កំពង់ធំ. ប្រតិភូកងទ័ពយោធភូមិភាគទី៧ ខេត្តដុងណាយនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ចំនួន៣០នាក់ បានអញ្ជើញចុះសួសុខទុក្ខ ក្នុងឱកាសដំណើរទស្សនះកិច្ចនៅថ្ងៃ ទី១៨ខែកញ្ញា ឆ្នាំ២០១៥. ដើម្បីបង្កើនចំណងមេត្រីភាពរវាង កងទ័ពយោធភូមិភាគទី៧ ប្រជាជនវៀតណាម. និងយោភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួម. ពិ សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ផា មេបញ្ចាការងយោធភូមិភាគទី៤។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែង អំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្សាភ្ជាប់ចំណង់មិត្តភាពរវាងកងទ័ពប្រទេសទាំង២ មិនតែប៉ុណ្ណោះ កងទ័ពយោភូមិភាគទី៧ នៃសាធារណ:រដ្ឋសង្គមនិយម វៀតណាម បានរួមសហការ ផ្តល់ថវិកាក្នុងសាងសង់បន្ទាយតាម បណ្តាផ្នែកសឹករងស្រុកក្រុង មួយចំនួនឲ្យមានអាគារធ្វើការបានសមរម្យកន្លងមក រួមទាំងការជំនួយឧបត្ថម្ភ សម្រាប់ការសាងសង់បន្ទាយ ដោយយោងតាមសំណើររបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ក្នុងឱកាសនោះឯកឧត្តម សោម ស៊ុនបានសំណូមពរ ឲ្យអាជ្ញាធរខេត្តដុងណាយ. ជួយសម្រួល ដល់ការរក្សាព្យាបាលជំងឺដល់បងប្អូន ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅប្រើប្រាស់សេវាព្យាបាលនៅខេត្តដុងណាយ។
លោកវរះសេនីយ៍ឯក វៀន វ៉ាន់ណាម មេបញ្ជាការយោធាខេត្តដុងណាយ បានអគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដែលបានជួយសម្រួលទាំងការស្នាក់នៅ ទាំងភូមិស្រាស្តសម្រាប់ កងទ័ពស្ម័គ្រចិត្ត វៀតណាមរុករកអដិ្ឋធាតុ ដើម្បីប្រមូលធាតុទៅជូនសាច់ញ្ញាតិបងប្អូន នៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី និងសូមឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តរឹតបន្តឹង និងសហការសម្ព័ន្ឋមេត្រីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ក្នុងវិស័យយោធា ជួបគ្នាឲ្យបានច្រើនដង ដើម្បីងាយស្រួលក្នុងការជួយគ្នា ។
បន្ទាប់សំណេះសំណាលអស់រយះពេលជាង១ម៉ោង គណះប្រតិភូកងទ័ពយោធភូមិគាគទី៧នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តដុងណាយបានប្រគល់ថវិការចំនួន៣ម៉ឺនដុល្លា ជូនឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន. មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ឲ្យ សាងសង់អាគាមួយខ្នង សម្រាប់បំរើការងារក្នុងតំបន់សឹក ។
ដោយ ប៊ុន. រដ្ឋា





































