យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដីពី​ការលើក​កំពស់​ចំណេះដឹង​សហគមន៍​ស្ដីពីរ​ការ​គ្រប់​គ្រោង​ធនធាន​ជលផល​តាម​វាលស្រែ​

0

កំពង់ធំ​= កាលពី​រាត្រី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៥ អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​បាន​សហ​ការណ៍​ជាមួយនិង​ខ័​ណ្ឌ រដ្ឋបាល​ជលផល​កំពង់​ធំ គាំទ្រ​ថវិការ​ដោយ USAID ពល​រដ្ន​អា​មេ​រិច តាមរយះ​ម​ជ្ឈ​ម​មណ្ឌល​ត្រី​ពិភពលោក​WorldFish Center ដោយមាន​ការចូលរួម​ពី ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ Image41ប្រធាន​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​និង​សហការី តំណាង​មន្ដ្រីជលផល អាជ្ញា​ធ័​រ​ដែនដី ប្រជា​ពល​រដ្ន បានរៀបចំ​បង្កើត​កម្ម​វិធី​សិ​ល្បះ​កំប្លែង​អប់រំ​នៅក្នុង​បរិវេណ​វត្ត​ម​ន៉ី​រស្សី ហៅ​វត្ត​ថ្មី ស្ថិតនៅ​ក្នុងភូមិ​រ៉ូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដីពី​កា​រលើ​កំពស់​ចំណេះដឹង​របស់​សហគម​ន៍​គ្រប់​គ្រោង ធនធាន​ជលផល តាម​វាលស្រែ និង​ការអភិរក្ស​ពូជ​ត្រី​នៅ​រដូវ​ត្រី​ពង​កូន​ក្នុង​ដែន​សហគមន៍​ទាំង​៦ បាន​ប្រព្រឹត្តទៅ​រយះពេល ៦​យប់ ដែលមាន​ទីកន្លែង​ខុសគ្នា គឺ ឃុំ ត្រ​ពាង​ឬ​ស្សី (​វត្ត​ថ្មី​) ឃុំ​ប្រឡាយ (​វត្ត​កំពង់​វាំង ) ឃុំ​ចំណា​ក្រោម (​វត្ត​ព្រះ​នង្គ័ល )​ឃុំ​ត្បែង (​វត្ត​បាគង​) និង​ឃុំ​សំបូរ (​វត្ត​ចា​រ្យ )​ដោយ​ចាប់ពី​ថ្ងៃទី​២៨​ខែកញ្ញា រហូតដល់​ថ្ងៃទី​០៣​ខែតុលា ឆ្នាំ​២០១៥​ក្នុងនោះដែរ​ក៏មាន​សំណួរ​និង​ចំលើយ​ដើម្បី​ឈ្នះ រង្វាន់​ផងដែរ​។​Image42
លោក ផាង​តូច ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ​បាន​មានប្រសាសន៍​ពន្យល់​ដាស់តឿន​ប្រជា​ពល​រដ្ន អោយ​យល់ដឹង​ក្នុង​គោលបំណង់​របស់​អង្គ​ការដែល​បាន​បង្កើត​កម្មវិធី​សិ​ល្បះ​នេះ​ដើម្បីអោយ ប្រជា​ពល​រដ្ន​យល់ដឹង​អោយបាន​ច្បាស់​ពី​ច្បាប់​នេសាទ កុំ​នេសាទ​ហួសហេតុ​នាំអោយ​បាត់បង​ពូជ​ត្រី ចូរ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ណា​ដែល​ស្របច្បាប់ ការចូលរួម​អភិរក្ស​ពូជ​ត្រី​ក្នុង​ដែន​សហគមន៍​និង​ការចូលរួម​សហការគ្នា​ថែរក្សា​ពូជ​មច្ឆា​ធម្មជាតិ​ដើម្បី​ប្រជា​ពល​រដ្ន​យើងទាំងអស់គ្នា ត្រូវ​ជៀសវាង​កុំ​ប្រើ ស្បែ​មុង ការ​ឆក់​ត្រី អួន​ក្រឡា​ញឹក​និង​ឧបករណ៍​ផ្សេងទៀត ដែល​ខុសច្បាប់ ធ្វើអោយ​ដោយ​កូន​ត្រី​ទាំង​តូចធំ​ប្រឈមមុខ​និង​ការ​រលាយ​ផុត​ពូជ និង មានទោស​ទន់​ដល់​ខ្លួន​ទៀតផង ។​Image39
