រតនគីរីៈ ត្រូវបានកម្លាំងរបស់អភិបាលក្រុងបានលុង.រួមមានកម្លាំងនគបាលប៉ុស្ថ៍កម្លាំង កងរាជអាវុធហត្ថក្រុងសរុបប្រមាណជា៣០នាក់និងមានការចូលរួមលោកប្រធានភូមិបាលក្រុងនិងព្រះរាជអជ្ញារងបានដឹកនាំកម្លាំងចុះទៅផ្អាកការសាងសង់បន្តដោយចោទប្រកាន់ថាបានសាងសង់នៅលើចំណីផ្លូវមានបំណងរុះរើតែត្រូវផ្អាករងចាំធ្វើកាសំម្របសំរួលពេលក្រោយនៅសាលាក្រុងវិញ។
ក្នុងសកម្មភាពចុះផ្អាកនិងបំណងរុះរើលំនៅឋាននោះបានធ្វើឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥ ។យោងតាមការសង្កេតជាក់ស្តែងនៅកន្លែងធ្វើសកម្មភាពផ្អាកនោះលោកអភិបាលក្រុងបាននិយាយស្តីបម្ទោសម្ចាស់លំនៅឋាននោះថាមុនពេលសាងសង់មិនព្រមទៅសុំកាអនុញ្ញាត្តិពីសាលាក្រុងពេលនេះធ្វើការសាងសង់រំលោភលើចំណីផ្លូវហើយ។
ព្រោះសាលាក្រុងមានគោលការណ៍ពង្រីកផ្លូវហេតុនេះលំនៅឋាននេះត្រូវតែរុះរើជាបន្ទាន់។ហើយលំនៅឋានដែលត្រូវផ្អាកកាសាងសង់នោះជាកម្មសិទ្ធរបស់លោក.កយ ព្រេល.មានមុខងារជាអនុប្រធានពន្ធធនាគាខេត្ត(ភ្នុំស្វាយ)ហើយគាត់ជាម្ចាស់លំនៅឋានបានអៈអាងថាទំហ៊ំដីរបស់គាត់មានលិខិតកាន់កាប់កំណត់ព្រុំប្រទល់ត្រឹមត្រូវពីអាជ្ញាធរមុនៗ ។
រួចរូបលោកបានបញ្ជាក់ថាលោកបានបរិចាកដីខាងមុខអស់ច្រើនហើយនិងមានប្រឡាយកំណត់ព្រុំចំណីផ្លូវពីមុខត្រឹមត្រូវរួចហើយទើបលោកហ៊ានសំរេចចិត្តធ្វើការសាងសង់លំនៅឋានបែបនេះ។
ម្ចាស់លំនៅឋានបានបន្តទៀតថាលោកអភិបាលក្រុងគាត់មានលំនៅឋាននៅក្បែរនោះដែរនិងបានទៅមករាល់ថ្ងៃនៅពេលគាត់រៀបចំសាងសង់ដំបូងហេតុអ្វីក៏គាត់មិនប្រាប់ភ្លាមៗ ទៅ។
រហូតពេលនេះគាត់ធ្វើការសាងសង់ជិតហើយបានប្រមាណ៧០ទៅ៨០ភាគរយទៅហើយទើបមកធ្វើការផ្អាកនិងបង្ខំឱ្យរុះរើគឺមិនស្រួលដូចគាត់ថានោះទេ។
ឯភាគីខាងអាជ្ញាធរវិញក៏បានអៈអាងថាបានជូនដំណឹងអំពីការពង្រីកផ្លូវជាច្រើនលើកមកហើយដែរតែប្រជាពលរដ្ឋហាក់ដូចមិនសូវចាប់អារម្មណ៍ទេពេលសាងសង់ខុសជ្រុលហួសទើបឆ្លើយថាពិបាករុះរើរខ្លាចខាតបង់ទ្រព្យសម្បត្តិ។
នៅតាមដងផ្លូវក្នុងបរិវេណដែលកម្លាំងចុះធ្វើការផ្អាកការសាងសង់នោះក៏នៅមានលំនៅឋានជាច្រើនខ្នងទៀតដែលសាងសង់ជាយូឆ្នាំមកហើយនោះនិងត្រូវប្រឈមនិងការប៉ះពាល់លើចំណីផ្លូវនេះនិងក៏ត្រូវរុះរើដែរប៉ុន្តអាជ្ញាធរពុំទាន់មានវិធានការនៅឡើយទេ។
លើកលែងតែលំនៅឋានក្នុងដីឡូតិ៍ខាងលើនោះប៉ុណ្ណោះដែលបានរុះរើផ្ទះចាស់ៗនិងត្រូវសាងសង់ជាថ្មីឡើងវិញបានស្ទើរតែជិតរួចរាល់ទៅហើយនោះក៏ត្រូវអាជ្ញាធរមកផ្អាកតែម្តងនេះមិនខុសពីអាជ្ញាធរកំពុងរងចាំឱកាសហ៊ុចឱ្យនោះទេ។
ក្នុងហេតុកាណ៍ចុះផ្អាកនោះលោកអភិបាលក្រុងបានបញ្ជាឱ្យកម្លាំងធ្វើការឹបអូសយកសំភារៈឧបករណ៍របស់ជាងសាងសង់ផ្ទះមួយចំនួនដាក់លើរថយន្តយកទៅសាលាក្រុងដោយស្តីបន្ទោស់ថាមកអំពីជាងនិងទើបមានការសាងសង់លំនៅឋាននេះឡើង។
បន្ទាប់ពីមានការប្រទូសសារាយគ្នាដោយពាក្យសំដីមួយប្រាវរវាងម្ចាស់លំនៅឋាននិងសមត្ថកិច្ចអាជ្ញាធរនិងស្របពេលម្ចាស់ផ្ទះបានបង្ហាញប័ណ្ឌកម្មសិទ្ធដីធ្លីផងនោះកម្លាំងក៏បានរំសាយអស់ទៅទាំងពុំទាន់មានលទ្ធផលអ្វីទាំងអស់។មជ្ឈដ្ឋានជុំវិញបានចោមរោមមើលដោយហួសចិត្តនិងមិនអស់ចិត្តផងនោះថាតើរឿងរ៉ាវខាងលើនេះថ្ងៃក្រោយនិងមានលទ្ធផលបែបណាដែរទៅចំពោះលំនៅឋានក្នុងដីឡូតិ៍មួយនេះនិងលំនៅឋានជាច្រើនកន្លែងទៀតនោះ៕ដោយ:វន័ ឦសាន




































