ខេត្តមណ្ឌលគិរី ¶ លោក ណយ ស្រូនថ្លែងក្នុងពិធីខួបលើកទី១២៨ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០១៤ កាលពីថ្ងៃទី៦ខែឧសភាថាយោងតាមការធ្វើជំរឿនសហគ្រាសតូចធំនឹងមធ្យមទូរទាំងខេត្តសរុប២២២២កន្លែងដែលផ្តល់ការងារដល់ពលរដ្ឋរហូតជាង៦០០០នាក់។
សហគ្រាសតូចធំចំនួន២២២២កន្លែងទូរទាំងខេត្តមណ្ឌលគិរីអាចផ្ដល់ការងារពលរដ្ឋរហូតដល់៦០២០នាក់ដោយមិនទាន់គិតឪកាសការងារក្នុងវិស័យកសិកម្មដែលមានកម្លាំពលកម្មរាប់ពាន់នាក់។ ដោយឡែកវិស័យកសិឧស្សាហកម្មគិតពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ក្នុងវិស័យកសិឧស្សាហកម្មកៅស៊ូ គ្រឹះស្ថាន សេវាកម្មមានការកើនឡើងចំនួន១១៧កន្លែង ដែលមានកម្មករនិយោជិតសរុប៤៨៤៧នាក់ ស្រី១៧៣២នាក់កើនឡើងជាបន្តបន្ទាប់។
តាមការចុះអធិការកិច្ចការងាររយះពេល៥ឆ្នាំ(២០០៩-២០១៣)កន្លងមកនេះពិនិត្យឃើញថាក្រុមហ៊ុនគ្រឹះស្ថានសេវាកម្មសិប្បកម្មមួយចំនួនមិនទាន់បំពេញបែបបទស្ដីពីសហគ្រាសនឹងមិនទាន់អនុវត្តលក្ខខណ្ឌឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារនៅឡើយជាពិសេសគឺការផ្ដល់ប្រាក់ឈ្នួលពុំបានស្មើៗគ្នានិងផ្ដល់ការឈប់សំរាកពុំបានត្រឹមត្រូវតាមការកំ ណត់។
នាឪកាសនោះដែរអភិបាលខេត្តមណ្ឌលគិរីលោក អេងប៊ុនហ៊ាងបានចូលរួមសំណេះសំណាល នឹងអានសារលិខិតផ្ដាំផ្ញើររបស់សម្ដេចមហាតេជោ ហើយឯកឧត្តមបានមានប្រសាសថាខេត្តមណ្ឌលគិរីត្រូវមាន អគ្គីសនី ទឹកស្អាតផ្លូវថ្នល់ កាន់ប្រសើ ។ចំពោះបញ្ហផ្លូវលំមួយខ្សែទៅឃុំមេម៉ង-ចុងផ្លាស់នឹងផ្លូវបំបែកពីផ្សារកែវសីមា ទៅច្រកទ្វេភាគីឡាបាខេ នឹងបើកការដ្ឋាននៅចុងឆ្នាំ២០១៤ខាងមុខនេះហើយ។