លោក​នាយរង​ប៉ុស្តិ៍ បំផ្ទុះ​កាំភ្លើង​២​គ្រាប់ ផ្អើល​ពេញ​រោងការ​

0

 

​កំពង់ធំៈ គ្រាប់កាំភ្លើង​២​គ្រាប់​បាន​ផ្ទុះឡើង​កណ្ដាល​រោងការ បង្ក​ឲ្យ​មានការ​ភ័យ ខ្លាច​ទាំង​ក្បាល​ប្រ​លប់ វេលា​ម៉ោង​4h30​នាទី នៅ​ថ្ងៃទី​08 វិ​ច្ឆ​ការ ២០15​ម្សិល​មិ​ុ​ញ នេះ នៅ​ភូមិ​សំបួរ ឃំ​ុ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​​ខ្មាន់កាំភ្លើង​ដែល​បំផ្ទុះ​ឡើង​ក្នុង​រោងការ​នេះ​ឈ្មោះ​លោក 12212271_571417529676621_1293978902_nតាប់ សារ៉ាន់ នាយរង​ប៉ុស្តិ​​នគរបាល​រដ្ឋបាល ឃុំ​ពពក ស្រុក​ស្ទោង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ធ្លាប់​ជំរិត​យកលុយ​ពីបទ​ល្មើស​ព្រៃឈើ​ដឹក​តាម​រទេះគោ​ក្របី​និង​គោយន្ត​ផងដែរ​។​​យោងតាម​ប្រភព​ព័ត​មាន​ពី​ម្ចាស់​រោងការ​និង​ស​ក្សី​នៅ​កន្លែងកើតហេតុ​នោះបាន​និយាយ​ឲ្យ​ដឹងថា លោក​នាយរង​ប៉ុស្តិ៍​រូបនេះ បាន​ផ្ទុះ​ហឹ​ង្សា​បាញ់កាំភ្លើង​មិន​តុល្យភាព​ទៅនឹង​ប្រព្រឹត្ត​ការ ហើយ​មិន​គិតដល់​ការភ័យខ្លាច និង​ការភ្ញាក់ផ្អើល ជាពិសេស​ភ្ញៀវ​ក្នុង​រោងការ​របស់គាត់​។​​ប្រភព​នេះ​បាន​បញ្ជក់​ថា​ផ្ដើម​ឲ្យ​មានការ​ឈានដល់​ការបាញ់បោះ​នេះ​ឡើង​ដោយសា​តែ​លោក​នាយរង​ប៉ុស្តិ​រូបនេះ បាន​គំរាម​ក្មេងៗ​កំពុង​ញាំ​អាហារ​ក្នុង​ពិ​ធិ​នេះ និង​មិន​ឲ្យ​សោច​ហ៊ោ​ក​ញ្ជៀ​វ ប៉ុន្តែ​ក្មេងៗ​ឆ្លើយថា ខ្ញុំ​គ្រាន់តែ​ផឹក​ហ៊ោ​លេង​បន្តិច​ប​ន្ទួ​ច​ទេតើ​! នៅពេលនោះ​លោកនាយ​រង​ប៉ុស្តិ៍​បាន​បាញ់​គំរាម​២​គ្រាប់​រត់​ជាន់ជើងគ្នា​ផ្អើល​ពេញ​រោងការ​តែម្ដង​។​
​ប្រជាពលរដ្ឋ​បានចាត់ទុក​ថា ការ​បំផ្ទុះ​គ្រាប់កាំភ្លើង​នេះ​មិនមែនជា​ការពាក់ព័ន្ធ​ទៅនឹង​ការពារ​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សង្គម​នោះទេ គឺជា​ការ​ស្រវឹង​និង​បាញ់​គំរាម​ឲ្យ​គេ​ស្គា​ល់ពី​អំណាច​របស់ខ្លួន​តែប៉ុណ្ណោះ​។​12212271_571417529676621_1293978902_n

​ករណី​បាញ់​នៅក្នុង​រោងការ​របស់លោក ដា មា​ុំ​ព្រោះតែ​ការ​ទាស់សំដី ជាមួយ​ក្មេងៗ​ដែល​កំពុង​រាំលេង​ក្នុង​ពិធីការ ដែល​ហាម​កុំ​ឲ្យ​ហ៊ោ​កាញ់​ជ្រៀវ​ខ្លាំងពេក ហេ​ី​យ​អ្នក​ទាំងនោះ​ក៍បាន​ឆ្លេ​ី​យ​ថា​បេ​ី​ស្រវឹង​ហេ​ី​យ​កុំ​មាត់ រំពេច​នោះ​លោក តាប​សារ៉ាន់ ដែល​បាន​ចូលរួម​ក្នុង​ពិធីការ​នោះដែរ ក៍បាន​ដក​កាំ​ភេ​ឺ្ល​ង​ខ្លី​AK54 បាញ់​ទៅ​លេ​ី​ចំនួន​០២​គ្រាប់ ហើយ​គំរាម​ក្មេងៗ​ដែល​រាំ​នៅ​ទីនោះ​មិនបាន​ស្តាប់​ពាក្យ​ដែល​គេ​ប្រាប់ថា​កុំ ហ៊ោ​រាំ ក៍ រាំ​ទៅ​។​​សូមបញ្ជាក់ថា លោក តាប់ សា រ៉ា​ន់ ដែល​ទេ​ី​ប​តែ​ប្រកាស​ឡេ​ី​ង​ជា​នាយរង​ប៉ុស្តិ៍ បាន​កន្លះ​ខែ​ទេ ហេ​ី​យ​ពីមុន​ធ្លាប់​មានរឿង​ជំរិត​ទា​ប្រាក់​ពី​អ្នក​រទេះដឹក​ឈេ​ី ក្នុង​មួយ​រទេះ​20​មឺ​ុ​ន​រៀល ត្រូវ​ថ្នាក់​លេ​ី​ដក​មក​បញ្ឈ​ជេ​ី​ង​នៅ​អធិការ​ស្រុក​ម្តង​រួច​ហេ​ី​យ ។​
​ប្រជាពលរដ្ឋ​រង​និង​ចាំមើល​ថា​តើ​ករណី​បាញ់បោះ​ខាងលើនេះ តើ​លោក​អធិការ​យ៉ង់​សំនិង​លោក ជូ គឹម អាន ស្នងការ​នគ​បាល​ខេត្តកំពង់ធំ មាន​ចំណាត់ការ​យ៉ាងណា​?៕ប៊ុន​រិទ្ធី