ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ដាំ​កូនឈើ​,​លែង​កូន​ត្រី​នៅ​អាង​ជើង​គ្រួស​ឃុំ​បន្ទាយឆ្មារ​

0

​បន្ទាយមានជ័យ​:​លោក​វីលៀម ប៊ី​ល ឡុង​ហឺ​ស​(Mr William Bill Longhurst)​ឯកអគ្គរាជទូត​វិ​សាម​ញ្ញា​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ចូលរួម​ដាំ​កូនឈើ​,​លែង​កូន​ត្រី​នៅ​អាង​ជើង​គ្រួស​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​មាន​ជ័​កាលពី​ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​unnamed (3)២០១៥​។​ការចូលរួម​ដាំ​កូនឈើ​,​លែង​កូន​ត្រី​នេះ​ធ្វើ​ទ្បើង​បន្ទាប់ពី​ជំនួប​រវាង​លោក​ជាមួយ​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​នៅ​សាលា​ខេត្តហើយ លោក​អគ្គរាជទូត​បា​ទៅ​ទស្សនា​ប្រាសាទបន្ទាយ​ឆ្មាថ​។​ក្នុង​ពិធី​ដាំ​កូនឈើ​,​លែង​កូន​ត្រីក៍​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្លែក វ៉ា​រី អភិបាលស្រុក​ថ្មពួក​លោក​ជា ផល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​និង​មន្ត្រី លោក​យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​និង​បរិ​ស្ថា​នុ​រក្ស​តំបន់ការពារទេសភាព​បន្ទាយឆ្មារ ពលរដ្ឋ សិស្ស​នុ​សិស្ស​ជាច្រើន​។​
លោក​ញ៉ូ​វ ញ៉ា​ន នាយក​គ្រប់គ្រង​អង្គការ​អូ​ខិ​ន​ដិ​ន កម្ពុជា​( OKENDEN ,Cambodia) អោយដឹងថា​:​កូនឈើ​ចម្រុះ​ត្រូវ​ដាំ​មាន​ចំនួន​១០.០០០(​មួយ​មឺ​ុ​ន​ដើម​)​ដើម​នៅលើ​ជម្រាល​ខ្នង​ទំនប់ ខ្នង​ប្រឡាយ ភ្លឺស្រែ ព្រំចម្ការ សហគមន៍​នោះ​។​
ត្រី​ដែល​ត្រូវ​ព្រលែង​រួមមាន​ត្រី​ឆ្ពិន​និង​អណ្តែង​ចំនួន​៥.០០០​ក្បាល​(​ប្រាំ​ពាន់​ក្បាល​)​ក្នុង​អាង​ជើង​គ្រួសជា​អាង​ដែល​ទទួល​មូល​និ​ធី​ចក្រភព​អង់គ្លេស​តាមរយ​:​ស្ថានទូត​ប្រចាំ​ក្រុងភ្នំពេញ​និង​អនុវត្ត​ដោយ​អង្គការ​អូ​ដូ​រី អង្គការ​អូ​ខិ​ន​ដិ​ន​និង​ចូលរួម​គាំទ្រ ឧបត្ថម្ភ​មាន​អង្គការ HEIFER ,​ក្រុមហ៊ុន​CrystalGroup ស្ថានទូត​ចក្រភព​អង់គ្លេស​,​ភ្នំពេញ​។​unnamed (4)
ពិធី​នេះ​ជា​ពី​ធី​ដាំ​កូនឈើ សុខភាព​និង​អនាម័យ​ក្នុង​បំណង​បង្កើន​ប្រាក់ចំណូល​និង​អាហារ​រូប​ត្ថ​ម្ភ​តាមរយ​:​ការពង្រឹង​សិទ្ធិ​ជា​ម្ចាស់​ដល់​សហគមន៍​ដើម្បី​សហគមន៍​យល់ដឹង​ពី​ប្រយោជន៍​នៃ​សុខភាព អានា​ម័​យ​ខ្លួនប្រាណ ផ្ទះ និង​ចំណីអាហារ​។​ជម្រុញ​លើកទឹកចិត្ត​អោយ​សហគមន៍​អនុវត្ត​វិធាន​ខាងលើ​ដែល​វា​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​ជម្ងឺ សុខភាព​។​ជម្រុញ​ការប្រើប្រាស​សេវា​សុខភាព​និង​ដាំ​កូនឈើ​ឡើងវិញ​នៅ​អាង​ជើង​គ្រួស​ក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។​unnamed (1)
លោក​វីលៀម ប៊ី​ល ឡុង​ហឺ​ស​(Mr William Bill Longhurst)​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នឹង​ការអនុវត្ត​គម្រោង​នេះ ហើយ​មាន​ពលរដ្ឋ​ក្នុង​សហគមន៍​ចូលរួម ហើយ​សង្ឃឹមថា វា​នឹង​ធ្វើអោយ​ប្រសើរឡើង​នូវ​បរិស្ថាន ព្រែ​ឈើ សុខភាព អនាម័យ ការកាត់បន្ថយ​ភាពក្រីក្រ​។​
ក្រោយពី​ចប់​កម្មវិធី​ទាំង លោក​ទូត​និង​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច មន្ត្រី​អង្គការ​និង​ពលរដ្ឋ សិស្សានុសិស្ស​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​និង​ហូប​អាហារ​ក្រោម​ម្លប់ឈើ​រួមគ្នា​យ៉ាង​សាមញ្ញ ស្និត​ស្នាល​៕Bun rithyunnamed (2)