ពិធី​ចុះ​បឋមសិលា​សាងសង​អាគា​រ​នៅ​ទីប​ញ្ចា​ការដ្ឋាន​វី​រះ​សេនា​តូច​រៀបរយ​លេខ​១​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

​កំពង់ធំ​= នៅ​ព្រឹក​ថ្ងៃទី ២៥​ខែកញ្ញា ឆ្នាំ​២០១៥ នៅ​បញ្ចា​ការដ្ឋាន​វី​រះ​សេនា​តូច​រៀបរយ​លេខ​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ថិតនៅក្នុង ភូមិ តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា សាងសង​អាគា​ធ្វើការ ១​ខ្នង​មាន​ទំហំ ៧​Image19គុណ​២៥​ម៉ែត្រ ដែល​ត្រូវ​សាងសង​ពី​ឥដ្ឋ​ប្រក​ក្បឿង ជា​អំណោយ​របស់ អគ្គ​បញ្ចា​ការ​យោធា ខេត្ត ដុង​ណាយ នៃ​សា​ធារ​ណះរ​ដ្ន​សង្គមនិយម​វៀតណាម ក្នុង​ពិធី​នេះ​ស្ថិតក្រោម អធិបតីភាព ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មានការ​ចូលរួម​ពី មេ​បញ្ចា​ការ មេ​បញ្ចា​ការរង និង​សហការី​ជាច្រើនរូប ។​Image28
ឧ​ត្ត​ម សោម ស៊ុន មេ​បញ្ចា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បញ្ចាក់​ផងដែរ​ថា អាគារ​នេះ​សាងសង​ទៅបាន​ដោយ មានការ​ខិតខំ​ទំនាក់ទំនង​ល្អជា​មួយ​យោធា​ខេត្ត​ដុង ណាយ ដែល​សាងសង​មាន​៥​បន្ទប់ ចំណាយ​ថវិការ​អស់​៣២០០០$ ហើយ​ត្រូវ​ចំណាយ​រយះពេល​៣​ខែ ទើប​អាច សាងសង​រួច រាល់​សមិទ្ធិផល​ទាំងអស់​គឺ​សាងសងឡើង​ដើម្បី​ជួយ​សំរួល​ដល់​កងទ័ព​យើង​ក្នុង​កិច្ចប្រតិបត្តិការ​ងារ​ក្នុង​មូលដ្ឋាន និង​ជា​ជំរក​ស្នាក់នៅ របស់​ទ័ព​ផង​និង​ជា​ជា​មូលដ្ឋាន​ការពារ​ខ្សែរ​បន្ទាត់​ព្រំដែន ទិស​ខេត្តព្រះវិហារ ផង​ដែរ៕​ប៊ុន រិទ្ធី

Image14