ពិធី​ចុះសួរសុខទុក្ខ​អ​តី​តះ​យុទ្ធជន​របស់​ផ្នែក​សឹក​រង​កំពង់ស្វាយ​

0

​កំពង់ធំ​= ដោយមាន​ការចង្អុលបង្ហាញ​ពី ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ និង​មនោសញ្ចេតនា​ផ្សារភ្ជាប់​រវាង​កងទ័ព​និង​ប្រជា​ពល​រដ្ន នា​ឪ​កាស​បុណ្យ​ភ្ជំបិណ្ឌ​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ២​និង​៣០​នាទី​លោក​អ៊ឹម ថន Image32អភិបាលស្រុក​កំពង់ស្វាយ និង​លោក​វី​រះ​សេនីយ៍​ទោ សោម​សភា​វុ​ធ មេ​បញ្ចា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹកនាំ​ប្រតិភូ​ដែលមាន មេ​បញ្ចា​ការ មេ​បញ្ចា​ការរង នាយទាហាន និង​នាយទាហានរង​ផ្នែក​សឹក​រង​កំពង់ស្វាយ​ទាំងអស់ ព្រមទាំង​លោក​អធិការ​ស្រុក លោក​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ បាន​ចុះ​សួរ​សុខ​ទុក និង​នាំ​អំណោយ​មួយចំនួន ចែកជូន​អ​តី​តះ​យុទ្ធជន​ចំនួន​៦​នាក់ នៅក្នុង​ភូមិ ព្រៃ​ព្រាល (​ខ )​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​Image34
​អ​តី​តះ​យុទ្ធជន ទាំង​៦​នាក់​= មានឈ្មោះ​ទី​១ លោក​ពៅ​សុង អ​តី​តះ​យោធិន (​និវត្តន៍​ជន​) ទី​២ លោក វ៉ិ​ត វ៉ាន់ អ​តី​តះ​យោធិន​( និវត្តន៍​ជន )​ទី​៣ ស៊ុំ អ៊ុន អ​តី​តះ​យោធិន​( និវត្តន៍​ជន​) ទី​៤ ខាន់​ឃីម អ​តី​តះ​យោធិន​(​ពិការ ) ទាំង​៤​នាក់​អ​តី​តះ យោធិន ផ្នែក​សឹក​រង​កំពង់ស្វាយ ទី​៥ លោក ស្រស់​មហា​ម៉ា​ត អ​តី​តះ​យោធិន​មកពី​កងពលធំ​លេខ​៣ (​ពិការ​) ទី​៦ លោក​អ៊ូ សំអាន អ​តី​តះ​មេ​បញ្ចា​ការ រង​ផ្នែក​សឹក​រង​កំពង់ស្វាយ (​និវត្តន៍​ជន​) ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២២​គីឡូក្រាម មី ១​កោះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ប្រេងឆា​៣​លីត្រ ត្រីខ​១​យួរ សារុង​មួយ ទឹក​សុទ្ធ​១​យួរ ថវិការ ៨​ម៉ឺន​រៀល​សរុប ៩១៣០០០​រៀល ។​Image35
​លោក អ៊ឹម ថន អភិបាលស្រុក កំពង់ស្វាយ​បាន​ពាំ​នាំនូវ​អត្ថន័យ របស់​ថ្នាក់ដឹកនាំ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ​និង​មេ​បញ្ចា​ការ​ស្រុក​កំពង់ស្វាយ​ទាំងអស់ ដែល​បាន​រំលឹក​ពី​គុណបំណាច់​ដ៏​ធំធេង របស់​អ​តី​តះ​និវត្តន៍​ជន កាលពី​អ​តី​តះ​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ការពារជាតិ ការពារ​ដឹក​ដី ជូន​មាតុភូមិ​យើង ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​តិចតួច​ក្ដី​ក៏​អាច​រំលែក​ការខ្វះខាត របស់​បងប្អូន បាន​១​កំ​រឹត ហើយ សរ​បញ្ចាក់​អោយឃើញថា​ថ្នាក់ដឹកនាំ​មិន​បោះបង់ បងប្អូន​ចោល​នោះទេ គឺ​តែងតែ​គិតគូរ​សុខ​ទុក​ដល់​បងប្អូន​និវត្តន៍​ជន​ជានិច្ច​។​Image36
​ក្រោយមក តំណាង​និវត្តន៍​ជន​ទាំង​៦​នាក់ ឡើង​ថ្លែង អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​ជូនអំណោយ​ដល់​ពួក​ខ្ញុំ ៗ​អស់​គុណ​នូវ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​ដែល​បាន​គឹ​ត​គូរ​ពី​សុខទុក្ខ ការលំបាក់ របស់​និវត្តន៍​ជន យើងខ្ញុំ ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​តិចតួច​ក្ដី​តែ​សម្ដែង​អោយឃើញ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ ដូច្នេះ​ខ្ញុំ​សុំ​ជូនពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​មេ​បញ្ចា​ការ​សឹក​រង​កំពង់ធំ​និង​ថ្នាក់ដឹកនាំ​ស្រុក ក្នុង​ឪ​កាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ អោយមាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​៕​ប៊ុន រិទ្ធី​
Image37