​កំលាំងចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​អូរ​តា​ឡាស់​ទ្រង់ទ្រាយ​ធំ

0

​ ​ស្ទឹងត្រែង​៖​បទល្មើស​នេសាទ​ដែល​តែងតែ​កើតមាន​ស្អេកស្កាស់​នៅ​រដូវ​ទឹកសម្រក​ក្នុង​អូរ​តា​ឡាស​ត្រូវបាន កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​ដៀប បូរ៉ា​នា​រង​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​សហការ​ជាមួយ​កម្លាំង​ឆ្មាំ​ទន្លេ​នៃ​ប៉ុស្តិ៍​អភិរក្ស​សត្វ​ផ្សោត​អន្លង់​ឈើទាល សហគមន៍​នេសាទ​IMG_7324ក្រឡាពាស ប៉ុស្តិ៍នគរបាល​ឃុំ​ព្រះ​រំកិល វរ​សេនា​តូច​ព្រំដែន​គោក​៧០១ និង​កងអនុសេនាតូច​ទី​៧ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​អូរ​តា​ឡាស​ទ្រង់ទ្រាយ​ធំ ដោយ​ដុត​កម្ទេចចោល​នូវ​ឧបករណ៍​ខុសច្បាប់​នៅ​និង​កន្លែង​។​
​ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នេះ​បាន​ធ្វើឡើង​រយៈពេល​បី ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​តា​ឡាស ស្ថិតក្នុង​ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​
​លោក​ដៀប បូរ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​បើក​នេសាទ​គឺជា​ពេលដែល​ត្រី​ចេញពី​អូរ​ចូលមកក្នុង​ទន្លេមេគង្គ​វិញ ហើយក៏​ជា​ឪ​កាស​ដែល​ក្រុម​បទល្មើស​បាននិងកំពុង​ធ្វើ​សកម្មភាព​បទល្មើស យ៉ាងសកម្ម​ផងដែរ​។​
​លោក​នាយរង​ខណ្ឌ​បានអោយដឹង​ទៀតថា​ទីតាំង​អូរ​តា​ឡាស​គឺជា​ទីតាំង​ក្តៅគគុក​និង​ជា​អូរ​មួយ​សំបូរ​ទៅដោយ​ជីវចំរុះ​គ្រប់​ប្រភេទ ជាពិសេស​នៅ​រដូវ​ទឹក​ដំឡើង ត្រី​ឡើង​ចូលទៅក្នុង​អូរ សុទ្ធសឹង​ជា​ត្រី​មេ​ពូជ​ធំៗ​មាន​ទម្ងន់​មួយ​ក្បាល​ជិត​ដប់​គីឡូ រហូត​ទៅ​ជាង​ដប់​គីឡូ​ក៏មាន បាន​ចូលទៅក្នុង​អូរ​មួយ​នេះ រក​ទី​ជរ​កពង​កូន​និង​នៅ​រដូវ​ទឹក​ស្រក​នេះ ពួកវា​បាន​ចេញពី​អូរ​ចូលមក​ទន្លេ​វិញ ហើយ​ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​ច្រុះ​សរសរ​ធំ​ឃាំង​បាំង​ព្រួល ដាក់​ដាយ​(​ជីប​)​កាត់​អូរ ជា​កង់ៗ​រាប់សិប​កន្លែង និង​បានធ្វើការ​រឹបអូស​ទាំងស្រុង​។​IMG_7190
​ ​លោក​បន្តថា​នៅក្នុង​កិច្ចប្រតិបត្តិការ​រយះពេល​៣​ថ្ងៃ​កម្លាំង​ជំនាញ​ប្រមូលបាន​ឧបករណ៍​នេសាទ​ខុសច្បាប់ ដកហូត​បាន​ទូក​ឌុប​ចំនួន​១ ថ្មបាំង​ទប់ទឹក​ចំនួន​២៥​តោន បង្គោល​បាំង​ព្រួល​១២៦០​ដើម ព្រួល​៤៥០​ម៉ែត្រ​ឧបករណ៍​នេសាទ​ល្មើ​សដាយ​២​មាត់​ប្រវែង​៤០​ម៉ែត្រ​។​
​លោក​ដៀប​បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​ការបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ មិន​ថា​ក្នុង​រដូវ​បិទ​ឬ​បើក​ទេ​អោយតែ​ឧ​បករ​នេសាទ​ខុ​ខ​ច្បាប់ ត្រូវតែ​ធ្វើការ​បង្ក្រាប​។​គឺ​ដើម្បី​ការពារ​ធនធាន​ជលផល ជាពិសេស​ត្រី​មេ​ពូជ និង​សត្វ ផ្សោត ដែលជា​សត្វ​កំពុង​រងគ្រោះថ្នាក់ ធ្វើអោយ​វា​សំបូរ​ឡើងវិញ​។​ដើម្បីអោយ​វា​បាន​ពង​កូន​ធំធាត់ នឹង​ធ្វើអោយ​សហគមន៍​នេសាទ ក៏​ដូច​ប្រជា​នេសាទ ទទួលបាន​ទិន្នផល​ខ្ពស់ សំរាប់​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ផងដែរ​។​IMG_1435
​លោក​នាយរង​ខណ្ឌ​បាន​បន្តថា ក្រោយពី​មាន​សកម្មភាព​នេះ​កើតឡើង លោក​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​តែម្តង​។​ហើយ​នៅក្នុង​សកម្មភាព​ចុះបង្ក្រាប​នេះ​ផងដែរ លោក​បានធ្វើ​ការអប់រំ​ដល់​ប្រជា​នេសាទ​ដែល​បាន​ប្រកបមុខរបរ​ខុសច្បាប់​នេះ កុំ​ឲ្យ​ប្រព្រឹត្ត​បន្តទៀត បើ​ពុំ​នោះទេ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​។​បច្ចុប្បន្ន ឧបករណ៍​នេសាទ ដែល​ជំនាញ​បង្ក្រាបបាន ត្រូវបាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង​តែម្ដង​៕IMG_1343