សៀមរាប : ការថ្លែងបែបនេះគ្រាដែល នាយឩត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំង ឯកឩត្តម ស៊ិន រុន អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការអនុវត្តប្រកាស ស្តីពីការបើកវគ្គបណ្តុះបណ្តាលតាមឋានានុក្រម ទាំង ៣ កម្រិត ជូនដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយពិធីនេះបានប្រព្រឹត្តទៅនៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១១ខែកញ្ញានេះ ។ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរួមដំណើរគណះអធិបតីបណ្ឌិត្យសភានគរបាលកម្ពុជា លោកស្នងការខេត្តសៀមរាប ប្រធានពន្ធនាគារ ខេត្ត អស់លោក លោកស្រីជាស្នងការរង និងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំង១២ក្រុងស្រុកនិងមន្ត្រីពន្ធនាគារ ខេត្តបានចូលរួមសរុប ៣៣៣ នាក់ ។ បន្ទាប់ពីលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានអានរបាយការណ៍ស្វាគមន៍ ក៏ដូចជា ឯកឩត្តម ស៊ិន រុន អភិបាលរងខេត្តសៀមរាប មានមតិចូលរួមក្នុងអង្គពិធីរួចមក ។ មានប្រសាសន៍សំណេះសំណាលនិងធ្វើការបានផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការអនុវត្តប្រកាស ស្តីពីការបើកវគ្គបណ្តុះបណ្តាលតាមឋានានុក្រម ទាំង ៣ កម្រិត ជូនដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាឱកាសនោះ ។ នាយឩត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថាពិធីប្រជុំផ្សព្វផ្សាយខាងលើនេះយើងបានធ្វើឡើងគឺក្នុងគោលបំណង ផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ ដែលមានស្នាដៃឆ្នើម មានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចប្រតិបត្តិការ មានសមត្ថភាព មានសីលធម៍វិជ្ជាជីវះមានសុខភាពល្អ និង គោរពវិន័យបានមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ។ ទើប ក្រសួងមហាផ្ទៃ បានចេញប្រកាស លេខ ៩៥០ ប្រ.ក ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៥ ស្តីពីការបើកវគ្គបណ្តុះបណ្តាលតាមឋានានុក្រមនៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីបំប៉នសមត្ថភាពដឹកនាំ និង ជំនាញបន្ថែមដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារស្រមតាមកម្រិតដឹកនាំក្នុងឋានានុក្រមនីមួយៗ មុននិងទទួលបានការតែងតាំងឲ្យកាន់មុខតំណែងណាមួយ ៕
ដោយ ខេង ខេមរា




































