សៀមរាបៈខណៈពេលដែលរាជរដ្ឋាភិបាល កំពុងតែដាក់បទបញ្ជាឲ្យ ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ តំឡើងសាច់ដុំ ចុះបង្ក្រាបបទល្មើសនេសាទ ដែលបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងផ្ទៃបឹងទន្លេសាប និងបានសង្កត់ធ្ងន់ទៅលើបញ្ហាឆ្នុក គឺមិនអោយមាននៅក្នុងបឹងទន្លេសាបដាច់ខាត តែបែរជាផ្ទុយ ទៅវិញបែរជាសកម្មភាពចិញ្ចឹមកូនត្រីឆ្តោរ មានសន្ទុះកើនឡើង គួរអោយមានការព្រួយបារម្ភណ៍ ។
ទិដ្ឋភាពការដាក់ឆ្នុក ត្រូវបានគេសង្កេតឃើញមានការដាក់ បទល្មើសយ៉ាងពាសពេញផ្ទៃបឹងទន្លេសា ក្នុងនោះក៏មានការបង្ក្រាប ពីសំណាក់សមត្ថកិច្ច ចម្រុះនៃខណ្ទរដ្ឋបាលជលផល សៀមរាប ត្រូវបានគេប្រទះ ឃើញការបង្ក្រាប បែបឆាកល្ខោន បំបាំងដាន បង្ក្រាបផ្នែកផ្ទៃបឹងទន្លេសាប តែផ្នែកខាងក្នុងព្រៃមួយចំនួន ពុំត្រូវបានបង្ក្រាបនោះឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ការបង្ក្រាបរបស់ផ្នែករដ្ឋបាលជលផល ភ្នំក្រោម មុននឹងបង្ក្រាបគឺត្រូវជ្រើរើសទីតាំងសម្រាប់ផលប្រយោជន៍ ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានដាក់បទបញ្ជាឲ្យលុបបំបាត់ចោលទាំងស្រុង នូវបទល្មើសដាក់ឆ្នុក ដែលជាបទល្មើសដាក់អំពូលភ្លើងនៅពីលើទឹក ដើម្បីឲ្យសត្វល្អិត មករោម ហើយធ្លាក់ចូលទឹក ត្រីក៏មកស៊ីសត្វល្អិត ក្រោយមកឆ្នុកដែលជាឧបករណ៍នេសាទហាមឃាត់នេះ ប្រៀបបានទៅនិងមុងចងផ្ងាជើងឡើងលើ បានលើកឧបករណ៍នោះ ចាប់ត្រីតូចធំ គ្រប់ប្រភេទ ក្នុងមួយថ្ងៃរាប់សិប តោន ដើម្បីយកត្រីទាំងនោះ មកកិនជាចំណីត្រីឆ្តោរ ខណៈពេលដែលបែរត្រីឆ្តោរ មានការកើនឡើងរាប់រយ បែរស្ថិតនៅក្នុងភូមិមាត់ខ្លា ភូមិស្ទឹងជ្រៅ និងភូមិពេជ្រចក្រី ស្ថិតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប ដោយឡែកត្រីឆ្តោរទាំងនេះ ពុំត្រូវបានបង្ក្រាបពីសំណាក់សមត្ថកិច្ចជលផល ផ្នែកកំពង់ឃ្លាំង សង្កាត់អន្លង់សំណរ និងខណ្ទរដ្ឋបាលសៀមរាបឡើយ ដែលត្រូវបានគេសង្ស័យថា ប្រហែលជាលោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលសៀមរាប បានទទួលលាភស្ការៈពីអ្នកចិញ្ចឹមកូនត្រីឆ្តោរក៏មិនដឹង។
ជាក់ស្តែង រដូវត្រីពងកូន ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ស្ថិតនៅចំនុចកំពង់រទេះ ឃុំអន្លង់សំណរ ស្រុកជីក្រែង មានការប្រើប្រាស់ឧបករណ៍នេសាទប្រភេទស្បៃមុង និង បរមានសាច់រ៉ាវ ដែលត្រូវបានគេស្គាល់ឈ្មួញឈ្មោះ នាគ ម៉ូវ បានយកកូនត្រីទាំងនេះទៅចែកចាយ អោយអ្នកចិញ្ចឹមកូនត្រីឆ្តោរ តាមបែរត្រីឆ្តោរ និងតាមស្រះចិញ្ចឹមកូនត្រីឆ្តោរយ៉ាងរលួន។
លោក យឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផល ឃុំអន្លង់សំណរឲ្យថា លោកមិនទាន់បានបង្ក្រាប និងទប់ស្កាត់ ឧបករណ៍នេសាទប្រភេទស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ នៅតាមមាត់វាលស្រូវប្រាំងនៅឡើយទេ ព្រោះលោកកំពុងបង្ក្រាបបទល្មើស នេសាទតាមមាត់ទន្លេសាប ជាពិសេស ការចាក់បំផ្លាញកូនត្រីឆ្តោរជាដើម។
មហាជនបានរិះគន់យ៉ាងខ្លាំងចំពោះ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល និងលោក ព្រិន សាវិន នាយខណ្ទរដ្ឋាបាលជលផល សៀមរាប ថាលោកបង្ក្រាបបានតែប្រជាពលរដ្ឋដាក់ស្បៃមុង បូន ដប់ម៉ែត្រទេ ចំណែកឈ្មួញដាក់ចាប់ពី២ពាន់ទៅ៣ពាន់ម៉ែត្រ និងបែរត្រីឆ្តោររាប់រយកន្លែងមិនហ៊ានបង្ក្រាបនោះទេ ដូច្នេះ ប្រជាពលរដ្ឋសំណូមពរថា បើចាប់គឺត្រូវចាប់ទាំងអស់ មិនខ្មែរ ឬ វៀតណាម ឬក៏ចាម នោះទេ ដើម្បីជាភាព យុត្តធម៌ដល់សង្គម។
(ដោយ អ៊ុក ផ្លុង )




































