ខេត្តតាកែវ ៖
=បប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានភូមិទួលស្វាយបានឱ្យដឹងថា ប្តីប្រពន្ធ២នាក់បានចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ដោយសារទំនាស់ក្នុងគ្រួសារតិចតួចមិនចេះអត់អោនឲ្យគ្នា
ហេតុការណ៍ចាក់សម្លាប់គ្នារវាងប្តីប្រព័ន្ធនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៣ កញ្ញា ២០១៥ នៅចំណុចរោងទាក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។
ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះស្រេង ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះសាំង ពៅ អាយុ៤៣ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិសាបួរ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតហេតុ ប្តីបានទៅផឹកកាហ្វេ និងចាក់ប្រដាល់ នៅរោងកាហ្វេក្នុងភូមិលុះពេលត្រឡប់មករោងមើលទាវិញក៏ឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយប្រពន្ធ តែមិនមានអ្នកណាបានដឹងថាទាស់គ្នារឿងអ្វីទេ រហូតឈានដល់ផ្ទុះអំពើហឹង្សាទាញកាំបិតចុងស្រួចចាក់គ្នាទៅវិញទៅមក ដោយប្តីត្រូវ៣កាំបិត ចំណែកប្រពន្ធត្រូវ២កាំបិតបណ្តាលឱ្យដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់តែម្តងទៅ។
ក្រោយកើតហេតុភ្លាមៗ អ្នករស់នៅក្បែររោងទានោះបានរាយការណ៍ទៅមេភូមិ និងរាយការណ៍បន្តទៅសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ និង ធ្វើកំណត់ហេតុ ៕Bun rithy




































