ស្រវឹង​ជោគជាំ​បើកឡាន​ហៃ​ឡិន​ឌ័​របុក កាមរី​ហើម​ក្រឡាប់​ផ្ងារជើង

0

​កំពង់ធំ = កាលពីរ​វេលា​ម៉ោង ១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅ​ចំនុច ភូមិ បាគង (​មុខ​វត្ត​បាគង )​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ០៦ ចន្លោះ​គីឡូម៉ែត្រ លេខ​១៨៤ និង​1441623511043១៨៥ រវាង រថយន្ដ ហៃ​ឡិន​ឌ័​រ​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2Q 8171​បុក​រថយន្ដ​កាមរី​ហើម សេរី​ឆ្នាំ​១៩៩២ ពណ៍​ខ្មៅ​ចង្កូត​ស្ដាំ ពាក់​ផ្លាក់លេខ ២F1781 ក្នុងទិសដៅ​បញ្ចា​ស់ទិស​គ្នា​។​
​បើ​យោងតាម​ប្រភព​ព​ត័​មាន ពី​កន្លែងកើតហេតុ បានអោយដឹងថា​ម្ចាស់​រថយន្ដ​ហៃ​ឡិន​ឌ័​រ​ទំនងជា​ផឹកស្រារ​នៅក្នុង​រថយន្ដ ព្រោះ​មាន​ដប់​ស្រា​និង​ធុមខ្លិន ស្រវឹង​ជោគជាំ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នួន ស៊ីថា ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ បើកបរ​ពី​កើ​តទៅ​លិច រងរបួស​ស្រាល ចំណែក​អ្នកបើកបរ រថយន្ដ​កាមរី​មានឈ្មោះ ហេង សុធា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ សំណាងល្អ​មិន​ទទួល​គ្រោះថ្នាក់​អ្វី​ទេ​។ 1441623522697
​រថយន្ដ​ទាំង​២ ទទួល​ការខូចខាត​ទាំងសងខាង ត្រូវបាន​សមត្ថកិច្ច ស្ទូច​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ រងចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ ទៅតាម​ច្បាប់ មូលហេតុ​បណ្ដាលមកពី​ម្ចាស់​រថយន្ដ​ហៃ​ឡិន​ឌ័​រ​ស្រវឹងធ្លាក់ភ្នែក បើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ប្រកាន់​ស្ដាំ ៕​ប៊ុន​រិទ្ធី​14416235179721441623504776