​រថយន្ត​ម៉ាក​PronToដឹក​សត្វព្រៃទៅ​​វៀតណាម​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើការ​ប​ង្ល្រា​ប​

0

​ខេត្តរតនគិរី​ ​រថយន្ត​ម៉ាក​PronTo(​ប្រុង​តូ​)​ពាក់​ស្លាក​លេខ​ប្រទេស់​វៀតណាម​មួយគ្រឿង​សង្ស័យ​ដឹក​សត្វព្រៃ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ប្រទេស់​វៀតណាម​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើការ​ប​ង្ល្រា​ប​បាន​ភ្លាមៗ​ត្រង់​ភូមិ​សោម​ត្រក់​ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ​នៅវេលា​ម៉ោង​០១.៣០​នាទី​ល្ងាច​ថ្ងៃទី​០៥​ខែ​វិ​ច្ឆ​ឆ្នាំ​២០១៥​ក្រោយពី​ឆែកឆេ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ស្រាប់​ឃើញ​មាន​ឈើប្រណិត​ទៅវិញ​។​
​យោងតាម​ប្រភព​បានឱ្យដឹងថា​÷​រថ​យ​ន​សង្ស័យ​ដឹក​សត្វព្រៃ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នោះ​ម៉ាក​ប្រុង​តូ​(PronTo)​ពាក់​ស្លាក​លេខ​ប្រទេស់​វៀតណាម​៨១A ០៤៧៩៨. ពណ៌​ស្ក​លឿង​ហើយ​តូ​វ​បាន​គេ​បង្ហើប​ថា​ជា​របស់​ឈ្មោះ​ញី​ជា​ជនជាតិ​វៀតណាម​រស់នៅ​ប្រទេស់​វៀតណាម​។​ប៉ុន្តែ​នៅពេល​បង្ក្រាបបាន​ក្រោយពី​ឆែកឆេ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ស្រាប់តែ​ឃើញ​មាន​ឈើប្រណិត​ទៅវិញ​។​
​រថយន្ត​នោះគេ​ឃើ​មាន​មនុស្ស​២.៣​នាក់​រួម​ដំណើរ​តែ​ត្រូវបាន​ជំលាស​ឱ្យ​រត់គេច​ទៅ​ប្រទេស់​វៀតណាម​អស​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើកា​បង្ក្រាប​ហើយ​មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​។​
​គេ​ឃើញតែ​រថយន្ត​ដែល​ត្រូវបាន​បង្ក្រាប​សមត្ថកិច្ច​ធ្វើការ​រឹបអូស​យកមក​រក្សារ​ទុក​នៅ​បរិវេណ​ទីធ្លា​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៥​ខែវិច្ឆិការ​នេះ​តែ​មិនឃើញ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេ​រថយន្ត​នោះ​ថា​តើ​បាន​ដឹក​បទល្មើស​សត្វព្រៃ​ចំនួន​ប៉ុន្មាន​នោះទេ​ឬ​ដឹក​អ្វី​ពឹត​ប្រាកដ​នៅឡើយ​។ ស្រាប់តែ​ទុក​រថយន្ត​នោះ​ចោល​ហើយ​បាត់​សមត្ថកិច្ច​អស់រលីង​ពី​ខ​ណ្ឌ័​ឃើញតែ​ក្រុមអ្នកកាសែត​ចោមរោម​ពីមុខ​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​នោះ​ទៅវិញ​។​
​ហើយ​យោងតាម​ប្រភព​បាន​បន្ត​បង្ហើប​ថា​ជនជាតិ​យួន​ឈ្មោះ ញី នោះ​ជា​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ខេត្តរតនគិរី​នេះ​ដែល​ប្រក​បរបរ​តែ​ល្មើស​ដឹកជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ​តាម​រថយន្ត​គ្រប់​ប្រភេទ​ដូចជា​រថយន្តក្រុង​ទេសចរណ៍ រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្ទាល់ខ្លួន​។​មិនតែប៉ុណ្ណោះ​ថែមទាំង​ពឹងពាក់​អ្នករត់​ការផ្លាស់ប្តូរ​គ្រប់​រូ​ភាព​ជួនកាល​ជា​ឈ្មួញ​ខ្មែរ​ជួន​ជា​សមត្ថកិច្ច​តែម្តង​ក៏មាន​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​។​
