ខេត្តសៀមរាបៈក្មេងប្រុសអភ័ព អតីតដែលបានបៅដោះមេគោជំនួនម្តាយ ដោយសារតែម្តាយនិងឪពុកចាំបាច់ត្រូវឃ្លាតចាកចេញពីកូនជាទីស្រឡាញ់ ដើម្បីទៅស៊ីឈ្នួលនៅថៃ ទាំងមិនទាន់បណ្តាច់ដោះកូន លុះកូនស្រេចឃ្លាន យ៉ាងខ្លាំង ក៏គ្រឡេកឃើញដោះមេគោ រត់ទៅបៅស្មានថាដោះម្តាយ ហើយក៏បៅចំនួនមួយខែផងដែរ ។
ក្មេងអភ័ពត្រូវបានម្តាយឃ្លាត់ឆ្ងាយ ក៏ត្រូវបានមករួមរស់ជាមួយនិង តា យាយ ក្រោយពីសារព័ត៌មានបាន ធ្វើការផ្សព្វផ្សាយ មាន ត្រូវបានសម្បុរសជន នាំអំណោយចែកជូនជាហូរហែរ មកចែកជូនដោយសារតែ មានភាពអាណិតអាសូ ដល់ក្មេងដែលព្រាត់ពីឪពុកម្តាយតាំងតែនៅខ្ចី នឹងមិនទាន់លែងបៅ បែជាទៅដោះមេគោជំនួសម្តាយ ដោយសារតែការស្រេចឃ្លានខ្លាំងពេក។
ក្មេងប្រុសអភ័ព មាន ឈ្មោះ ជា សុផាត កាលនៅបៅដោះមេគោ ទើបតែអាយុ ១ខួប៦ខែ រស់នៅជាមួយនឹងលោក អុំអឿង អុំស្រី ហ៊ុន ស្បៅដែលត្រូវជាតា នឹង យាយ របស់ក្មេង ស្ថិតនៅក្នុងភូមិ គោករការ ឃុំ នគរភាស ស្រុកអង្គជុំខេត្តសៀមរាប រហូតមកដល់ពេលនេះ ក្មេងប្រុសជា សុផាត អាយុ ៦ឆ្នាំហើយ មានសុខភាពរ៉ឹងមាំ សំដីសំដៅប្រកតី ការចង់ចាំឆ្លាតឈ្លៀសវៃ ប៉ុន្តៃមានការអៀនខ្មាស់ និងខ្លាចគេច្រើនមិនព្រមឲ្យថតបានស្រួលៗ ទាល់តែមានវិធី លួចថត ឬក៏យកហ្គេមមកបញ្ឆោតទើបអាចថតបានខ្លះ ។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ ២០១១ ស្ថិតនៅក្នុងភូមិ គោករការ ឃុំ នគរភាស ស្រុកអង្គជុំខេត្តសៀមរាបមានក្មេងប្រុសអភ័ព ដែលទើបតែមានអាយុ ១ខួប៦ខែ ត្រូវបានឃ្លាតព្រាត់ពីឪពុកម្តាយខណៈពេលក្រពះស្រេកឃ្លាន ក៏ដណ្តើមកូនគោបៅដោះមេគោម្នាក់ម្ខាងនិងកូនគោបៅម្ខាងចំណែក មេគោឈរឲ្យកូនមនុស្ស បៅផង កូនគោ បៅផង ។
កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥ អ្នកសារព័ត៌មាន បានចុះទៅថតយករូបភាព និងតាមដានពត៌មាន ពាក់ប័ន្ឋទៅនិងក្មេងអភ័ព លោកអុំអឿង ដែលជាជីតាក្មេងម្នាក់នេះ បានឲ្យដឹងថារហូតមកដល់ពេលនេះ ឪពុក ម្តាយរបស់ក្មេងប្រុស ឈ្មោះ ជា សុផាត ក៏នៅតែធ្វើការនៅថៃដដែល មួយឆ្នាំទើបបានមកផ្ទះម្តង ចំណែកក្មេងប្រុសនេះមិនសូវជាតាមឪពុកម្តាយនោះទេ ពេលទំនេរក្មេងនេះតែងតែដឹកគោទៅឃ្វាលហើយអោប អង្អែល្បាលគោ ជិះពីលើខ្នងគោស្ទើរតែជារៀង រាល់ថ្ងៃ ហើយមិនព្រមអោយតាយាយនិងអ្នកណាមក វាយធ្វើបានមេគោ និងកូនគោនោះទេ ក្នុងនោះអ្វីដែលគួរឲ្យ ចម្លែកគឺមេគោមិនព្រមឲ្យអ្នកណាមកជិតបានទេ តែចំពោះក្មេងតូចនេះអាចស្ទាបអង្អែល អោប និងជិះពីលើខ្នងគោបាន លោកបានបន្តថា នៅឆ្នាំនេះលោកនិងនាំ ជា សុផាត ទៅចុះឈ្មោះចូលរៀន ។
ដោយ ប៊ុន រដ្ឋា




































