពេលដែល​ឈានដល់​ឆ្នាំ ២០១៥​ទៅហើយនោះ ក៏​នៅតែ បាន​ប្រជាពលរដ្ឋ ៨០០​គ្រួសារ​រងទុក្ខវេទនា ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ របស់​ក្រុម​បក្សពួក​ក្រុម​របស់លោក វង់ វិ​ន បាន​បង្កើត​ដែន​គ្រប់គ្រង បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ អូរ​អ​ង្គុ​ញ​ក្រោម ភូមិ​អូ​អ​ង្គុ​ញ​លើ ភូមិ អូ​ញ៉ាច់ ភូមិ អូ​អំពិល ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ បង់លុយ​ថ្លៃ​ការពារ ឬក៏​បង់​ព​ន្ឋ​ដី​ឲ្យ​ពួកគេ ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​ឲ្យ​ពួកគេ គេ​នឹង​វាយ​ធ្វើបាប​ប្តី និង​ប្រព​ន្ឋ ព្រមទាំង​ដកយក​ដី មិន​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​បន្ត មិនតែប៉ុណ្ណោះ​ដី​ប្រជាពលរដ្ឋ​រស់នៅ​សុខ ឧក្រិដ្ឋជន វង់ វិ​ន រួមទាំង បក្សពួក បាន​ដកយក​ដី​លក់​ឲ្យ​អ្នក​ដ៏​ទៃ ថែមទាំង​សាងសង់​ផ្ទះ​លើដី​របស់​ប្រជាពលរដ្ឋ​ទៀតផង ។
​ដោយ​មានការ​ត្អូញត្អែ និង​ភ័យខ្លាច និង​ការ​គំរាម​សំលាប់ ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ហ៊ាន​ចេញមុខ​តវ៉ា​នោះទេ ដោយសារ​តំបន់​ខាងលើ នៅ​ដាច់ស្រយាល ដែលជា​អសន្តិសុខ​សម្រាប់​ពួកគាត់ ទើប​លោក មេភូមិ ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០​នាក់ បាន​ងើបឡើង ដើម្បី​តស៊ូ​ប្តូរ​ស្លាប់​ប្រសើរ​ជាជាង​ការស្លាប់​ដោយ ជន​អ​ន្ទ​ពាល​សំលាប់ បាន​សុខចិត្ត​ដឹកជញ្ជូន​អ្នកសារព័ត៌មាន ដែលមាន​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ដើម្បី​ចុះទៅ​ថតរូប​ភាព តំបន់​អានាធិបតេយ្យ នៅ​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ ដែល​ផ្លូវ​សែនពិបាក ដែល ជនខិលខូច​គិតថា គ្មាន​ស​ត្ថ​កិច្ច ឬ​អ្នកសារព័ត៌មាន​ណា​ទៅដល់ ទើបបាន​បក្សពួក​ជន​ខិ​ខ​ខូច​បានធ្វើ​អ្វី​តាំ​អំពើ​ចិត្ត ។​
​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​ជម្រាបជូន ដល់​អភិបាល​ខេត្តកំពង់ធំ លេខ ១៧២ រ​.​ស .