​ឯកឧត្តម គន់ គីម អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​សមាសភាព ប្រធានកិត្តិយស​សមាគម​ន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និង​ផ្តល់ប្រាក់​មរណៈ​សង្គ្រោះ​៤០​គ្រួសារ

0


​កំពង់ធំៈ នៅ​រសៀល​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៥ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន​សមាគមន៍​អតីត យុទ្ធជន​កម្ពុជា និង​ជា​អគ្គលេខាធិការ ស​.​អ​.​ក អមដំណើរ​ដោយ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រតិ​ភូមិ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្តល់ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ដល់ ក្រុមគ្រួសារ​ដែល​បាន​មរណៈភាព​កន្លងមក​និង គ្រួសារ​ជនពិការ គ្រួសារ​ចូល​និវត្តជន ចំនួន​៤០​គ្រួសារ និង​គ្រួសារ​យោធិន​ចូលរួម​ចំនួន​១០០​នាក់ ពិធី​បាន​ចាត់​ធ្វើឡើង នៅក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។​
​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកតា លោកយាយ ដែលជា​តំណាង​ឲ្យ​គ្រួសារ​អតីតយុទ្ធជន ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធានកិត្តិយស​សមាគមន៍​អតីត​យុទ្ធ​កម្ពុជា​ខេត្តកំពង់ធំ ។​
​ឯកឧត្តម សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់​នៅក្នុង​ពិធី​ថា ចំនួន​អតីតយុទ្ធជន​កំពុងតែ​គ្រប់គ្រង​បច្ចុប្បន្ន​មាន ៣៤១៨​នាក់ ក្នុងនោះ​មាន​ជនពិការ ១៤២១​នាក់ និវត្តន៍​ជន ៦១០​នាក់ ពលី ១០៩៣​នាក់ មរណៈ​១៣៤ បាត់បង់​សមត្ថភាព​ការងារ ១៧០​នាក់ ចំនួន​អតីតយុទ្ធជន​ដែល​បាន​ចុះឈ្មោះ ចូល​ជា​សមាជិក​សមាគមន៍​អតីតយុទ្ធជន ២៩៨៦​នាក់ ចំនួន​អតីតយុទ្ធជន​ដែល​បានទទួល​ប្រាក់​បេឡា​សង្គ្រោះ ទាំងអស់ ១០៥​នាក់ នេះ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា សម្តេច​បាន​ជម្រុញ​ឲ្យ​មានការ​ដោះស្រាយ​ប្រាក់​វិភាគទាន​របស់ រាជរដ្ឋាភិបាល ជំនួស​ឲ្យ​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ជូន​បងប្អូន គ្រួសារ អតីតយុទ្ធជន​កម្ពុជា ឲ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ ក្នុងនោះ​ក៏បាន​ដោះស្រាយបាន​៦៥​គ្រួសារ​មុន​ភ្ជុំបិណ្ឌ​ផងដែរ ។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ថ្នាក់ ដឹកនាំ​ខេត្តកំពង់ធំ ព្រមទាំង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទៅលើ​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ដោយសារតែ​កងទ័ព​ជា​ឆ្អឹងខ្នង​របស់​ជាតិ ត្រូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​បំផុត ហើយ​និង​ត្រូវបាន​ដោះស្រាយ ថវិការ​បេឡា​សង្គ្រោះ​ជូន​គ្រួសារ​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​សង្កេតឃើញថា ក្រុមគ្រួសារ​អតីតយុទ្ធជន មួយចំនួន ធំ​គឺជា​អតីត​កងទ័ព ធ្លាប់មាន​ស្នាដៃ បំរើ​ជាតិ​មាតុភូមិ បំរើ​ប្រទេសជាតិ តស៊ូ​ស្វិតស្វាញ​ពុំ​ពារ​គ្រប់​ឧ​ប​ស័គ្គ ក្នុង​សមរភូមិ ដូច្នេះ​ដើម្បី​ឲ្យ​ស័ក្ក​សមនូវ​គុណបំណាច់ ដែល​បាន​ពលី ឬ​ពិការ ដោយសារ​បំរើ​ជាតិ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន បង្កើត​សមាគម​អតីតយុទ្ធជន ដើម្បី​ទ្រទ្រង់​នូវ​ជីវភាព​របស់​ក្រុមគ្រួសារ​អតីតយុទ្ធជន​។​

​ ​ដោយ ប៊ុន រដ្ឋា1 5 4 3 6 2