កំពង់ធំ=ការបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើមុខជំនាញនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៤ ដោយមានការចូលរួម ពីរឯកឧត្តម ប៉ាក់ សុខុម រដ្នលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោងខុន រដ្នមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួនវ៉ាន់និត អភិបាលរងនៃគណះអភិបាលខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូមកពីរបណ្ដាលវិទ្យាល័យ មន្ដ្រីរនៃក្រសួងទេសចរណ៍ ព្រមទាំង ម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយ៍ដ្ថាន សរុបជិត១០០នាក់។
ក្នុងការបណ្ដុះបណ្ដាលគ្រូបង្គោលនេះបានអញ្ចើញគ្រូជនជាតិហ៊ូលឡង២រូបដែលបានស្មោះចិត្តមកបង្រៀន និងគ្រូខ្មែរ៣រូបទៀតកមពីរក្រសួងទេសចរណ៍ដើម្បីបង្ហាត់បង្រៀនសិស្ស ក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម ផ្នែកបដិសណ្ឋារកិច្ចនិងចំណីរអាហារ តាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាការរៀបចំម្ហូប អាហារ ភេរសជ្ជះប្រកបដោយភាពទាក់ទាញ សមស្របតាមស្តង់ដាអនាម័យនិងសុវត្ថិភាពចំណីអារហារ ក្នុងគោលដៅបង្កើនចំនួន ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅតាមតំបន់ទេសចរណ៍ ទាំងការដើរកំសាន្ដ ទាំងការហូបចុក ការស្នាក់នៅ ការចាយវាយ អោយមានតំលៃសមរម្យនិងស្នាក់នៅបានយូរអង្វែង។
ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តបានមានប្រសាសន៍លើពីរបញ្ហាបរិស្ថានអោយមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ន ទាំងអាជីវករ ទាំងម្ចាស់ ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយ៍ដ្ថានដើម្បីបង្កើនភាពស្អាតបាត មានឈ្មោះជាទីក្រុងស្អាត រមណីយ៍ដ្ឋា្វនល្អនិងចូលរួមបង់ថ្លៃសេវាដឹកជញ្ចូនអោយបានសមស្រប ព្រមទាំងចំណីរអាហារមានគុណភាព អនាម័យខ្ពស់តាមស្តង់ដារអន្ដរជាតិ ចំណែកតំលៃអោយសមរម្យជៀសវាងការថ្នាំងថ្នាក់ ធ្វើអោយភ្ញៀងរាំង
ចាលមកលេងម្ដងឈប់មករហូត ឯកឧត្តមក៏បានផ្ដាំផ្ញើរអោយសិស្សត្រូវតែខំរៀនយកចំណេះដឹងទៅអនុវត្តន៍អោយមានគុណភាពក្លាយជាគ្រូបង្គោលខាងផ្នែកទេសចរណ៍ និងជួយបង្រៀនសិស្សក្រោយៗទៀតក្នុងការរកចំណូលជូនក្រុមគ្រួសារ ក៏ដូចជាជូនប្រទេសជាតិដើម្បីអោយមានការរីកចំរើន។ ឯកឧត្តម ប៉ាក់សុខុម រដ្នលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ទន្ទឹមនិងភ្ញៀវទេសចរណ៍មានកំនើនកើនឡើងឥតឈប់ឈរនោះ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទា
ទេសចរណ៍ ដែលបំរើវិស័យទេសចរណ៍ក៏មានកំនើនខ្លាំងខ្លានាពេលបច្ចុប្បន្ន ដូចជាការអភិវឌ្ឍន៍ ផ្លូវថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកំសាន្ដ និងការដឹកជញ្ចូនផងនោះ។ដើម្បីឆ្លើយតបត្រូវតែចាំបាច់យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវះទេសចរណ៍អោយបានត្រឹមត្រូវផងដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើរអោយសិក្ខាកាមទាំងអស់ខិតខំក្រេបយកចំណេះដឹង ពីរការបណ្ដុះបណ្ដាលនេះ ដើម្បីអនុវត្តន៍ក្នុងការងារបម្រើសេវាកម្មរបស់ខ្លួនអោយបានល្អប្រសើរ៕