​អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​បូមទឹក​ចូល​ស្រែ​៣​កន្លែង​ក្នុងស្រុក​កំពង់ស្វាយ

0


​កំពង់ធំៈ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ស្វាយ ជួប​នូវ​ភាពរាំងស្ងួត ហួតហែង​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ ការបង្ករ​បង្កើន​ផល​ស្រូវ​ក្នុងឆ្នាំនេះ ដោយសារតែ​គ្រោះធម្មជាតិ បណ្តាល​ឲ្យ​ខ្សត់​ទឹក​មិន​គ្រប់គ្រាន់ ក្នុង​ការដាំ​ដំណាំ​ស្រូវ ទាំង​ស្រូវប្រាំង និង​ស្រូវវស្សា ទើ​Image102បានធ្វើ​ឲ្យ​ស្រែវស្សា​និង​ស្រែប្រាំង ប្រឈម​និង​វិ​ប័​ត្ត​ខ្វះខាត​ទឹក​មិន​គ្រប់គ្រាន់ ក្នុងការ​ប​ញ្ជូ​ល​ទឹក​ចូល​ស្រែ ។​
​ទើប​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រធាន​ធនធានទឹក និង​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ បាន​ចុះមក ពិនិត្យ​ស្ថានីយ៍​បូមទឹក​ស្ថិតនៅ​ចំនួន ៣​កន្លែង ទី​១ ស្ថិត​ភូមិ​តា​ប៉ោង ទី​២ ស្ថានីយ៍​បូមទឹក​នៅ​ភូមិ​តាអាំ ស្ថិតនៅ​ឃុំ​កំពង់ស្វាយ និង​ទី​៣ ស្ថិ​នៅ​ភូមិ​សំបួរ ឃុំ​ព្រៃ​គុយ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ម៉ាស៊ីន​ទាំងនេះ កំពុងតែ​បូមទឹក​ស្ទឹងសែន មក​ដាក់​ស្រែ​របស់​ប្រជាពលរដ្ឋ ដែល​កំពង់តែ​រងគ្រោះ​ដោយសារតែ​ខ្វះខាត​ទឹក សរុប​ទាំង​២​ឃុំ ក្នុងស្រុក​កំពង់ ស្វាយ ជាង​២០០០​ហិច​តា ក្រោម​ការយកចិត្តទុកដាក់​របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ផ្តាំផ្ញើរ​ដល់ អាជ្ញាធរ​ទាំងអស់ ជួយ​ដល់​ប្រជាពលរដ្ឋ ស្តាប់​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត ដើម្បី​រក​ដំណោះស្រាយ ជូន​ឲ្យ​បាន​ទាន់ពេលវេលា​កាលពី​ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥​។​Image108
​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់ស្វាយ និង​ឃុំ​ព្រៃ​គុយ បាន​សម្តែង​នូវ​ភាពកក់ក្តៅ និង​អគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​នាំយក​ម៉ាស៊ីនបូមទឹក មក​បូមទឹក​ចូល​ស្រែ​ប្រជាពលរដ្ឋ ខណៈពេលដែល​ស្រូវ​រាប់រយ​ហិច​តា កំពុងតែ​ប្រឈម​និង​ខ្វះខាត​ទឹក តែ​ពេលនេះ​គឺ​បាន​រំដោះ​ផុតពី​ទុក្ខ​កង្វល់​នេះហើយ ដោយសារ​តែមាន​ការយ​ក​ចិត្ត​ទុកដាក់ ជួយ​បាន​ទាន់ពេលវេលា ចៀស​ផុតពី​គ្រោះរាំងស្ងួត ។​Image107
​ឯកឧត្តម អ៊ុត សំអន បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ដល់​ប្រជាពលរដ្ឋ​ថា នេះ​គឺជា​គោលការណ៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងឆ្នាំនេះ​ដោយ​ជួប​និង​គ្រោះធម្មជាតិ បណ្តា​យ​ឲ្យ​មានការ​ខ្សត់ខ្សោយ​ទឹក ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង​រាប់ម៉ឺន រាប់សែន​ហិច​តា កំពុងតែ​ត្រូវការ​ឲ្យ​ជួយ​រំដោះ​ឲ្យ​រួច​ផុតពី​គ្រោះរាំងស្ងួត​នេះ ទើប​សម្តេច​បានសម្រេច​​បង្វែរថាវិកាបុណ្យជាតិ ដែលជា​បុណ្យ​អ៊ុំ​ទូក ដើម្បី​បង្វែរ​ថវិកា​ទាំងនេះ មក​ទិញ​ប្រេង ទិញ​ម៉ាស៊ីន​សម្រាប់​បូមទឹក​ចូល ស្រែ​ជូន​ប្រជាពលរដ្ឋ​ទាំងនេះ​វិញ ចំណែក​បណ្តែតប្រទីប​សំ​ព្រះ​ខែ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រារព្វ​ឡើងជា​ធម្មតា ដោយឡែក​អាជ្ញាធរ​ខេត្តកំពង់ធំ បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ ចុះជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​និង ភាពខ្វះខាត​ទឹក​ក្នុងការ​ធ្វើស្រែ​ប្រាំង ហើយ​និង​បន្ត​ជួយ​ដល់​ស្រុក​មួយចំនួនទៀត ដែល​កំពុង​តែមាន​បញ្ហា​រ ។​
​ដោយ ប៊ុន រិទ្ធីImage97Image100Image103Image105