​គ​១ តាមរយះ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ស្នើ​ឲ្យ​ចាត់វិធានការ ចំពោះ​ជន​គំរាម​គំហែង រំលោភ​យក​ដី និង​ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ចំនួន ៨០០ គ្រួសារ នៅ​ភូមិ អូ​ញ៉ាច់ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​ធ្វើ​អន្តរាគមន៍ ចាត់វិធានការ លោក វង់ វិ​ន និង​លោក ខាត់ ឈុន ឈ្មោះ គ្រី​ម សៀត ឈ្មោះ ម៉ាត់ សេន លោក​ហាក់ សារ៉ាត់ ដែលជា​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងល្វា លោក កែវ សុវណ្ណ ដោយបាន​បញ្ជាក់ថា ជន​ទាំង​៦​នាក់​នេះ បានធ្វើ​សកម្មភាព ជំរិត​ទារ លុយ រំលោភ​ដីធ្លី សំលាប់​មនុស្ស ។​
​ប្រជាពលរដ្ឋ ដែល​រស់​នៅលើ​ទឹកដី​នេះ ភាគច្រើន​គឺ​បងប្អូន​ខ្មែរឥស្លាម និង​ខ្មែរ ប្រាប់​ឲ្យ​ដឹងថា លោក វង់ វិ​ន ធ្លាប់​ជាប់គុគ​ជាច្រើន​ដង​ហើយ បាន​តាំងខ្លួន​ជា​អធិរាជ ចង់​បង្កើត​ដែល​គ្រប់​គ្រង់​ដោយ​ខ្លួនឯង រួមទាំង បក្សពួក បានធ្វើ​សកម្មភាព​ព្រៃផ្សៃ​មកលើ​ប្រជាពលរដ្ឋ សម្លាប់​ប្តី យក​ប្រព​ន្ឋ​គេ ខ្លាច​ប្រព​ន្ឋ​រត់​ទៅតាម​ប្តី​គេ វិញ​សុខចិត្ត​បាញ់ចោល ជំរិត​ទារលុយ ប្រជាពលរដ្ឋ​មិន​ឲ្យ​វាយ​ធ្វើបាប យក​ដី​ប្រជាពលរដ្ឋ​លក់​ឲ្យ​អ្នក​ដ៏​ទៃ នៅក្នុង​ភូមិ ពុំមាន​ស្រីៗ​រស់​នៅទេ ដោយសារតែ​កន្លងមក​មាន​ករណី ប្លន់​រំលោភ ហើយ​ពុំ​អាច​ប្តឹង​សមត្ថកិច្ច ប៉ូលិស​បានទេ ដោយសារតែ​លោក ហាក់ សារ៉ាត់ ជា​មេ​ប៉ុស្តិ៍ ជា​បក្សពួក​ជនល្មើស​ទាំង​នេះ ហើយ​ពុំមាន អ្នកណា​រក​ខុស​ត្រូវអោយ ។​
​ពូក​គាត់​បាន​បន្តថា ប្រជាពលរដ្ឋ​៨០០​គ្រួសារ ត្រូវបាន​រស់នៅ​ដោយ​គ្មាន លិខិតស្នាម ដោយ​ក្លាយជា​ជន រស់នៅ​មិន​ស្របច្បាប់ ដោយសារតែ​គាត់​បាន សុំ​ផ្លាស់​ទីលំនៅ​ពី​ខេត្តកំពង់ចាម មក​រស់នៅក្នុង​ខេត្តកំពង់ធំ ព្រម ទាំង​បាន​បង់លុយ ក្នុង​មួយ​គ្រួសារ ១០ ម៉ឺន​រៀល​ឲ្យ​លោក ហាក់ សារ៉ាត់ ដើម្បី​ចេញ​លិខិត​ស្នាក់នៅ ចំនួន ៣០០ គ្រួសារ តែ​លោក ហាក់ សា​រ៉ា​ត យក​ទាំង​លុយ យក​ទាំង​លិខិត​ផ្ទេរ​មក ហើយ​ពុំ​បានចេញ​លិខិត ឲ្យ ស្នាក់នៅ​ស្របច្បាប់​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​គាត់​ពុំបាន​ទៅ​បោះឆ្នោត ដោយសារតែ ខាង​ខេត្តកំពង់ចាម គេ​លុប ឈ្មោះ ខាង​កំពង់ធំ មិន​ចុះបញ្ជី​ឲ្យ ទើប​ក្លាយជា​មនុស្ស​រស់នៅ​មិន​ស្របច្បាប់​។​ ដោយ  ប៊ុន រដ្ឋា IMG_025111205100_1627794224151026_1204593452742361621_n 09_03_18_49_21.mpeg_snapshot_07.55_[2015.09.04_06.37.25] 7 5 4 3 2 1