បន្លំ​ខ្លួន​ធ្វើជា​អ្នកដំណើរ​ទៅរក​ជិះឡាន​តាក់ស៊ី​ពេល​ម្ចាស់​ឡាន​មិន​នៅក្នុង​ឡាន​មានឱកាស​បើក​រត់​តែម្តង​

0

សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​មានឈ្មោះ វេន សំណាង ហៅ ត្រេ​ន មាន​អាយុ​២១​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​រំចេក​ស្រុក​រវៀង​ខេត្តព្រះវិហារ​បានមក​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៤​កន្លងទៅនេះ​លុះដល់​ថ្ងៃទី​១១​ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល​ជននេះ​បាន​ទៅ​កន្លែង​អ្នករត់​តាក់ស៊ី​ដោយ​គេ​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នកដំណើរ​ក​ជិៈ​តាក់ស៊ី​។​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ព្រមទាំង​រថយន្ត​១​គ្រឿង​របស់​ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី​ម៉ាក​កាមរី​សេរី​ឆ្នាំ​៩៥​ព័​ណ៍​សំបក​ឪឡឹក​នេះ​ផងដែរ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​បន្លំ​ខ្លួន​មករក​ជិះ​តាក់ស៊ី​នៅក្នុង​ចំណត​ខាងកើត​ផ្សារលើ​ធំថ្មី​ក្នុង​ក្រុង​សៀមរាប​ដើម្បី​ជិៈ​ទៅ​ភ្នំពេញ​នៅពេលដែល​រូបគេ​បាន​ចូលក្នុង​ឡាន​របស់​ជនរងគ្រោះ​ដែល​រត់​តាក់ស៊ី​នេះហើយ​នោះ​ដោយ​នៅក្នុង​ឡាន​តាក់ស៊ី​មាន​អ្នកជិះ​ចំនួន​៣​នាក់​ទៀត​ដោយ​មើលឃើញ​មានឱកាស​ល្អ​ដោយ​ម្ចាស់​ឡាន​មិន​នៅ​ជនសង្ស័យ​នេះ​ក៏បាន​បើកឡាន​នេះ​ចេញទៅ​តែម្តង​។​

ដោយ​អ្នកជិះ​ក្នុង​ឡាន​ចំនួន​៣​នាក់​ទៀត​នោះ​ស្មានថា​ជា​មិត្ត​ភ័ក្ត្រ​ឫ​ក៏​តៃកុង​ឡាន​ទើប​ធ្វើដំណើរ​ទាំងអស់គ្នា​ជាមួយនិង​ជនសង្ស័យ​រូបនេះ​តែម្តងទៅ​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​លុះ​ជនសង្ស័យ​នេះ​បាន​បើកឡាន​របស់​ជនរងគ្រោះ​មកដល់​ត្រង់ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ក្នុង​គោលបំណង​លួច​ឡាន​អ្នករត់​តាក់ស៊ី​ទៅ​ភ្នំពេញ​នោះ​ដោយមាន​ការសហការ​ណ៍​រវាង​សមត្ថកិច្ច​ខេត្ត​ក្រុង​និង​ស្រុក​បានល្អ​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានតែ​ម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុងតែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​ដោយឡែក​ឡាន​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​៕ ​ដោយឡែក​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​វិញ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​ព្រមទាំង​វត្ថុតាង​ជា​ផលិតផល​របស់​ក្រុមហ៊ុន​.​ភើ​ហ្វី​ក​ឃែ​រ​ជាច្រើន​យកមក​កាន់​ការិយាល័យ​ជំនាញ​

ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​សំភា​រះ​របស់​ក្រុមហ៊ុន​ដោយ​ការចាប់​ឃាត់​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​។​ដោយ​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​នេះ​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន​.​ភើ​ហ្វី​ក​ឃែ​រ​ប្រចាំ​ខេត្តសៀមរាប​ហើយ​រូបគេ​បាន​ឆ្លើយ​

សារភាពថា​កន្លងមក​គេ​បានធ្វើ​សកម្មភាព​លួច​យក​សំភា​រះ​ទាំងនេះ​ចំនួន​៤​ដង​មកហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចំណាត់ការ​ទៅតាម​និតិ​វិធី​ដោយឡែក​សំភា​រះ​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​ទៅ​ផងដែរ ៕ ​ដោយ លោក ខេង ខេមរា​ ​1 2 3 4 5