​ ​រថយន្ត​កូរ៉េ​ដាច់​រ៉ូ​ទីល​ចង្កូត​ធ្លាក់​ស្នាមភ្លោះ​ព្រោះ​ខឹង​ម្ចាស់​មិន​ថែទាំ​

0


​កំពង់ធំៈ សំណាង​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ក្នុង​ឧ​បិ​ត្ត​ទ្ទ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែមាន​រថយន្ត​កូរ៉េ ២​តោន កន្លះ​បើកបរ​ក្នុង​ល្បឿន​យឺតៗ លុះ​មកដល់​ចំនុច​ឃុំ ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រថយន្ត​កូរ៉េ​នេះ​បាន​ដាច់​ចង្កូត​ធ្លាក់ចូល​ទៅក្នុង​ទឹក​ដោយ​សុ​វត្តិភាព សំណាង​ល្អជា​ទីតាំង​គ្មាន​មនុស្ស​រស់នៅ កុំ​អី​ការ​ធ្វេស​ប្រហែល​និង​មិន​យក ចិត្ត​ទុកដាក់​ក្នុងការ​ថែទាំ​របស់​ម្ចាស់​យានយន្ត​នឹង​ក្លាយជា​សោក​វិនាសកម្ម​មិនខានឡើយ ។​
​ហេតុ​កា​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ កំពង់ចាម 3A-2603 ទ្រុង​ពណ៌​សរ ក្បាល​ពណ៌ សរ បាន​ខឹង​ម្ចាស់​សប្បាយ​ភ្លេចខ្លួន មិន​យកចិត្តទុកដាក់​បណ្តោយ​ឲ្យ​ធ្លាក់ចូល​ផឹកទឹក​ស្រះ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ២.៤៥​នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៥ តែ​ក្នុង​ហេតុ​ការ​នេះ មិន​បណ្តាល​ឲ្យ​មា​នន​ណា​ម្នាក់ ទទួលរង​នូវ​គ្រោះថ្នាក់​នោះទេ ដោយសារ​ជាទី​តាំង​ពុំមាន​មនុស្ស​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ភ្នំពេញ​។​
​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​ពុំ​ឃើញ​មានការ​រំខាន​ដល់​សមត្ថកិច្ច ប៉ូលិស​ប៉ុស្តិ៍​បាល​ឃុំ​ចុង​ដូង នោះទេ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច ដែល​ពុំ​មានការ​អើពើរ ធ្វើ​កំណត់ហេតុ និង​ធ្វើ​របាយការណ៍ ស្តីពី​សកម្មភាព​និង​ហេតុការណ៍ ដែល​បាន​កើតឡើង ជាពិសេស​នោះ សមត្ថកិច្ច​ពុំបាន​ធ្វើការ​ណែនាំ ដាស់​ទឿ​ន​ដល់​ម្ចាស់​យានយន្ត ក្នុងការ​ប្រើប្រាស់​រថយន្ត​ឲ្យ​មានការ​ថែទាំ ដើម្បី​រួមគ្នា​ក្នុងការ​ទប់ស្កាត់​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ។​
​តៃកុង​រថយន្ត​កូរ៉េ បាន​ព្យាយាម​មិន​ឲ្យ​ប​ញ្ជេ​ញ​អត្តសញ្ញាណ របស់ខ្លួន​ដល់​អ្នកសារព័ត៌មាន ទោះជា​មានការ​សួរ​ជាច្រើនលើក​ក៏ដោយ តែ​គ្រាន់តែ​បង្ហើប​ដោយ​សំដី​កុហកថា លោក​រស់នៅ​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុនពេល​កើតហេតុ​លោក បាន​យក​រថយន្ត​របស់លោក មក​កាត់​កែច្នៃ​ជា​រថយន្ត​បែន​សម្រាប់​ដឹក​ដី នៅ​ស្រុក​បារាយណ៍ ហើយក៏​ជ្រុល​ធ្លាក់ចុះ​ផឹកទឹក​តែម្តងទៅ ។​
​ដោយ ប៊ុន រដ្ឋា
n7 n1 n2 n6 n4