សៀមរាបៈ លោក តាន់ ប៊ុនឆន នាយករដ្ឋបាល តំណាងអភិបាលស្រុកជីក្រែង ព្រមទាំង លោក សេង យន មេឃុំអន្លង់សំណរ រួមជាមួយក្រុមការងារថ្នាក់ស្រុក បានចុះដោះស្រាយទំនាស់ដីធ្លី ដែលមានទំនាស់ ប៉ុស្តិ៍រដ្ឋបាល ឃុំអន្លង់សំណរ ដែលមានផ្ទៃដីមានទំហំ ៩.៥ម៉ែត្រx២៧ម៉ែត្រនិងជាដីកម្មសិទ្ធ របស់លោក ឡេង ប៊ុនហៅ រស់នៅភូមិអន្លង់ឬស្សី ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៥។
ឈ្មោះជង់ ញ៉ូវ តំណាងប្រជាពលរដ្ឋ ២០ គ្រួសារ រស់នៅភូមិអន្លង់សំណរឃុំអន្លង់សំណរ បាននាំគ្នាទាម ទារដីចំនួន ៣ម៉ែត្រx២៧ម៉ែត្រ ដើម្បីធ្វើជាផ្លូវសាធារណៈ ដោយសារតែដីនេះជ្លូវពីបុរាណ ក្រោយពីសម្រប សម្រួល រវាងម្ចាស់ដី និងភាគីទាមទារ អស់រយះជាង ២ម៉ោង ទើបលោក ឡេង ប៊ុនហ៊ៅ ដែល បានគ្រប់គ្រងដីនេះ បានយល់ព្រម ចែករំលែកដីរបស់គាត់ ត្រឹម២ម៉ែត្រ x២៧ម៉ែត្រ សម្រាប់ជួយផ្លូវ ដោយឡែកដីផ្លូវនេះ ពុំមានអ្នកណាចរាចរណ៍នោះ ម្យ៉ាងទៀតវាជាដីមរតក ពីដូនតាគាត់ម្លេះ ។
លោក តាន់ ប៊ុនឆននាយករដ្ឋបាលសាលាស្រុក និងលោក សេង យន់ មេឃុំអន្លង់សំណរ ធ្វើការសម្របសម្រួលម្តងទៀត ភាគីម្ខាងៗ សុទ្ធតែទាមទារ តាមតម្រូវការរៀងខ្លួន ទោះបីជាយ៉ាងណា លោក តាន់ ប៊ុនឆន និងលោក កង ជឿន បានទៅសិក្សាដីទំនាស់ផ្ទាល់ឃើញថាអ្នកដែលដីជាប់នឹងផ្លូវបុរាណ បានទុកដីទំហំ២ម៉ែត្រធ្វើជាផ្លូវសាធារណៈ ។
ប្រជាពលរដ្ឋបានអគុណចំពោះអាជ្ញាធរស្រុក ឃុំ បានរកដំណោះស្រាយជូន ប្រជាពលរដ្ឋ បានដំណោះ ស្រាយសមរម្យ ដើម្បីរក្សាទុកផ្លូវ សម្រាប់ឲ្យបងប្អូនធ្វើដំណើរ ដូចដើមវិញ ចំណែកម្ចាស់ដីដែលធ្លាប់គ្រប់គ្រង់ បានឯកភាពក្នុងការចូលរួមថែរក្សាផ្លូវបុរាណ ដើម្បីជាផលប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋក្នុង ភូមិ។
ដោយ អ៊ុក ផ្លុង





































