បុរស​ម្នាក់​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏​បុក​បង្កាន់ដៃស្ពាន​បាកជើង​ស្ឌាំ ភ្លាមៗ នៅ​កន្លែងកើតហេតុ

0

​កំពង់ធំ​=​បុរស​ម្នាក់​បាន​បាក់ជើង​ស្ដាំ​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​មិនដឹង​មូលហេតុ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នករស់នៅ​តាម​ដង​ផ្លូវ​លុះ​ពេល​មក​មើលឃើញ​ម៉ូតូ​១​គ្រឿង​និង​មនុស្សម្នា​ក់ដួល​បាកជើង​ស្ដាំ​ជា​ពី ចេញ​ឆ្អឹង​មក​ក្រៅ​គួរអោយ​ប្រឺ​Image25ប្រួច​នៅលើ​ស្ពាន់​ស្ទឹង ក្នុងភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប វេលា​ម៉ោង​០៦ ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥​។​
ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​មិន​បានឃើញ​មាន​អ្វី​ក្រៅពី​បុរស​ម្នា​ក់ដួល​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់ សេរី​២០១១ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ប មានជ័យ 1E 9863 នោះឡើយ ជាហេតុ​ធ្វើអោយមាន​ការសង្ស័យថា​ប្រហែលជា​ជិះ​ក្នុង​ល្បឿន​លឿន​ពេក​ហើយ​រ៉េ​ចង្កូត​បុក​បង្កាន់ដៃស្ពាន ហើយ​ស្មងជើង​ខាងស្ដាំ​ទៅ​ប៉ះ​និង​បង្កាន់ដៃ​ដែក​ធ្វើអោយ​ដួល​បាក់ជើង​ស្ដាំ​តែម្ដង ។ Image27
​បើតាម​សំដី​ជនរងគ្រោះ​និយាយថា​ខ្ឡួ​ន​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ស្រាប់តែ​ហើយ​មាន​ថយ​ន្ដ​ធុង​ធំ​១​គ្រឿង​ព​ណ៍សរ បើក​មក​បុក​ពីក្រោយ ធ្វើអោយ​ខ្លួន​រ៉េ​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ហើយ​ដួល​បាក់ជើង​ខាងស្ដាំ តែ​ពុំបាន​បញ្ចាក់​ថា​រថយន្ដ​នោះ​ម៉ាក​អ្វី ពាក់​ផ្លាក់លេខ​ប៉ុន្មាន​នោះទេ​ធ្វើអោយ​សមត្ថកិច្ច​ពិបាក​ស​និ​ដ្នា​ន ព្រោះ​ម៉ូតូ​ពុំមាន​ស្លាកស្នាម​ខូចខាត​អ្វី​ទាល់តែសោះ ក្រៅពី​ឆ្នាន់​ខាងស្ដាំ​និង​ហ្វា​ង​ដួល​វៀច​ដោយសារតែ​ដួល​តែប៉ុណ្ណោះ ។​Image28
តាម​ប្រភព​បន្ថែមថា​ជនរងគ្រោះ ឈ្មោះ​សុខ សាន្ដ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ខ្នា ឃុំ​ជ្រាវ ស្រុក​ស្រុក​សៀមរាប ខេត្តសៀមរាប​មាន​ប្រពន្ធ​ឈ្មោះ សាន ឡី មានកូន​៣​នាក់ មានមុខ​របរ​រត់​ម៉ូតូឌុប បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​ប​ញ្ចូ​ន​តាម​រថយន្ដ​សាម​ម៉ុ​យ​ទៅកាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ដោយសារតែ​ជនរងគ្រោះ​ឈាម​ហូរ​ខ្លាំងពេក​ធ្វើអោយ ជនរងគ្រោះ​សន្លប់ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង ព្រមទាំង​ប្រគល់​ម៉ូតូ​អោយ​សាច់ញាតិ​បងប្អូន ព្រមទាំង​បន្ដ​កា​រសើប​អង្កេត​រក​រថយន្ដ​ជា​បន្ដ ។ ប៊ុន រិទ្ធី​Image24