ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកកណ្ដៀងជាមួយប៉ុស្ដ៍រដ្ឋបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យទើបនិងពេញវ័យឡើងគុំរាវម្នាក់ ក្រោយពីបែកធ្លាយពីបទល្បួងក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដោយឲ្យលុយធ្វើជានុយចំនួន១៥០០រៀល រួចរំលោភរហូតបានសម្រេចជាលើទី៤ហើយនោះ
លោក លីវ សេងហ៊ីម អធិការរដ្ឋាននគរបាលស្រុកកណ្ដៀងបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅចំណុចភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រោយពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៧ឆ្នាំបានសម្រេចកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្បាំ២០១៥វេលាម៉ោង៣និង៣០នាទីនៅវត្តក្ងានស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ លោកបានបន្តថាការឃាត់ខ្លួននេះធ្វើឡើងក្រោយពីក្មេងស្រីរងគ្រោះថ.ថ.វ អាយុ៧ឆ្នាំ បានប្រាប់អ៊ំស្រីរបស់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា ពីសកម្មភាពដែលជននោះរំលោភ រហូតដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ជនសង្ស័យមានឈ្មោះ ឌឿក សេងទឹកអាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ។
ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះនាង និង ប្អូនស្រីបានទៅវត្តក្ងានក្នុងភួមិកើតហេតុដើម្បីបេះផ្កាចំប៉ី ពេលនោះជនសង្ស័យដើរបាញ់សត្វឃើញ ក៏ឃើញនាងពីនាក់បងប្អូន ក៍បានប្រើល្បិច លួងលោមរូបនាងតែម្នាកឯងឲ្យទៅមាត់ស្រះជាមួយគេ ដោយទុកប្អូនស្រីចាំនៅទីនោះ ហើយឲ្យលុយធ្វើជានុយចំនួន១៥០០រៀលរួចក៍នាងដើរទៅជាមួយ ជនសង្ស័យនេះក៍បានធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្ដង។ក្មេងស្រីរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាពរំលោភខ្លួនបីលើកមកហើយ លុះលើកទី៤នេះ ខ្លួនក៏រៀបរាប់ប្រាប់អ៊ំរបស់នាងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជននោះតែម្ដង។
លោកអធិការស្រុកកណ្ដៀងបានបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ជនសង្ស័យមិនទាន់ត្រូវបានសួរចម្លើយនៅឡើយទេ ហើយពេលសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងកំពុងរៀបចំសួរចម្លើយជនសង្ស័យរូបនេះដើម្បីកសាងសំណុំរឿងចាត់ការបន្តទៀត៕ Bun rithy




