អ្នកស្រី ជុំ ច័ន្ទ​ពុទ្ធា​វី ប្រធាន​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ បាន​អាន​សុន្ទ​រះ​កថា លើកឡើងថា​អង្គការ​ទ្រទ្រង់​ស្ដី​ខ្មែរ​ជា​អង្គការ​ក្នុងស្រុក​មួយ ែ​ក​រាជ្យ មិន​រកប្រាក់​កំរៃ​មិន​បំរើ​គ​ណះ​ប​ក្យ​នយោបាយ ទ​ទូល​ជំនួយ​ពី​ដៃគូរ​អ​ភី​វ​ឌ្ឈ​ន៍​នានា​ហើយ​អនុវត្តន៍​ក្នុងស្រុក​ទាំង​៨ ក្នុង​ខេត្តកំពង់ធំ​និង​១​ស្រុក​ក្នុង​ខេត្តព្រះវិហារ ក្នុងនោះដែរ​គម្រោង​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​ប្រតិបត្តិការ​ចំនួន​១១​សហគមន៍​ក្នុង​ឃុំ​៩ បី​ស្រុក ប្រាសាទ​សំបូរ កំពង់ស្វាយ ស្ទោង ដោយឡែក ស្រុក​កំពង​ស្វាយ​នេះ​មាន​គំរោង ជ្រើស​យក ៦​សហគមន៍ គឺ ឥ​ន្ទះ​កុមា បឹង​កំហែង​សារ អូរ​បុស្ស​ម្កាក់ បឹង​ធា បាគង ក្រសាំង​ឬ​ទ្ធី ក្នុង​គោលបំណង់​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​និង​បង្កើន ការអនុវត្តន៍​គ្រប់​គ្រោង ជលផល តាម​វាលស្រែ ប្រកបដោយ​និរន្ដ​ភាពជា​ពិសេស​ធនធាន​ដែល​ប្រជា​ពល​រដ្ន​ត្រូវការ​បំផុត ។​Image45
លោក ញឹម ធៀន មានប្រសាសន៍ថា​ក្នុងនាម​ខ្ញុំ​តំណាំង​អោយ​មន្ដ្រីជលផល​កំពង់​ធំ​ខ្ញុំ​សុំ​ជំរាប​ថា​កម្មវិធី​រៀបចំឡើង​ដោយ​ខ័​ណ្ឌ​រ​ដ្ម​បាល​ជលផល​កំពង់ធំ​រួមសហការ​ណ៍​ជាមួយ​អង្គការ​ដៃគូរ​ដែល​គាំទ្រ ដើម្បី​លើក​កំពស់​ចំណេះដឹង​ដល់​សហគមន៍​ស្ដីពី​ការ​គ្រប់​គ្រោង​ធនធាន​ជលផល​តាម​វាលស្រែ ក្នុងនោះដែរ​ខេត្តកំពង់ធំ​មាន​សហគមន៍​នេសាទ​៤០​និង​មាន​ស្រះ​ជំ​រកត្រី​មាន​៤៤ ដោយឡែក​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ សហការ​ជាមួយ​ជលផល​កំពង់ធំ​មាន​១១​សហគមន៍ ដើម្បី​រៀបចំ​ការពារ​ធនធាន​ជលផល ក្នុងនោះ​ខ្លឹមសារ​នៃ​ស្រះ​ជំ​រកត្រី​មាន គឺ​ថែរក្សា​ពូជ​ត្រី​នៅ​រដូវប្រាំង​សំរាប់​ផលប្រយោជន៍​នៅ​រដូវវស្សា នៅពេលដែល​ទឹក​ឡើង​លិច​សាយភាយ​ពូជ​ត្រី​ទៅគ្រប់​ទីកន្លែង ដូច្នេះ​ដោយសារតែ​ធនធាន​ជលផល​ខ្សត់ខ្សោយ​ពូជ​ត្រី​ទើប​យើង​បង្កើន​ស្រះ​ចិញ្ចឹម​ត្រី​និង​សហគមន៍​ដើម្បី​អភិរក្ស​ពូជ​ត្រី​។ ប៊ុន រិទ្ធី​Image47Image48Image49Image46