កំពង់ធំ=បុរសនិងស្ដ្រីចំនួន៣នាក់បានស្លាប់ភ្លាមៗនិងរបួសធ្ងន់ម្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ក្នុងទិសដៅបញ្ចាស់ទិសគ្នា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង
៤០នាទីល្ងាចថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៥ត្រង់ចំណុចភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូសង់C125 សេរី២០០៩ពណ៍ខ្មៅពាក់ផ្លាក់លេខ បាត់ដំបង ១H 0195 បើកបរដោយ បុរសម្នាក់ឈ្មោះ អេង ខេមរ៉ា អាយុ ២៣ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ ឈ្មោះ សន សរ អាយុ ១៧ឆ្នាំ (របួសធ្ងន់)
អ្នកទាំង២រស់នៅភូមិ អន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានបុកគ្នាជាមួយម៉ូតូម្ខាងទៀតម៉ាក់សង់C125 សេរី២០១៤ពណ៍ខ្មៅគ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ឈាវ តុលា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិ លាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) និងអ្នករួមដំណើរ ឈ្មោះសាន ពិសី អាយុ ១៩ឆ្នាំ រស់នៅភូមិ លាបទង បានបើកបរបញ្ចាស់ទិសគ្នាពីជើងទៅត្បូង មូលហេតុបណ្ដាមកពីអ្នកបើកបរម៉ូតូC 125សេរី២០០៩បើកបរបើកបរដោយបុរស២នាក់ក្នុងល្បឿនលឿនពេកបណ្ដាលអោយរ៉េចង្កូតទៅបុកម៉ូតូម្ខាងទៀតពេញទំហឹងរហូតដល់ស្លាប់៣និងរបួស១ ។ 
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកអ្នករបួសបញ្ចូនទៅមន្ទីរពេទ្យ និងរងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាទៅតាមច្បាប់៕
ប៊ុន រិទ្ធី




































