ជំងឺកូឡេស្តេរ៉ូល ខ្លាញ់ក្នុងសរសៃឈាមជាអាការៈជំងឺដែលបានផ្តាច់ជីវិតមនុស្ស និងធ្វើឲ្យមនុស្សពិការរាប់សិបនាក់ក្នុងមួយថ្ងៃៗ។ជំងឺនេះត្រូវ បានគេចាប់បញ្ចូលជាជំងឺកាចសាហាវហើយកំពុងគំរាមកំហែងមនុស្សលើ ពិភពលោកយើងនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថាការទទួលទានអាហារប្រចាំថ្ងៃរបស់ យើងបើមានសារជាតិខ្លាញ់ខ្ពស់កម្រិតខ្លាញ់ក្នុងសរសៃឈាមក៏កើនឡើង ខ្ពស់ទៅតាមនោះដែរ។ ពេលកម្រិតជាតិខ្លាញ់ប្រមូលផ្តុំច្រើនឡើងបង្កឲ្យកើតអាការៈរាំង ស្ទះសរសៃឈាម និង បេះដូង។
ទោះបីយ៉ាងណាអាហារប្រភេទខ្លះក៏មានគុណសម្បត្តិជួយកាត់បន្ថយកូឡេ ស្តេរ៉ូលបានយ៉ាងល្អផងដែរ។ អាហារទាំងនេះរួមមានដូចជាត្រប់ ខ្ទឹមបារាំង ខ្ទឹមស សណ្តែកសៀង ផ្លែប៉ោម និងទឹកដោះគោជូរយ៉ាអួរ (Yaourt)។
អ្នកស្រាវជ្រាវអាមេរិចមួយរូបបាននិយាយថាក្នុងចំណោមអាហារទាំងអស់ ខាងលើនេះបើយើងបរិភោគបានជាប់ជាប្រចាំអាចជួយធ្វើឲ្យអាការៈរបស់ អ្នកជំងឺធូរស្បើយមួយកម្រិត។ យោងតាមលទ្ធផលនៃការស្រាវជ្រាវបានបង្ហាញដែរថាក្នុងចំណោមចំណីអាហារ ទាំងនេះសណ្តែកសៀង និងផ្លែប៉ោមអាច ជួយកម្ចាត់សារជាតិខ្លាញ់ក្នុងសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីការទទួលទានអាហារទាំងអស់នេះការធ្វើលំហាត់ប្រាណជាប់ជាប្រចាំ រាល់ថ្ងៃក៏អាចជួយទប់ស្កាត់អាការៈជំងឺមិនឲ្យធ្ងន់ធ្ងរបាន ដូចគ្នា៕