សិក្ខាសាលា​ស្ដីពី​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​ស្ដីពី​ព្រៃឈើ​និង​ការចូលរួម​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្ដរភាព​

0

​កំពង់ធំ​=​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ​បានរៀបចំ​សិក្ខាសាលា​រយះពេល​១​ថ្ងៃ​ស្ដីពី​ការពង្រឹង ការអនុវត្តន៍​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ការចូលរួម គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្ដ​ភាព ក្រោម​អ​ធិ​តី​ភាព េ​ក​ឧ​ត្ត​ម អ៊ុត​សំអន អភិបាលខេត្ត​Image49កំពង់ធំ េ​ក​ឧ​ត្ត​ម អ៊ុង សំអាត អនុប្រធាន​រដ្ន​បាល​ព្រៃឈើ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ដ្រីរាជការ​មកពី​ស្រុក​ក្រុង​ទាំង​៨ បុគ្គលិក អង្គការ ចំនួន​១៨ សមត្ថកិច្ច​ទាំង​៣​ប្រភេទ ព្រម​ទាំ​ី​អាជីវករ សរុប​ជាង​២៦០​នាក់ ។​
​លោក តិ​ប​ញាតា នាយ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ បានធ្វើ​បទ​បង្ហាញ​នៅក្នុង​សិក្ខាសាលា​នេះ​គឺ​ចង់​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ការចូលរួម​គ្រប់​គ្រង់​ព្រៃឈើ​ប្រកបដោយ និរន្ដ​ភាព​ក្នុង​ខេត្តកំពង់ធំ តាមរយះ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​គោលដៅ​ជាក់លាក់​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​សកម្មភាព​បទល្មើស​ព្រៃឈើ​ស្របតាម​កម្មវិធី​ព្រៃឈើ​ជាតិ​លើក​ទី​៣ ក្នុងនោះ​ក៏បាន​លើកឡើង​នូវ​បទ​បង្ហាញ​ទៅតាម​ក្រុម​នីមួយៗ ស្ដីពី​ការទប់់ស្កាត់​និង បញ្ឈប់​ការកាប់​រាន​Image48ព្រៃឈើ​ដែល​កំពុងតែ​ប្រកបមុខរបរ​បានមក​ពី​អនុផល​ព្រៃឈើ មិនអោយ​កា​ប់់រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ ទប់ស្កាត់​និង​លុបចោល​រាល់​ការដឹក​ជ​ញ្ចូ​ន​អនុផល​ព្រៃឈើ ផលវិបាក​នៃ​ភាព​រិចរឹល​ដី​គ​ម្រោ​ប​ព្រៃ ការ​បាត​បង់​ដី​ជ​ម្រោ​ក​សត្វព្រៃ ការអភិវឌ្ឍន៍​ខ្លាំង​ធ្វើអោយ​បាត​បង់​ដី​ទ្រនាប់​ព្រៃ ការបង្ក្រាប់​បទល្មើស​ព្រៃ​ឈើ និង​សត្វព្រៃ ការការពារ​ព្រៃឈើ ការប្រឈមមុខ​និង​ការលំបាក​ផ្សេងៗ ដែល​ប្រជា​ពល​រដ្ន​ខ្វះ​ការយល់ដឹង​នៃ​ការបាត់បង់​ព្រៃឈើ និង​ការចាត់វិធានការ​បន្ដ បន្ទាប់មក លោក អ៊ោ​ម ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន បាន​អាន​ពី​ច្បាប់រដ្ឋបាល​ព្រៃឈើ​និង​ធ្វើ​បទ​បង្ហាញ ការប៉ះពាល​ពី​បរិស្ថាន​ដោយសារតែ​ការកាប់​រាន​ព្រៃឈើ បន្ទាប់មកទៀត លោក សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​បាន​អាន​ច្បាប់​សំរាប់​ការទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​និង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដើម្បីអោយ​មាន​ប្រសិទ្ធិភាព​។​Image47
េ​ក​ឧ​ត្ត​ម អ៊ុំ សំអាត​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​មានប្រសាសន៍ថា ការ​បំរែបំរួល​នៃ​អាកាសធាតុ​គឺ​បណ្ដាលមកពី ការបាត់បង់​ព្រៃឈើ​ការចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​តាម​សហគមន៍​នានា ការចូលរួម​ទាំងអស់​គ្នា​ក្នុង​ការដាំ​កូនឈើ​ឡើងវិញ ទាំង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ទាំង​មន្ដ្រីរាជការ​និង​ប្រជា​ពល​រដ្ន​ត្រូវ រួមគ្នា​សហការគ្នា ព្រោះ​រដ្ឋាភិបាល​និង​ធ្វើ​ច្បាប់​វិ​សោ​ធនះ​កម្ម​រឹតបណ្ដឹង​ច្បាប់​ព្រៃឈើ​នៅពេល​ខាងមុខ ។  Image51