​ស្របពេល​ឈើប្រណិត​កំពុងមាន​ហាងឆេង​ខ្ពស់​ក៏​សង្កេតឃើញ​រថយន្តក្រុង​ទេសចរណ៍​និង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​តែង​ចេញចូល​ដោយ​សេរី​តាម​ច្រក​អន្តរជាតិ​អូរ​យា​ដាវ​តែង​បង្កប់​ដឹកជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ​គ្រប់​ប្រភេទ​មិនដែល​មានការ​បង្ក្រាប​ឡើយ​លើកលែង​តែមាន​សមត្ថកិច្ច​ច​ល​ត័​ឬ​មក​ថ្មី​ទើប​មានការ​បង្ក្រាប​។​
​ជាក់ស្តែង​ដូចជា​រថយន្ត​ខាងលើនេះ​ជាដើម​ទោះជា​បង្ក្រាបបាន​ក្តី​ក៏​នៅ​មានការ​ខ្សឹបខ្សៀវ​បំរុង​ដោះលែង​វិញ​ដែរ​តែ​ត្រូវ​បែកធ្លាយ​រឿង​ខ្ច​ខ្ចាយ​ទៅហើយ​ក៏​នៅតែមាន​ការលាក់លៀម​ដដែល​នេះ​ជា​ទំលាប់​ប្រពៃណី​របស់​សមត្ថកិច្ច​ខេត្តរតនគិរី​នេះ​ទៅហើយ​។​
​ចំពោះ​កា​បង្ក្រាប​សត្វព្រៃ​នេះ​ជា​ហូរហែរ​ដូចជា​នៅក្នុង​ផ្សារ​មាន​អាជីវករ​ណ័​មិន​ក្រោម​ពី​២០​នាក់​ឡើយ​ដែល​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​នេះ​ហើយក៏​ធ្លាប់​ទទួលរង​ការ​ង្ក្រា​ប​ពី​សំណាក់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ឬ​អង្ក​ការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​(​អង្ក​ការ​វ៉ា​យ​អេ​ត​)​នាពេល​កន្លងមក​ប៉ុន្តែ​នៅតែ​មិន​រៀងចាល​នៅតែ​បន្ត​លក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​(​មិន​ខុសពី​វែក​ចក​ក្នុង​ទន្លេ​)​នេះ​មិ​ទាន់​និយាយ​អំពី​ភោ​ជ​ណិ​យ៍​ដ្ឋា​ន​ជាច្រើន​ទៀតផង​នៅក្នុង​ខេត្ត​បានន​យ័​ថាសរ​បញ្ជាក់ថា​ឈ្មួញ​មិន​ខ្លាច​សមត្ថកិច្ច​ខេត្ត​។​
​ឯ​ករណី​ទាក់ទិន​និង​ករណី​ជំនួញ​ឈើប្រណិត​នេះដែរ​ប្រភព​បាន​បង្ហើម​ថា​កន្លង​ជា​យូរ​មកហើយ​ឈ្មួញ​វៀតណាម​តែងតែ​ចូលទៅ​ប្រ​ម៉ូ​ល​ទិញ​ឈើប្រណិត​នេះ​ក្នុង​ស្រក​វុ​ើ​ន​សៃ​ដល់​ក្នុងព្រៃ​ហើយ​ក្នុង​ម្នាក់ៗ​លោក​អធិកា​ស្រុក​វើ​ន​សៃ​តំរូវឱ្យ​បង់លុយ​ចំនួន​១០០$(​មួយរយ​ដុល្លា​)​ទើប​អនុ​ញ្ញា​ត្តិ​ឱ្យចូល​ទៅក្នុង​ព្រៃ​ដើ​ទិញ​ឈើប្រណិត​គ្រប់​ប្រភេទ​បាន​។​
​ទាក់ទិន​និង​ករណី​ខាងលើ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អធ​ការ​នោះបាន​នៅឡើយ​ទេ ៕

ដោយ​:​វ​ន័ ឦសាន​FB_IMG_1446797360909 FB_IMG_1446797348641 FB_IMG_1446797341728 FB_IMG_1446797334082