ខេត្តព្រះសីហនុ៖ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់ដំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុថ្ងៃទី៣០ខែមេសាឆ្នាំ២០១៤ព្រឹកម៉ិញនេះដែលមានលោកអភិបាលរងខេត្តនិងមន្ត្រីអ្នកមុខអ្នកការផងនោះលោកនាយឧត្ដមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមន្ដ្រីកងរាជអាវុធហត្ថនៅក្នុង ខេត្ដព្រះសីហនុទាំងអស់ឱ្យខិតខំបំពេញ ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
មន្ដ្រីកងរាជអាវុធហត្ថត្រូវតែយកចិត្ដទុក ដាក់បំផុតដល់ការការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដើម្បីផ្ដល់ភាពកក់ក្ដៅដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ដព្រះសីហនុទាំងមូល ។ ពិធីប្រកាសផ្ទេរនិងចូលកាន់ដំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះ សីហនុនៅព្រឹកម៉ិញនេះត្រូវបានមន្ត្រីឱ្យដឹងថា លោកវរសេនីយ៍ឯកហេង ប៊ុនទី ត្រូវបាន ដំឡើងឋានន្ដរស័ក្ដិជាឧត្ដមសេនីយ៍ត្រី និងបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុជំនួសលោក ឧត្ដមសេនីយ៍ត្រី ហ៊ាង និន ដែលត្រូវ ផ្ទេរមកជានាយរងសេនាធិការនៅទីបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ ។
ពិធីប្រកាសផ្ទេរភារកិច្ច ដល់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះ សីហនុនេះដែរនៅក្នុងពិធីក៏បានប្រកាសដំឡើងឋានន្ដរស័ក្ដិដល់ មន្ដ្រីកងរាជ អាវុធហត្ថចំនួន៤រូបដោយ ទី១-លោក វរសេនីយ៍ឯក ណៃ តឹងឡឹង ត្រូវបាន ដំឡើងជាឧត្ដមសេនីយ៍ត្រី, ទី២-លោក វរសេ នីយ៍ឯក អៀង វ៉ាន់ឌី ត្រូវបាន ដំឡើងជា ឧត្ដមសេនីយ៍ត្រី, ទី៣-លោក វរសេនីយ៍ឯកហេង ប៊ុនទី ត្រូវបានដំឡើង ជាឧត្ដមសេនីយ៍ត្រីនិងចូលកាន់ដំណែង ជាមេបញ្ជាការងកងរាជអាវុធហត្ថខេត្ដ ព្រះសីហនុ និងទី៤-លោកវរសេនីយ៍ឯក សោ សាវឿន ត្រូវបានដំឡើងឋានន្ដរ ស័ក្ដិជាឧត្ដមសេនីយ៍ត្រីផងដែរ ។
លោកនាយឧត្តមសេនីយ៍ផ្កាយ៤សៅសុខាបន្ថែមថាជាងនេះទៅទៀតមន្ដ្រីកងរាជអាវុធហត្ថត្រូវយកចិត្ដទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅពេលដែល ប្រជាពលរដ្ឋជួបនូវការ លំបាកផ្សេងៗដូចជា គ្រោះធម្មជាតិ និង គ្រោះថ្នាក់ផ្សេងៗទៀតដោយមិនគិតតែ សន្ដិសុខ សណ្ដាប់ធ្នាប់មួយនោះទេ ៕ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃមួយរូបបានបង្ហើបឲ្យដឹងថានិងមានការដោះដូរមេបញ្ជាការកងរាជអាវុធហត្ថតាមបណ្ដាខេត្តជាច្រើនដើម្បីផ្លាស់ប្ដូបទពិសោធការងារ។