បទល្មើស​នេសាទ​ស្ថិតនៅ​ស្ទឹង​ជ្រៅ មិន​ត្រូវបាន​បង្ក្រាប សង្ស័យ​សមត្ថកិច្ច ជលផល​សើម​មាត់​សើម​ករ​

0

សៀមរាប​៖ បទល្មើស​នេសាទ បាន​កើតឡើង​ពេញបន្ទុក តែ​សមត្ថកិច្ច ជ្រើសរើស​ទីតាំង​បង្ក្រាប សម្រាប់ ចិញ្ចឹម​ឆ្នាំងបាយ ជាហេតុ​បណ្តាល​ឲ្យ​មានកា​រិះគន់ ពី​សំណាក់ ប្រជាពលរដ្ឋ​ថា សង្កាត់រដ្ឋបាល​ជលផល អន្លង់​សំណរ និង​បរិស្ថាន បាន​ឃុបឃិត​គ្នា បើកភ្លើង​ខៀវ​ឲ្យ​មានការ​ឆក់​ត្រី ដូច​ភ្លើង​បុណ្យ ។​

​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា សកម្មភាព​ឆក់​ត្រី និង​ប្រើប្រាស់​ឧបករណ៍ នេសាទ​ខុសច្បាប់ កំពុងតែ​ពេញនិយម សម្រាប់​ប្រជា នេសាទ​នៅ​ភូមិ ស្ទឹង​ជ្រៅ និង​មាត់​ខ្លា ជាពិសេស​លោក ថ្លាង ឈ​ត់ ភូមិគរ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ជាប់​ឈ្មោះ​ល្បី​ខាង​ដាក់​សាច់​បរ ក្រឡា​ញឹក និង​មាន​៣​ឡុ​ក​ធំ មិនដែល​ឃើញ​អស់លោក សមត្ថកិច្ច​ណា​ហ៊ាន​ក្អក ជាមួយ​លោក​ជា​ថៅកែ​ធំ​ទេ ដោយសារតែ​គេ​ចិញ្ចឹម​ឆ្នាំងបាយ ចំណែកឯ អ្នកក្រីក្រ បាន​ព្រឹក​ខ្វះ​ល្ងាច សមត្ថកិច្ច​ជលផល​តែងតែ​ធ្វើបាប គំរាម​ចាប់ ស្ទើ​តែ​ដាច់ពោះ​ស្លាប់ ដោយ​ការ​មិនមាន​លុយ​បង់​ឲ្យ​អស់លោក ។​

​ប្រភព​បាន​បន្តថា លោក ថោក ទុយ រស់នៅ​ភូមិ​អន្លង់​ព្រីង បានដាក់​សាច់​ចំនួន ២​ឡូ​ក ដែលមាន​ប្រវែង​មិន​ក្រោម​ពី ៤​គីឡូម៉ែត្រ​នោះទេ បានដាក់​នៅ​តា​ប៉ុក​ខាងកើត​កងមាស ព្រមទាំង​បាន​អះអាងថា លោក​មិនមាន ការព្រួយបារម្ភ​ណ៍​នោះទេ សម្រាប់​សមត្ថកិច្ច​ព្រោះ​គាត់​មាន​លុយ ក្នុងការ​បើកប្រាក់​ឲ្យ​សមត្ថកិច្ច​គ្រប់ ជំនាញ​ដូច​ប្រាក់ខែ ចំណែក​នៅឯ​ស្ទឹង​ជ្រៅ ពោ​ពេញ​ទៅដោយ​សម្រាស ដែល​ប្រើ​រូបភាព ហុំ​ជា​កំប្លោក​សម្រាប់​ហុំ​យក​ត្រី តែ​ត្រូវបាន​ជំនាញ​មានការ​ឃុបឃិត និង​បាន​លេះ​ថា ហុំ​កំប្លោក​ទុក​សម្រាប់ធ្វើ​ជី​ដាំ​ឪឡឹក ទាក់ទិន​និង​បញ្ហារ​ការប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ នេះ​ត្រូវបាន​ប្រភព​ពត៌មាន និយាយថា មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់ លោក យឹម ស៊ី​វន់ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល ឃុំ​អន្លង់​សំណរ និង​លោក ជុំ ភាព នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល កំពង់ក្តី ទើប​ប្រជា​នេសាទ​ហ៊ាន​ធ្វើ​សកម្មភាព ពាក់​ព័​ន្ឋ​និង​ការចោទប្រកាន់​នេះ អ្នកយក​ពត៌មាន បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក យឹម ស៊ី​វន់ តែ​លោក​មិន​ទំលាប់​លើក​ទូរស័ព្ទ អ្នកកាសែត ទង្វើ​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា ប្រហែលជា​ត្រូវដង ត្រូវផ្លែ​គ្នា​ជាមួយ លោក ព្រិ​ន សា​វិ​ន នាយ ខ​ណ្ទ​រដ្ឋបាល​ជលផល​សៀមរាប ហើយ​បានជា​មិនមាន​ការ​អើពើ និង​បណ្តែតបណ្តោយ ឲ្យ​ធ្វើ​សកម្មភាព ពេញ​ផ្ទៃ​ទន្លេសាប ក្នុងស្រុក​ជីក្រែង ។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តា​គិតគូរ​ពី​ធនធាន ម​ឆ្ឆា​ជាតិ ដែល​កំពុងតែ​ខ្សត់ខ្សោយ ដោយសារ​ស្នាដៃ​មន្ត្រីជលផល ខេត្តសៀមរាប និង​សូម​ឲ្យ​លោក ណៅ ធួ​ក ធ្វើការ​ផ្លាស់ប្តូរ នាយ​សង្កាត់រដ្ឋបាល ជលផល អន្លង់​សំណរ និង​សង្កាត់រដ្ឋបាល​ជលផល​កំពង់ក្តី ដើម្បី ផលប្រយោជន៍ ម​ឆ្ឆា​ជាតិ​។​
ដោយ  ប៊ុន  រដ្ឋា​

0cc1