​អភិបាលស្រុក​គូលែន​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ រួមគ្នា​កាន់បិណ្ឌ​ទី​៩​ដើម្បី​សុំ​សេចក្តីសុខ​

0

​ព្រះ​វិហារៈ លោក ប៉ាង យៀ​ត អភិបាលស្រុក​គូលែន រួមទាំង​មន្ត្រីរាជការ​ជុំវិញ​ស្រុក និង​ប្រជាពលរដ្ឋ បាន​ប្រារព្វ​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​៩ ស្ថិតនៅ​វត្ត គូលែន​សុវណ្ណ​បុរី​ប​ញ្ញោ ស្ថិតនៅ​ក្នុងភូមិ​គូលែន​ខាងត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៥ ក្នុង​គោលបំណង​ឧ​ទ្ធិ​ស​កុសល់ ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន និង​សុំ​បួងសួង​ដល់​វត្ថុ​ស័ក្ក​សិទ្ធ តាម​ជួយ​ថែរក្សា​មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋនៅក្នុង​ស្រុក​គូលែន ទទួលបាន​សេចក្តីសុខ​និ​ប​វាស​ចៀស​ឆ្ងាយ​នូវ​ឧ​ប​ទ្រុប​ចង្រៃ​។​
​បុណ្យកាន់បិណ្ឌ​ឬ​បុណ្យ​ដាក់​បិណ្ឌ ជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនា បុណ្យ​នេះ​ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ ១​រោច ដល់ ថ្ងៃ​១៥​រោច ខែភទ្របទ ពុទ្ធសាសនិក​ខ្មែរ​ធ្វើបុណ្យ​នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជាដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល​១៥​ថ្ងៃ​គត់ ទើប​គេ​ចែកជា​ក្រុមៗ ដាក់​វេន​គ្នា​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថ្ងៃ ចំណែក​ថ្ងៃ​១៥​រោច ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​បានមក​ជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុគ្គល ដែល​បាន​លាចាក​លោក​នេះ​ទៅហើយ បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។
​បន្ទាប់ពី​លោក ប៉ាង យៀ​ត អភិបាលស្រុក​គូលែន រួមទាំង​មន្ត្រីរាជការ​ជុំវិញ​ស្រុក និង​ប្រជាពលរដ្ឋ ដាក់​បាត​រួច ក៏បាន​ប្រគេន បច្ច័យ​សរុប​ក្នុង​ពិធីបុណ្យ​មាន ចំនួន ៣៦៦០០០០​រៀល ជូន​ដល់​ព្រះ​តេជគុណ អនុគណ លៀន គុ​លា​លាភ ព្រះ​វិន័យធរ​គណ​ខេត្តព្រះវិហារ ដើម្បី​ទទួល​យកទៅ​កសាង​សមិទ្ធិផល​ក្នុង​វត្ត​គូលែន​សុវណ្ណ​បុរី​ប​ញ្ញោ ដែលជា​ស្រែបុណ្យ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ប្រ​និ​ប​ត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​ខ្មែរ​។​
​ព្រះ​តេជគុណ អនុគណ លៀន គុ​លា​លាភ បាន​មាន​សង្ឃ​ដិ​កា​រថា វត្ត​នេះ​បាន​កសាង​នៅ​ឆ្នាំ ២០០៨​គិត​រហូតមក​ដល់ពេលនេះ ៧​ឆ្នាំ​ហើយ សមិទ្ធិផល​នានា ត្រូវបាន​បងប្អូន​ជិត​ឆ្ងាយ រួមទាំង​អាជ្ញាធរ ប្រជាពលរដ្ឋ ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​កសាង​សាលាឆាន់ និង​ព្រះអង្គ​ធំ​អាគារ​សម្រាប់​ប្រារព្វ​ពិធី រួមទាំង​សមិទ្ធផល​ជា ច្រើន​ទៀត បានធ្វើ​ឲ្យ​វត្ត​នេះ​មាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង ក្នុងនោះដែរ​វត្ត​អារាម​នេះ ក៏​នៅមាន​ការខ្វះខាត និង​ត្រូវការ​ចាំបាច់​ក្នុង​ការកសាង​ព្រះវិហារ ដោយ​ខាង​វត្ត​នៅ​ពុំទាន់​មាន​ព្រះវិហារ​សមរម្យ​នៅឡើយ​ទេ ទើប ឆ្លៀត​ឪ​កាស​អំពាវនាវ ដល​សម្បុរ​សជន​ជិត​ឆ្ងាយ ឯកឧត្តម លោកជំទាវ ចូលរួម​ចាប់​កុសល់ផល​បុណ្យ កសាង​ព្រះវិហារ​។​
​ដោយ ប៊ុន រដ្ឋាa1 a2 a4 a5 a6 a7 a8 a9