ខេត្តបន្ទាយមានជ័យ
ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាល ការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យដែលដឹកនាំដោយលោកសួននីប៉ូនាយរងការិយាល័យចរាចរណ៍ខេត្ត បានចុះសហការជាមួយ អង្គការ PDP ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី
ដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណនិងធ្វើការចែកអនុក្រិត្យលេខ៨៥ ពិន័យអន្តរការណ៍ និងផលប៉ះពាល់ជាប់ ពាក់ព័ន្ធគ្រឿង ស្រវឹង ក្នុងការបើកបរ នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ លើការគោរពច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ជាពិសេសនោះ នៅពេលបើកបរ កុំពិសារ គ្រឿងស្រវឹង ពេលបើកបរត្រូវពាក់ មួកសុវត្ថិភាព និងកុំបើកបរហួស ល្បឿនកំណត់ សម្រាប់ ប្រជាពលរដ្ឋ។លោកសួននីប៉ូបាននិយាយថាក្នុងការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះមានប្រជាពលរដ្ឋបានចូលរួមស្តាប់យ៉ាងខ្លាំងជាមួយនគរបាល ចរាចរណ៍ហើយសូមឲ្យប្រជាពលរដ្ឋចូលរួមលើការអនុវត្ត ច្បាប់ទាំងនេះ ដើម្បីសង្គមជាតិមាន ផាសុកភាព និងសវុត្ថិភាពខ្ពស់និងដើម្បីអាយុជីវិតយើងរាល់គ្នាផងដែរ៕Bun rithy



































