លោក​កែ​គឹមយ៉ាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ក្រុម​បក្ស​តាម​ខ្នង​ផ្ទះ​និង​ខ្នង​ផ្ទះស្បូវ​ដើម្បី​ធ្វើ​ជូន​ប្រជាពលរដ្ឋ​

0

​ខេត្តបន្ទាយមានជ័យ​
​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​លោក​កែ​កឹម​យ៉ាន​ស​ម៉ា​ជិ​ក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ធ្វើការ​ត្រួតពិនិត្យ​ការងារ​ក្រុម​បក្ស​តាម​ខ្នង​ផ្ទះ​និង​ខ្នង​ផ្ទះ​image (2)ស្បួ​វ​ដើម្បី​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។​ពិ​ធិ​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី​បក្ស​ជាច្រើនរូប​ទៀត​។​លោក​កែ​កឹម​យ៉ាន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​កិច្ចប្រជុំ​ថ្ងៃនោះ​មាន​សារៈសំខាន់​ណាស់​សំរាប់​ក្រុមការងារ​បក្ស​ចុះ​ត្រួតពិនិត្យ​តាម​ខ្នង​ផ្ទះ​និង​ខ្នង​ផ្ទះស្បូវ​និង​ជួប​សំណេះសំណាល​ជា​ជួយ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដើម្បី​ធ្វើ​ផ្ទះ​ជូន​គាត់​។​ក្នុងនេះ​លោក​កែ​កឹម​យ៉ាន​បាន​យកចិត្តទុកដាក់​ដឹកនាំ​ផ្ទាល់​ដល់​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​បាន​ផ្តល់នូវ​ការគាំទ្រ​ទាំងស្រុង​រាល់​មធ្យោបាយ សំភារៈ ថវិការ និង​អនុសាសន៍​ល្អៗ​ដល់​គណៈបក្ស​ខេត្ត​image (4)សំរាប់​ជា​ប្រ​ទី​ត​យកទៅអនុវត្ត​ការងារ​ឆ្ពោះទៅរក​ជោគជ័យ​លើ​គ្រប់​ការងារ​ពិសេស​សំដៅ​ទៅកាន់​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខនេះ​។​លោក​កែ​គឹមយ៉ាន​បានបញ្ជាក់​ទៀតថា​ខ្នង​ផ្ទះ​និង​ខ្នង​ផ្ទះស្បូវ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវធ្វើ​ជូន​នោះ​មាន​ចំនួន​២៥២៣​ខ្នង​តាមរយៈ​ការជួយ​ដល់​ជនក្រីក្រ​កំពុង​រស់នៅក្នុង​ផ្ទះស្បូវ​ដែល​ក្រលំបាក​តោកយ៉ាក​ឲ្យ​ពួកគាត់​មាន​ទីជម្រក​ឲ្យ​រស់នៅ​សមរម្យ​ដូច​គេឯង​ដើម្បី​ឲ្យ​ស្របតាម​ពាក្យស្លោក គណបក្ស​ប្រជាជន ដោយសារ​ប្រជាជន​និង​ដើម្បី​ប្រជាជន​ទីណា​លំបាក​ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ជួយ​រែកពន់​៕Bun rithy