ស្ទឹងត្រែង៖បុរសវ័យចំណាស់ជិះម៉ូតូដួលលើស្ពានមេគង្គបណ្តាលស្លាប់ភ្លាមៗមួយរំពេចការស្លាប់នេះត្រូវបានគេសង្ស័យថា មកពីខ្យល់គរ និងម្យ៉ាងអាចមកពីកត្តាសុខភាព ព្រោះកន្លងមកបុរសនេះ ធ្លាប់មានសុខភាពមិនប្រក្រតីនោះទេ។
ហេតុការដែលបុរសវ័យចំណាស់ដួលស្លាប់នោះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ត្រង់ចំណុចលើស្ពានមិត្តភាព កម្ពុជាចិនមេគង្គ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកខែក សារីនាយផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរខេត្តបានអោយដឹងថាជនរងគ្រោះដែលបានស្លាប់ក្នុងករណីនេះមានឈ្មោះប្រា ទេពប៊ុនអ៊ែ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែ។
លោកនាយផ្នែកបានបន្តអោយដឹងទៀតថាបើតាមសាក្សីដែលបានជិះម៉ូតូពីខាងក្រោយជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណិ៍ស្លាទុំ គ្មានស្លាកលេខ ជិះម៉ូតូចេញពីខេត្តឆ្លងស្ពានមេគង្គ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅផ្នែក ឆ្វេងដៃ ដួលបោកក្បាលផ្កាប់មុខ ចេញឈាមតាមត្រចៀក ច្រមុះស្លាប់ភ្លាមមួយរំពេចដែលមិនអាចជួយសង្គ្រោះបានឡើយ។
អ្នកឃើញហេតុការបាននិយាយថាកន្លងមកនៅលើស្ពានមេង្គហាក់បីដូចជាមានជើងកប ព្រោះគ្រោះថ្នាក់ចរាចរដែលបានកើតឡើងចំនួន៣ករណី មនុស្ស៥នាក់សុទ្ធតែស្លាប់គ្មានអ្នករបួសនោះទេ ហេតុដូចនេះ អ្នកដែលធ្វើដំណើរឆ្លងកាត់គួរតែមានការប្រុងប្រយ័ត្នទើបប្រសើរ។
ចំណែកខាងលើនេះក្រោយកើតហេតុសាក្សីដែលបានឃើញហេតុការនេះបានរាយការណ៍ដល់សមត្ថកិច្ចយាមស្ពាន និងបានអោយរថយន្តសង្គ្រោះរបស់ការិយាល័ចរាចរស្នងការខេត្តនិងរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកខេត្ត ដើម្បីមកសង្គ្រោះជនរងគ្រោះ តែពេលមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




































