​ពិធី​ស្ពោ​ធន៍​រោងភាពយន្ត​ផ្លា​ទីនៀ​ម​ដើម្បី​ជម្រុញ​ឲ្យ​លើកកម្ពស់​វប្បធម៌​ខ្មែរ​ក្នុង​ការចាក់​បញ្ចាំង​

0

សៀមរាបៈ ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​សិ​ល្បះ​ខ្មែរ ឲ្យ​ក្លាយជា​ពន្លឺ​ក្នុង​គេហទំព័រ​ប្រវត្តិសាស្ត្រ ចាំបាច់​ត្រូវមាន​ការយ​ចិត្ត​ទុក ដាក់​ខ្ពស់​ពី​សំណាក់ អ្នក​និ​ព​ន្ឋ អ្នក​សំ​ម្តែ​ង និង​អ្នក​គ្រប់​គ្រង់ ហើយ​ត្រូវ​ធ្វើការ​ដោយ​គុណភាព និង​កេ​ត្តិ​យស់ និង​ការ ផ្សព្វផ្សាយ​តាម​បណ្តាញ​ប្រ​ព័​ន្ឋ​ព័ត៌មាន ទៅ​ពិភពលោក ទើប​វិស័យ​វប្បធម៌ វិចិត្រ​សិ​ល្បះ តាមរយះ​ភាពយន្ត អប់រំ ក្រើនរំលឹក ថែរក្សា​វប្បធម៌ ប្រពៃណី​ជ្រាប់​ដល់​មហាជន ។​
​ជាក់ស្តែង​ក្នុង​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥ រោងភាពយន្ត ផ្លា​ទី​នៀម ដែល​ទើបតែ​ប្រ​សូទ្រ ឡើង​យ៉ាង​ថ្មីស្រឡាង និង​បានដាក់​សម្ពោធន៍​ជា​ផ្លូវការ ដើម្បី​ផ្តល់ជូន​កា​រកំ​ម្សា​ន្ត ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទស្សនា ដោយមាន​អ្នកមុខអ្នកការ តារា​សម្តែង តារាចម្រៀង និង​ចាងហ្វាង​ផលិត កម្ម​ជាច្រើន ចូលរួម​អប់អរ​សារ​ទរ គណៈ​ពេលដែល រោងភាពយន្ត​ផ្លា​ទី​នៀម ដែល​បាន​បើក​ដំណើរការ ៤​ឆ្នាំ​មកហើយ នៅ​ប្រទេស​កម្ពុជា បាន​ពង្រីក​សាខា​មក ខេត្តសៀមរាប ដែលជា​ផ្នែក​មួយ​ក្នុងការ​ជម្រុញ​ឲ្យ​មានការ​លើកស្ទួយ វិស័យ​ការផលិត​ភាពយន្ត​ខ្មែរ ឲ្យ​មាន​គុណភាព និង​មាន​គោល បំណង​ពង្រីក​ទៅ​ខេត្ត​ផ្សេៗ​បន្តទៀត ។​
​លោក សៅ សុខ​នី ប្រធាន​រោងភាពយន្ត ផ្លា​ទី​នៀម បាន​បញ្ជាក់ថា ក្រុមហ៊ុន​ភាពយន្ត ផ្លា​ទី​នៀម បានធ្វើ​សកម្មភាព មនុស្សធម៌​ជាច្រើន ដូច​ជួយ​អាហារ​រូបករណ៍ ដល់​សិស្ស​ក្រីក្រ​រហើយ​ចំណូល​បានមកពី​ការ ចាប់​បញ្ចាំងភាពយន្ត​មួយ ចំនួន ត្រូវបាន​យកទៅជួយ​ដល់ មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា និង​មន្ទីរពេទ្យ​កុមារ​អង្គរ នៅក្នុង​ខេត្តសៀមរាប ។​
​ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​តាម​បណ្តា​ភាពយន្ត រួមទាំង​តារា​សម្តែង អ្នក​និ​ព​ន្ឋ អ្នកគ្រប់គ្រង ជួយ​បង្កើន​គុណភាព ភាពយន្ត បង្កើន​នូវ​ន័យ​ខ្លឹមសារ​សាច់រឿង ឲ្យ​ស៊ីចង្វាក់​គ្នា​ដើម្បី​ឲ្យ​អ្នកទស្សនា​មើល ហើយ​ប្រៀបបាន​និង​ខ្លួនឯង​កំពុង តែ​នៅក្នុង​សាច់រឿង​ហ្នឹង​ដែរ ហើយ​ចង់​តាមដាន និង​មាន​ភាពសប្បាយ និង​ឈឺចាប់​ជាមួយនឹង​សាច់រឿង ដោយសារតែ កន្លងមកនេះ វិស័យ​ភាពយន្ត​ខ្មែរ ត្រូវបាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល ទើប​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍ ក្នុង​វិស័យ សិ​ល្បះ​ខ្មែរ ខណៈពេលដែល​ភាពយន្ត​បររទេស​បាន វាយ​ឡុ​កមក​ក្នុងប្រទេស​កម្ពុជា ។​
​ដោយ ប៊ុន រដ្ឋាIMG_0559 1 IMG_0546 IMG_0540 IMG_0535 IMG_0531 4 2