មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន នឹង​យុវនីតិសម្បទា ខេត្តរតនគិរី ប្រារព្វ​ទិវា​មនុស្ស​ចាស់​១​តុលា​ឆ្នាំ​២០១៥

0

ខេត្តរតនគិរី​៖ ប្រធាន​មន្ទី​សង្គមកិច្ច អតីតយុទ្ធជន នឹង​យុវនីតិសម្បទា ខេត្តរតនគិរី លោក ហ៍​ត ស៊ុន​ហោ បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្វ​ទិវា​មនុស្ស​ចាស់​កម្ពុជា នឹង​ទិវា​មនុស្ស​ចាស់​អន្តជាតិ​ថា តាម​ការ​សម្រង់​ទិន្នន័យ​របស់​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន នឹង​យុវនីតិសម្បទា​ខេត្ត​គិត​ត្រឹម​ខែ​ក​ញ្ញ ឆ្នាំ​២០១៥ នៅក្នុង​ខេត្តរតនគិរី​មាន​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ចំនួន​៣៦១៩​នាក់ ស្រី​៣១៩៥​នាក់ ដែល​កំពុង​រស់នៅ​ទូទាំង​៩​ក្រុង​/​ស្រុក​ក្នុង​ខេត្ត​នេះ ។
​ក្នុងចំណោម​នោះ​មាន​ជន​ចាស់ជរា​ជា​និវត្តជន នឹង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវ​: ជា​អតីត​មន្ត្រីរាជការ​ស៉ី​វិល នឹង​អតីតមន្ត្រី​កងយោធពល​ខេ​មរ​:​ភូមិ​មិ​ន្ទ នគ​បាល​ដែល​កំពុងតែ​ទទួលបាន​នូវ​របប​សោធន​ប្រចាំខែ​ពី​រាជរដ្ឋាភិបាល​តាមរយ​:​មន្ទី​សង្គមកិច្ច​ខេត្ត​មាន​ចំនួន​៥២៧​នាក់ ក្នុងនោះ​មាន​និវត្តជន នឹង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវ​:​អតីតមន្ត្រី​រាជការ​ស៉ី​វិល​ចំនួន​២៩៦​នាក់ នឹង​អតីត​កងយោធពល​ខេ​មរ​ភូមិ​មិ​ន្ទ នឹងន​គ​បាល​ជាតិ​ចំនួន​២៣១​នាក់ ។​
​លោក​បន្តថា ដើម្បី​ចូលរួមចំណែក​សំរួល​ដល់​ការលំបាក​ខ្វ​:​ខាត​ក្នុង​ជីវភាព​រស់នៅ​របស់​និវត្តជន ជន​បាត់បង់​សម្បទា មន្ទីរ​បាន​កំពុង​ពង្រឹង​នូវ​ដំណើរការ​សមាគម៍​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវ​: សមាគមន៍​អតីតមន្ត្រី​រាជការ​ស៉ី​វិល នឹង​សមាគមន៍​មនុស្ស ដែល​អាចជួយ​សម្រាលទុក្ខ​លំបាក នឹង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងករណី​មានទុក្ខ​លំបាក​ផ្សេងៗ​។​
​ឯកឧត្តម ណាប់ ប៊ុនហេង សមាជិក​ក្រុមប្រឹក្សា តំណាង​ឯកឧត្តម មួង ប៉យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានចាត់ទុក​គឺជា​ធនធាន​ដ៍​មាន​សារ​:​សំខាន់បំផុត ដែល​បាន​ផ្តល់នូវ​ចំណេះដឹង នឹង​ផ្ទេរ​នូវ​បទពិសោធន៍​ដី​ច្រើន​លើសលប់ សំរាប់​មនុស្ស​ជំនាន់​ក្រោយ ជាពិសេស​មនុស្ស​ចាស់​បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ថែរក្សា​នូវ​ស​មិ​ទិ្ធ​ផល​ជាតិ នឹង​ស្នាដៃ​ជា​ប្រ​វត្ត​សាស្ត្រ​សំរាប់​មនុស្សជាតិ ជាងនេះទៅទៀត​ព្រឹទ្ធ​ឱ​វា​ទ្ធ នឹង​ដំបូន្មាន​ចាស់ទុំ​គឺជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​គ្រឹ​:​ដ៍​រឹងមាំ ក្នុងការ​អប់រំ សីល​ធ​ម៍ នឹង​ចរិយា​ធ​ម៍​របស់​សង្គមជាតិ​យើង ៕​ដោយ​:​វ​ន័​ឥសានScreenshot_2015-10-30-17-26-15-1 Screenshot_2015-10-30-17-26-02-1 Screenshot_2015-10-30-17-25-05-1 Screenshot_2015-10-30-17-24-23-1