ជនរងគ្រោះ​ម្នាក់​នាំ​កូន​ទៅ​ងូតទឹក​ប្រឡាយ​ចិន​លេង ត្រូវបាន​លង់ទឹក​

0

 

ឧ​ត្ត​រ​មានជ័យ =ទាំង​ឳ​ពុក​និង​កូន ក៏ប៉ុន្តែ​សំណាងល្អ ត្រូវបាន​អ្នកស្រុក​ទៅ​ជួយសង្គ្រោះ​កូន​បាន រីឯ​ឳ​ពុក​ត្រូវ ទឹក​ហូរ​គួច​បាត់​រសាត់​រក​ពុំទាន់​ឃើញ ឧ​ត្ត​រ​មានជ័យ​.​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ូលិស​បានអោយដឹងថា មាន​ករណី​លង់ទឹក​ស្លាប់​IMG_8181១​ម្នាក់ ជនរងគ្រោះ លោក​ព្រិន្ទបាលឯក​សេន ថា​ន អត្តលេខ​៥០០៧៤ អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​ប៉ុស្តិ៍ ជើងទៀន សំរាក​ពី​ការងារ បាន​ទៅផ្ទះ​នៅ​ភូមិ​ស្រែង​ប្រាំង​ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំ​កូនស្រី​ឈ្មោះ​រឿន ស្រី​ណុ​ច អាយុ​៨​ឆ្នាំទៅ​ងូតទឹក​ប្រឡាយ​ចិន នៅ​ចំណុច​ខាងជើង​ឈាង​ខាងលិច​ភូមិ​ស្រែប្រាំង​ហើយ​ត្រូវ​លង់ទឹក​ទាំង​ឳ​ពុក​និង​កូន​ក្រោយមក​បាន​បងប្អូន​ដែល​មកជា​មួយ​ជួយសង្គ្រោះ​កូន​បាន​ហើយ​ឳ​ពុក​ត្រូវ​ទឹក​ហូរ​គួច​បាត់​រសាត់​រក​មិនឃើញ នៅពេលនេះ​សមត្ថកិច្ច បាន​រកឃើញ​ហើយ នៅពេល​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើតាម​ប្រពៃណី​៕​Bun rithyIMG_8180