កំពង់ធំ. នៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ នៅស្នងការនគរបាលខេត្តកំពង់ធំ មានពិធីផ្សព្វ ផ្សាយសារាចរណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តប្រកាសការបើកវគ្គបណ្តុះបណ្តាល តាមឋាននានុក្រមទាំងបីកំរិត ជូនដល់មន្ត្រីនករបាលជាតិ និងមន្ត្រីពន្ឋនាគារបណ្ឌិតសភានគរបាលកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ.ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សំអានស្នងការនគរបាលខេត្តកំពង់ធំ និងស្នងការងអធិការប៉ុស្តិ៍រដ្ឋបាលគ្រប់ស្រុកក្រុងជាង២០០នាក់។
គោលបំណងក្នុងការផ្សព្វផ្សាយចរាចរណ៍ណែនាំ របស់ក្រសួងមហាផ្ទៃដល់មន្ត្រីនគរបាលជាតិ ក្នុងខេត្តកំពង់ធំ គឺជាការបើកឱកាស ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ឋនាគារ ដែលមាមស្មារដៃឆ្នើម មានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចប្រតិបត្តិការ មានសមត្ថភាព មានសីលធម៌វិជ្ជាជីវះ មានសុខភាពល្អ គោរពវិន័យ បានមកចូលសិក្សានៅបណ្ឌិតសភានគរបាលកម្ពុជា ក្រសួងមហា ផ្ទៃបានចេញសេចក្តីប្រកាសលេខ៩៥០ ប្រ ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ។
បន្ទាប់បីលោកឧត្តមសេនីយ៍ត្រី.ជូ សំអាន បានធ្វើកិច្ចស្វាគមន៍ ចំពោះឯកឧត្តមប្រធានគណះធិបតី និងគណ:ប្រតិភូរួចមក ឯកឧត្តម គង់ វិមាន. អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយកំណែទម្រង់ស៊ី ជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា អណ្ណត្តិទី៥នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេលផែនការ កំណែទម្រង់របស់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងសាលាបណ្ឌិតសាភានគរបាលកម្ពុជា សំដៅកសាងឲ្យបាននូវធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ មានវិជ្ជាជិវះជំនាញនគរបាលពិតប្រាកដ មានក្រមសីលធម៌ត្រឹមត្រូវស្អាតស្អំ យុត្តិធម៌ស្មោះត្រង់លើវិជ្ជាជីវះ របស់ខ្លួន មានសមត្ថភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី. បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងជាមន្ត្រីនគរបាលជាតិ ត្រូវតែរក្សានូវអាកប្បកិរិយាបទ ឲ្យសមជាកងកម្លាំង បង្កើនគុណភាពនូវព័ត៌មានវិជ្ជា.ដើម្បីធ្វើការផ្សព្វផ្សាយបើកវគ្គបណ្តុះបណ្តាលកំរិត៣ ដែលមានថ្នាក់ដឹកនាំំប៉ុស្តិ៍ ថ្នាក់អធិការ និងថ្នាក់ដឹកនាំខេត្ត ការបំប៉ននេះសម្រាប់ការជ្រើសរើស នាយរងប៉ុស្តិ៍ នាយរងផ្នែក នាយរងអធិការ និងស្នងការង ដែលមានសក្តានុពលក្នុងការបន្តវេន. ជានាយប៉ុស្តិ៍ នាយអធិការ និងស្នងការ ក្នុងពេលដែលមានការផ្លាស់ប្តូរ ឬចូលនិវត្តន៍ ប៉ុន្តៃមន្ត្រីដែលទទួលបានការរៀនសូត្រ មិនត្រូវមោទនភាពខ្លួនឯង បញ្ជេញអតចរិកអួតអាងនោះទេ ក្នុងនោះមន្ត្រីដែលត្រៀមខ្លួនទៅរៀនវគ្គបណ្តុះបណ្តាល ដើម្បីឈានបន្តទៅជាថ្នាក់ដឹកនាំ ត្រូវថែរក្សាសុខ ភាព ឲ្យបានរ៉ឹងប៉ឹងក្នុងភាពជាអ្នកដឹកនាំ ។
ឯកឧត្តម បានមានប្រសាសន៍ថា. ក្នុងភាពជាដឹកនាំត្រូវចាំបាច់អនុវត្តទាំង៤ ចំនុច ដើម្បីបំពេញ បំប៉ន បន្ថែម. បង្កើន. និងពង្រឹងគ្រប់យ៉ាងនូវចំណេះដឹង ទាំងវិន័យ ការស្លៀកពាក់ និងអាកប្បកិរិយា មានភាពឆ្លៀសវៃនិងប្រសិទ្ឌភាពការងាររបស់មន្ត្រីនគរបាលជាតិ គឺចាំបាច់ត្រូវចូលសាលាដើម្បីទទួលយកនូវចំណេះដឹង បទពិសោធន៍ និងតាក់តែងឯកសារលិខិតរដ្ឋបាល បំរើឲ្យការងារគ្រប់គ្រងតាមរយះឯកសាររដ្ឋបាល មន្ត្រីនគរបាលនៃអានាគត់ ត្រូវឲ្យចេះភាសារបរទេស ដើម្បីឲ្យឈានទៅរកស្មារន្តកម្មអាស៊ាន ដោយឡែកមន្ត្រីនគរបាល មួយចំនួនតូច មានអត្តចរិកមិនល្អច្រលើសបើល គ្មានវិន័យ បុគ្គល ទាំងនេះបើទុកឲ្យធ្វើជាអ្នកដឹកនាំធ្វើឲ្យថ្នាក់លើមិនសូវសប្បាយចិត្ត ដូច្នេះត្រូវកែប្រែផ្លាស់ប្តូរនូវអ្វីដែលល្អចេញ. និងត្រៀមខ្លួនជាអ្នកដឹកនាំ ហើយតាំង ចិត្តរៀនសូត្រឲ្យចេះពិតប្រាកដ គឺមិនមែនរៀនយកតែសញ្ញាបត្រិនោះទេ។
ដោយ ប៊ុន រដ្ឋា




