​េ​ក​ឧ​ត្ត​ម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា ត្រូវ​បន្ដ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ជា​សា​ធា​រណះ​និង លុបបំបាត់ចោល​វប្ប​ធ​ម៍​អន្ដរ​គម​ន៍ ត្រូវ​បន្ដ​ការដាំដុះ​កូនឈើ​ឡើងវិញ ត្រូវ​រួមគ្នា​បង្ក្រាប់​បទល្មើស​ដោយ​ប្រគល់​ដល់​សកម្មជន​ព្រៃឈើ​ចង់ក្រង​ជា​ក្រុម​ដើម្បី​ការពារ​ព្រៃឈើ​អោយមាន​ប្រសិទ្ធិភាព ដោយមាន​ការសហកា​ជាមួយ​អង្គការ​នានា​ដែល​គាំទ្រ​។​Image45
​លោក ជោ​អែល ជ​ហ្គិ​ន នាយក​ស្ដីទី​នៃ​អង្គការ​វីន​រ៉ក​អន្ដរជាតិ និង​ជា​តំណាង​របស់​ទីភ្នាក់ងារ​សហ​រដ្ន​អា​មេ​រិច​សម្រាប់​អភិវឌ្ឍន៍​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចំរុះ​នៃ​ទីភ្នាក់ងារ USAID បាន​កំពុង​ផ្ដល់ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ខឹ​ត​ខំប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ និង​ធនធានធម្មជាតិ នៅ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​មានការ​យល់ដឹង​អំពី​ការប្រឈមមុខ​នានា​ទាក់ទង​ទៅ​និង​ការ​គ្រប់​គ្រង់​ព្រៃឈើ​នៅក្នុង​សិក្ខាសាលា​យើង​សង្ឃឹមថា​និង​អាច​ស្វែងរក​ដំណោះស្រាយ​ល្អៗ​ដើម្បី​មាន​ភាពល្អ​ប្រសើរឡើង​នូវ​ការ ការពារ​ព្រៃឈើ និង​ជិ​វ​ចំរុះ​នៅក្នុង​ប្រទេស​កម្ពុជា​។ Image46
​េ​ក​ឧ​ត្ត​ម ម៉ៅ សុ​ភី អនុ​រដ្ន​លេខាធិការ​ក្រសួង កសិកម្ម រុក្ខា​ប្រ​ម៉ាញ​និង​នេសាទ​បាន​មានប្រសាសន៍ថា ទាំង​ប្រជា​ពល​រដ្ន​ទាំង​មន្ដ្រីរាជការ ត្រូវតែ​គោរព​ច្បាប់ និង​ធ្វើ​អ្វី​តាមច្បាប់ ព្រមទាំង​ផ្ដល់​អនុសាសន៍ មួយចំនួន មាន ១ ស​ក្ខា​កាម​ទាំងអស់​ត្រូវ​ជ្រួតជ្រាប់ ពី​ការបាត់បង់​ព្រៃឈើ ចូលរួម ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នានា​អោយមាន​ការគ្រប់គ្រង​ព្រៃឈើ​អោយមាន​ស​មាធ​ម៍ ជួយ​អោយ​ការ​គ្រប់​គ្រង់​ព្រៃឈើ​ក្នុង​ខេត្ត​អោយមាន​ភាពប្រសើរឡើង ដោយមាន​ការចូលរួម​ពី​សហគមន៍​ព្រៃឈើ សហគមន៍​មូលដ្ឋាន ពិសេស សកម្មជន​ព្រៃឈើ និង​អ្នកពាក់ព័ន្ធ​ជាពិសេស​គ​ណះ​េ​ក​ភាព​ខេត្ត​គ្រប់​ខេត្ត ស្រុក​ក្រុង ៕ ប៊ុន រិទ្ធី