កំពង់ធំ=កាលពីវេលាម៉ោង ០៥ល្ងាចនាទីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥នៅក្នុងភូមិ ឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មានករណីចោរលួចម៉ូតូ១គ្រឿង ម៉ាកហុងដា C125ពណ៍ខ្មៅពាក់ផ្លាក់លេខ កំពង់ធំ 1A 0044ជាកម្មសិទ្ធិរបស់លោករបស់លោក ហ៊ុយ សុមន្នី អាយុ ៤៥ឆ្នាំ
រស់នៅក្នុងភូមិកើតហេតុ ខាងលើ ។
ដោយមានការបញ្ចាផ្ទាល់ពីលោក កែខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុក ផ្នែកព្រហ្មទាន អោយស្ទាក់ចាប់ខ្លួនជនល្មើសអោយបាន រហូតដល់ម៉ោង ០៦ និង១០នាទីកំលាំងសមត្ថកិច្ចក៏ស្ទាក់ចាប់បាន ជនសង្ស័យ និងដក់ហូតយកម៉ូតូមកវិញនៅចំនុច ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ជនសង្ស័យឈ្មោះ យ៉េងពេជ អាយុ ២៧ឆ្នាំ រស់នៅភូមិ រកា ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ក្រោយមកសមត្ថកិច្ចចាប់បញ្ចូនមកប៉ុស្ដិ ប្រឡាយ ស្រុកស្ទោង ដើម្បីសយរនាំនិងកសាងសំនុំរឿងបញ្ចូនបន្ដមកស្នងការខេត្ត ចំណែក ម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ។
ដោយឡែកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ដដែល វេលាម៉ោង ០៨ យប់ មានការករណីចោរលួច គោ ក្របី នៅខាងស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ចនគរបាលបានទទួលពត័មានភ្លាម ថាមានចោរលួចគោ ក្របី នៅភូមិ ៨៥ ឃុំតាប្រុក ចំការលើ ក៏បានសហការចេញអន្ដគមន៍ ពួនស្ទាក់ ចាប់បាននៅចំនុច អូតាពៅ ខាងជើងភូមិ ល្បើក ឃុំគគីធំ ដោយចាប់ខ្លួន ជនសង្ស័យ ឈ្មោះ មែន ធាង ភេទប្រុសអាយុ ៥៥ឆ្នាំ ព្រមទាំងដកហូត វត្ថុតាង ក្របី២ក្បាល និងគោ ១ក្បាលនៅម៉ោង ០៩យប់ រួច បញ្ចូនអោយទៅនគរបាល ស្រុកចំការលើចាត់វិធានការតាមច្បាប់ ៕ប៊ុន រិទ្ធី 







































