ខេត្តកំពង់ធំ
កំពង់ធំ= នៅរសៀលថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០១៥ លោក អ៊ឹត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបញ្ចា អោយ លោក ដួងសា រ៉ាន ព្រះរាជអាជ្ញារង ដឹកនាំកំលាំងសមត្ថកិច្ចនគរបាលខេត្តសហការជាសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្រុកបារាយ៍ចុះឆែកឆេរ
លំនៅដ្ឋាន ឈ្មោះ សេង ភារឿន ភេទប្រុស អាយុ ៥៥ឆ្នាំនិងប្រពន្ធឈ្មោះហុក សុខនី ព្រមទាំងប្របួចបានក្រុមញៀនល្បែង១ក្រុម មានគ្នា៧នាក់នៅចំនុចភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ រួចបញ្ចូនមកស្នងការខេត្តកំពង់ធំ។
រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះ បានធ្វើការសាកសួរ ទាំង ៦នាក់ មានឈ្មោះ ហ៊ុន ភាព, ម៉ែន ធូ, កេត ចាន់ថន, គន្ធា , ហោ វ៉ុន , ហុកមុនី, សុខា , ចុះណែកម្នាក់ឈ្មោះ សុខ ឡេង ត្រូវបានរត់រួច ចំណែកប្រមូលវត្ថុតាំង មានកាបូបដៃចំនួន៤ បៀរ ៧ហ៊ូ និង លុយមួយចំនួន ក្នុងនោះលោក កែវចន្ដា ក្រឡាបញ្ចីអាយ្យកាអមសាលាដំបូងខេត្តកំពង់ធំបានអនុញាតិអោយ លោក សេង ភារឿនរក្សាទុកម៉ូតូ៤គ្រឿងដែលមានពាក់ព័ន្ធនិងបទល្មើសរួម និងកសាងសំនុំរឿងរួចរាល់នៅរសៀលថ្ងៃ៣០ កញ្ញានេះរួចបញ្ចូលទៅសាលាដំបូង ដើម្បីអោយចៅក្រមជុំនុំជំរះទៅ តាមច្បាប់៕ប៊ុន រិទ្ធី





































