សៀមរាប៖ លោកឃឹមប៊ុនសុងបានថ្លែងជូនអគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលលើវិស័យសេដ្ឋកិច្ចរបស់ខេត្តមានវិស័យកសិកម្មនិងទេសចរណ៍។
ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃគោលនយោបាយបើកចំហរជើងមេឃបានធ្វើឲ្យខេត្តប្រវត្តិសាស្ត្រសៀមរាបមានការអភិវឌ្ឍន៍រីកចម្រើនសម្ខាន់លើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ហើយកំណើននៃភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នា។
ក្នុងនោះលោកក៏បានលើឡើងនូវការព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កំណើនភ្ញៀវទេសចរណ៍និង កើនឡើង៧លាននាក់។ក្នុងនោះលោកក៏បានបញ្ជាក់ជូនដល់គណៈប្រតិភូផងដែរអំពីចំណូលថវិកាពីវិស័យទេសចរណ៍គឺគ្រប់គ្រងដោយថ្នាក់ជាតិ។
លោកឃឹមប៊ុនសុងបានធ្វើការទទួលសំណើរបស់អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលក្នុងការកំណត់រកនូវទីតាំងសម្រាប់ធ្វើការសម្តែងតន្ត្រីរបស់ក្រុមសិល្បករប្រទេសអ៊ីស្រាអែលដោយបានកំណត់យកសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនខេត្តជាទីកន្លែងធ្វើការសម្តែងសម្រាប់ទស្សនិជនទស្សនាមានចំណុះ៥០០នាក់ផងដែរ។
ក្នុងនោះដែរលោកក៏បានសំណូមពរដល់អគ្គទីប្រឹក្សាស្ថានទូតអ៊ីស្រាអែលសូមជួយធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគ និង ប្រជាជនអ៊ីស្រាអែល ដែលមានបំណងចង់មកធ្វើវិនិយោគនិង ធ្វើទេសចរនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិអាជ្ញាធរខេត្តសៀមរាប នឹងទទួលស្វាគមន៍ជានិច្ចទៀតផង ៕
អភិបាលខេត្តសៀមរាប លោកឃឹមប៊ុនសុងថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៤ម្សិលមិញនេះនៅក្នុងឧិកាសលោកបានអនុញ្ញាតឲ្យលោកស្រី ORITSHANI អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបធ្វើកិច្ចពិភាក្សានៅការិយាល័យផ្ទាល់របស់លោកនារដ្ឋបាលសាលាខេត្តសៀមរាបស្តីពីការអញ្ជើញចូលរួមពិធីបុណ្យឯករាជរបស់ប្រទេសអ៊ីស្រាអែលនាថ្ងៃទី២៨ឧសភាខាងមុខនេះដោយមានឯកឧត្តមស្នងការនគរបាលខេត្តចូលរួមផងដែរ ។
តាមការបញ្ជាក់របស់គណៈប្រតិភូអំពីគោលបំណងនៃការចូលជួបពិភាក្សាដើមី្បមកធ្វើការអញ្ជើញលោកអភិបាលខេត្តនិងស្នងការនគរបាលខេត្តក្នុងការចូលរួមក្នុងពិធីបុណ្យឯករាជ្យរបស់ប្រទេសអ៊ីស្រាអែលដែលនឹងប្រព្រឹត្តធ្វើទៅនាថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៤នៅរាជធានីភ្នំពេញព្រមទាំងមានធ្វើពិធីលៀងសាយភោជន៍និងមានការសម្តែងតន្ត្រីរបស់ក្រុមសិល្បះនៃប្រទេសអ៊ីស្រាអែលទៀតផង។
ក្នុងនោះដែរគណៈប្រតិភូបានគូសបញ្ជាក់ថាទាំងនេះក៏ជាការបង្ហាញនូវពីការផ្លាស់ប្តូរនិងស្វែងយល់ពីវប្បធម៌នៃប្រទេសទាំងពីរផងដែរ។ ម៉្យាងទៀតគណៈប្រតិភូក៏បាន សំណូមពរដល់លោកអភិបាលខេត្ត ជួយសម្រួលរកនូវទីកន្លែង ដើមី្បធ្វើការសម្តែងរបស់ក្រុមតន្ត្រីរបស់ប្រទេសអ៊ីស្រាអែល ដែលនឹងមកសម្តែងជូនទស្សនា ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅខេត្តសៀមរាបនាថ្ងៃទី២៩ឬ៣០ឧសភាឆ្នាំ២០១៤ដោយប្រជុំទៅដោយក្រុមសិល្បករចេះលេងឧបករណ៍ភ្លេង៣០មុខតែម្នាក់ឯង។