មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​បញ្ជូន​ក្មេង​ហិតកាវ​ចំនួន​៨​នាក់​ទៅ​មណ្ឌល​ស្តារ​សម្បទារ​ក្នុង​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​

0

កំពង់ធំ​. ដើម្បី​ជួយសង្គ្រោះ​ដល់​ក្មេង​ចំនួន​៨​នាក់ ដែល​កំពុងតែ​ធ្លាក់​ក្នុង​ឥទ្ធិពល​នៃ​សារធាតុ​ញៀន ដែល​តែងតែ​ធ្វើ​សកម្មភាព ដើរ​សុំ​លុយ ទិញ​កាវ​ហិត​នៅ ក្នុង​ក្រុង​ស្ទឹងសែន បង្ករ​ភាពអនាធិបតេយ្យ និង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណ​: ទើប​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ ប្រមូល​ក្មេង​ហិតកាវ ចំនួន​៨​នាក់ បញ្ជូនទៅ​មណ្ឌល​ស្តារ​សម្បទារ​ខេត្តសៀមរាប ចំនួន​៤​នាក់ និង​បញ្ជូន​ទៅកាន់​មណ្ឌល​ស្តារ​សម្បទារ​ខេត្តបន្ទាយមានជ័យ​៤​នាក់ នៅ​ព្រឹក​ថ្ងៃទី ១០​ខែ កញ្ញា ឆ្នាំ​២០១៥ ។​
​លោក អនុសេនីយ៍ឯក វ៉ាន វិបុល នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ធំ បាន​ឲ្យ​ដឹងថា លោក​មានចិត្ត​ត្រេ​ត​អរ យ៉ាងខ្លាំង​ខណ​:​ពេល ក្មេងៗ​ដែល​ទទួលរង​គ្រោះ ដោយសារ​ធាតុ​ញៀន បានទទួល​ការស្តារ​សម្បទា​ឡើងវិញ ដោយ​កន្លងមក​ក្រុម​ក្មេងៗ​ទាំងអស់​តែងតែ សេពគប់​ក្មេង​គ្នាឯង រត់​ចេញពីផ្ទះ ហើយ​មក​នៅ​កកកុញ​ក្នុង​ក្រុង​ស្ទឹងសែន បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​សោភ័ណ ភាព​ក្រុង និង​សណ្តាប់ធ្នាប់​សារ​ធា​រណ​: ដោយមាន​ការណែនាំ​ពី​សំណាក់ ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​. និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ បាន​ឲ្យ​មន្ទីរ​សង្គមកិច្ច​ខេត្ត សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ ឲ្យ​ប្រមូល​ក្មេង​ហិតកាវ​. បញ្ជូន​ទៅកាន់​មណ្ឌល​ស្តារ សម្បទារ ដើម្បី​ឲ្យ​ក្មេង​ទាំងនេះ​ទទួលបាន​ការកែប្រែ​និង​បន្សាប​សារធាតុ​ញៀន​។​

​លោក​វ​រះ​សេនីយ៍​ទោ​. ញ៉ែម​. ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ចំពោះ​ក្មេង​ដែល​រង គ្រោះ​ដោយសារ​សារធាតុ​ញៀន កន្លងមក​ធ្លាប់បាន​ប្រមូល​ជាច្រើនលើក ច្រើនសារ យកមក​ធ្វើ​ការអប់រំ តែ​ក្មេងៗ​ទាំងនេះ​រិត​តែ​ធ្វើ​សកម្មភាព​ដូចដើម ដោយសារតែ​ខេត្តកំពង់ធំ​ពុំមាន​មណ្ឌល សម្រាប់​ទទួល​ក្មេងៗ តែបើ​ចាប់​ក៏​មិនដឹង​យកទៅ​ទុក​នៅទីណា ទើបបាន​ត្រឹមតែ​ធ្វើការ​អប់រំ តែ​ដោយឡែក​ក្នុង​ពេលនេះ ដោយ​ការខិតខំ​របស់​ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ បាន​សហការ​ជាមួយនិង​បណ្តារ​ខេត្ត​ក្រុង ដែលមាន​មណ្ឌល​ស្តារ​សម្បទារ ដើម្បី​ប្រមូល​ក្មេងៗ​ទាំងនេះ យកទៅ​ផ្ញើរ ដើម្បី​កែប្រែ និង​បន្សាប ក៏ដូចជា​ការជួយ​សង្គ្រោះ​ក្មេងៗ​ឲ្យ​ចៀស​ផុតពី​រណ្តៅ​អវិជ្ជា​ដោយសារ តែ​គ្រឿងញៀន​។​
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហារ​ក្មេង​ទាំង​៨​នាក់ ដែល​រងគ្រោះ​ដោយសារ​សារធាតុ​ញៀន អាជ្ញាធរ​ក៏មាន​ការលំបាក ដោយសារតែ​បាន​បង្ករ​ឲ្យ​ប៉ះ ពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម និង​សោភ័ណភាព​ក្រុង​ស្ទឹងសែន ទើបបាន​ជម្រុញ​ឲ្យ​មន្ទីរ​សង្គម កិច្ច​ខេត្តកំពង់ធំ សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័​ន្ឋ រក​ទីតាំង​ដើម្បី​បញ្ជូន​ឲ្យ​ក្មេងៗ​ទាំងនេះ​បានទទួល បានការ​ស្តារ​សម្បទា និង​បន្សាប​សារធាតុ​ញៀន នៅតាម​មណ្ឌល​ដើម្បី​ជាការ​បើកឱកាស ឲ្យ​ក្មេងៗ​កសាង​ខ្លួន​ថ្មី បាន​រៀនសូត្រ ក្លាយទៅជា​ក្មេង​ល្អ និង​មនុស្ស​ល្អ​ក្នុងសង្គម ជាពិសេស​គឺ​ពេលនេះ​គឺ​ចាំបាច់​ត្រូវតែ​រួមគ្នា​គ្រប់​ស្ថាប័ន ជួយ​ក្មេង​ដែល​កំពុង​រងគ្រោះ​ដោយសារ​ឥទ្ធិ​សារធាតុ ញៀន​ក៏ដូចជា​ការ ជួយ​គ្នា​ថែរក្សា​សណ្តាប់ធ្នាប់​.​សោភ័ណភាព​ក្រុង​ស្ទឹងសែន ។​

​ដោយ ប៊ុន​. រដ្ឋាc4 c3 c2 c1