កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក និងផ្នែកសឹករងស្រុកសន្ទុក មកលើក្រុមគ្រួសារជនពិការ និងជាអតីតយុទ្ធជន ដែលមានតស៊ូហ៊ានពលីជីវិត ដោយសារការពារបុព្វហេតុប្រទេសជាតិ ទើបបណ្តាលឲ្យជួបនូវគ្រោះថ្នាក់ដោយសារសង្គ្រាម និងជាគុណបំណាច់ដ៏ធំធេងណាស់ សម្រាប់គ្រួសារ អតីតយុទ្ធជន ធ្វើឲ្យប្រជាពលរដ្ឋមានការ ចង់ចាំជានិច្ច និងត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើកម្ពស់កំរិតអតីតយុទ្ធជន។
លោក វរ:សេនីយ៍ត្រី យេត ហ៊ុន មេបញ្ជាការផ្នែកសឹករងសន្ទុកបានឲ្យដឹងថា ថ្ងៃនេះលោកបានសហការជាមួយ អាជ្ញាធរស្រុក ប៉ូលិស ប៉េអ៊ឹម មេភូមិ មេឃុំ និងគ្រូពេទ្យ តាមការណែនាំរបស់ឯកឧត្តម សោម ស៊ុន ប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកសម្ភារៈដែលមានការចូលរួមពីព្រះសង្ឃផងដែរ ដើម្បីនាំយកអំណោយមកចែកជូន គ្រួសារជនពិការអតីតយុទ្ធជន ចំនួន ២គ្រួសារ ទី១ឈ្មោះ ជុត សារិន អាយុ៤៤ឆ្នាំ រស់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូន៥នាក់ ប្រុស២ស្រី៣ ប្រកបមុខរបរធ្វើស្រែចំការ ពិការឆ្នាំ១៩៩២. ដោយផ្ទុះមីនក្នុងប៉េសកម្មដោះមីន នៅសរភូមិក្រយា ប្រពន្ឋឈ្មោះ ងួនរ៉ា គ្រួសារទី២ឈ្មោះ ចាន់សូត្រ អាយុ ៦៣ ឆ្នាំប្រពន្ឋឈ្មោះ ប៉ៃ ឡាត់. មានកូនប្រុស២នាក់ រស់នៅភូមិជាមួយគ្នា ពិការ១៩៩៧ ថ្ងៃទី២០ ខែ៧. ក្នុងប៉េសកម្មនៅតំបន់អូស្មាច់ ស្រុកអូស្មាច់ ខេត្តឧត្តមានជ័យ ផ្ទុះមីន ប្រកបមុខរបរធ្វើចំការ ក្នុងមួយគ្រួសារទទួលបាន អង្ករ៦៨គ.ក មី៣កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ ៣០កំប៉ុង ឆ្នាំបាយសម្លរ២ ចាបស្រះ១ ចានបាយ៦ ស្លាបព្រា៦ ឆ្នាំងខ្ទះ១ កំសៀវ១ បំពង់ទឹកក្តៅ១ ថ្នាំពេទ្យមួយឈុត ប្រាក់ចំនួន ២០ ម៉ឺនរៀល ។
លោក ទេព សោភ័ណ អភិបាលលរងស្រុកសន្ទុក បានអគុណចំពោះ លោក វរ:សេនីយ៍ត្រី យេត ហ៊ុន មេបញ្ជាការផ្នែកសឹករងសន្ទុកលោក អនុសេនីយ៍ឯក គៀនវែង មេបញ្ជាការង កងរាជអាវុធហត្ថស្រុកសន្ទុក លោក វរះ:សេនីយ៍ត្រី. កៅ. វុទ្ធី. អធិការងស្រុកសន្ទុក ដែលបានចូលរួមសហការគ្នា ជួយគ្នាដល់អតីត យុទ្ធជន ដែលកំពុងតែមានភាពខ្វះខាត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរ បានជម្រុញឲ្យថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ពីជីវភាពនិងការប្រកប មុខរបរអតីតយុទ្ធជន ក្នុងការចុះសួរសុខទុក្ខ ផ្សារភ្ជាប់នូវចំណងមិត្តភាពឲ្យកាន់តែប្រសើរឡើង ជាពិសេស ទៅទៀតនោះ កុំឲ្យក្រុមគ្រួសារអតីតយុទ្ធជនមានអារម្មណ៍ថា ត្រូវបានអាជ្ញាធរកងកម្លាំងបោះបង់ចោល រស់នៅឯកការ និងគ្មានតំលៃនោះទេ គឺត្រូវបានផ្តល់ភាពសំខាន់ដល់អតីតយុទ្ធជន និងសម្រាប់ដកស្រង់ចែករំលែកនូវបទពិសោធន៍ផងដែរ។
ដោយ ប៊ុន រដ្ឋា





































