ពិធី​ស្វាគមន៍​ប្រតិភូ​យោធា​ភូមិភាគ​ទី​៧​និង​ប្រតិភូ​យោធា​ទីក្រុង​ហូ​ជី​ម៉ិ​ញ​មកកាន់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

0

កំពង់ធំ​= កាលពី​រសៀល​ថ្ងៃ​១៨ វិច្ចិការ ឆ្នាំ​២០១៥​នៅ​ទីប​ញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បានរៀបចំ​ពិធី​ទទួល​ស្វាគមន៍​ប្រតិភូ​យោធា​ភូមិភាគ​ទី​៧ និង​ប្រតិភូ​យោធា​ទីក្រុង​ហូ​ជី​ម៉ិ​ញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដោយ​ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​Image15ទោ គង់ ផា​និង េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ទោ មាស​ស៊ុំ មេ​បញ្ចា​ការរង​យោធា​ភូមិភាគ​៤ ព្រមទាំង​ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន ១២​នាក់ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម សេនីយ៍​ត្រី ផាង តឹង តា​យ មេ​បញ្ចា​ការរង​យោធា​ភូមិភាគ​ទី​៧ និង​សហការ​រី​សរុប ១០​នាក់ ដើម្បី​សួរសុកទុក្ខ​និង​ពង្រឹង សហប្រតិបត្តិការ​សម្ព័ន្ធ​មេត្រីភាព អោយ​កាន់តែ​ប្រសើរឡើង តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​រវាង​អង្គភាព តំបន់សឹករង​កំពង់​ធំ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​អង្គភាព​យោធា​ទីក្រុង​ហូ​ជី​ម៉ិ​ញ​នៃ​កងទ័ព​ប្រជាជន​វៀតណាម ។​Image16
េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី ផាង តឹង​តា​យ បាន​សំដែង​នូវ​ទឹកចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​កងទ័ព​យើង​ទាំងពីរ ពិសេស សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​យោធា​ខេត្តកំពង់ធំ និង​យោធា​ទីក្រុង​ហូ​ជី​ម៉ិ​ញ អោយ​កាន់តែ​ប្រសើរឡើង និង​ជួយ​ឧបត្ថម​គ្នា​ទៅវិញទៅមក ព្រមទាំង​បាន​អគុណ​ដល់​អាជ្ញា​ធ័​រ​ខេត្ត ប្រជា​ពល​រដ្ន និង​កងកម្លាំងប្រដាប់អាវុធ ទាំងអស់​ក្នុង​ខេត្ត ពិសេស តំបន់​ប្រតិបត្តិ​ការណ៍​សឹក​រង​កំពង់ធំ​ដែល​បាន​សហ​ការណ៍​អនុវត្តន៍​ការងារ​មនុស្ស​ធ​ម៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាមួយគ្នានេះដែរ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង និង​មាន​ទំនាក់ទំនង​ល្អ​របស់ េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការណ៍​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ត្រូវបាន​គ​ណះ​បញ្ចា​ការ​យោធា​ទីក្រុង ហូ​ជី​ម៉ិ​ញ ជួយ​ឧបត្ថម ថវិការ ចំនួន ៣២០០០$​អា​មេ​រិច សម្រាប់​កសាង អាគារ​ធ្វើការ​មួយ​ខ្នង​ដល់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ បន្ទាប់មក តំណាង​អង្គភាព​ទាំងពីរ បានប្រគល់​វត្ថុ អនុស្សា​រី​យ៍​ទៅវិញទៅមក ក្រោម​បរិយាកាស​រីករាយ ស្និទ្ធស្នាល ក្រៃលែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​Image18
​េ​ក​ឧ​ត្ត​ម សោម ស៊ុន​មេ​បញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​មានមតិ​ស្វាគមន៍​និង​ធ្វើ​សេចក្ដីរាយការណ៍​ស​ង្ខែ​ប ពី​ស្ថានភាព​ទូទៅ​របស់​ខេត្តកំពង់ធំ និង​កិច្ចសហប្រតិបត្តិការ​ណ៍​ស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ រយះពេល​កន្លងមក ទទួលបាន​លទ្ធផល ល្អប្រសើរ និង​បន្ដ​រុករក​ថែមទៀត​នៅពេល​ខាងមុខ េ​ក​ឧ​ត្ត​ម​បានលើកឡើង ថា​រាល់​សមិទ្ធិផល របស់​តំបន់​ប្រតិបត្តិការ​សឹក​រង បានមកពី​ការជួយ​ឧបត្ថម​ពី​យោធា​ភូមិភាគ​ទី​៧ និង​យោធា​ក្រុង​ហូ​ជី​ម៉ិ​ញ ដែល​តែងតែ​ជួយ​រាល់​ការលំបាក់​ចំពោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បន្ទាប់មក េ​ក​ឧ​ត្ត​ម បាន​ថ្លែងអំណរគុណ​ដល់ យោធា​ភូមី​ភាគ​ទី​៧ និង​យោធា​ទីក្រុង​ហូ​ជី​ម៉ិ​ញ ដែល​បាន​ជួយ​ឧបត្ថម​ជា​រហូតមក ៕ ប៊ុន រិទ្ធី
Image17Image19