​តួនាទី​និង​ភារៈកិច្ច​សម្រាប់​អ្នក​សារព៍ត៌មាន​អាស៊ាន​៣៦​ថ្ងៃមុន​ពេល​ចូល​សមារ​ន្ត​កម្ម​អាស៊ាន

0

ខេត្ត​មុខដា​ហានៈ​ប្រទេស​ថៃ សកម្មភាព​របស់​អ្នកសារព័ត៌មាន​អាស៊ាន ត្រូវបាន​បើក​កិច្ចប្រជុំ​មួយ​នៅក្នុង​ប្រទេស​ថៃ នៃ​សណ្ឋាគារ Ploy Palace នៃ​ប្រទេស​ថៃ ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន ថៃ កម្ពុជា និង​ឡាវ វៀតណាម ជាង​៥០​នាក់ ក្នុង​គោលបំណង​បង្កើន​ចំណង់​មេត្រីភាព​រវាង​អ្នកសារព័ត៌មាន អាស៊ាន និង​ផ្សព្វផ្សាយ​ភាព​រីកចំរើន ផ្នែក សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​ជាការ​ចែករំលែក​នូវ​បទពិសោធន៍​ដល់​អ្នកសារព័ត៌មាន​អាស៊ាន សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ដើម្បី​ក្លាយខ្លួន​ឲ្យ​បាន​ឈានចូល​ប្រទេស​ឥណ្ឌូចិន ។​
​ខេត្ត​មុខដា​ហាន​មាន​ប្រជា​ពល​ដ្ឋ​ចំនួន ៣៤០០០០​នាក់ មាន​ទន្លេមេគង់​ជា​ព្រំ​ចែក​ទឹកដី​រវាង ថៃ និង​ប្រទេស​ឡាវ​ចំនួន ៧២​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​ទីក្រុង​បាងកក ៦៤០​គ​.​ម ខេត្ត​មុខដា​ហាន ជា​ខេត្ត​ថ្មី និង​កំពុងតែ​អភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​និង​មាន​ស្ពាន​មិត្តភាព ថៃ ឡាវ ជា​ច្រក​អន្តរជាតិ សម្រាប់​នាំចេញ​នូវ​ផលិតផល និង​ដឹកជញ្ជូន​ទំនិញ​។​
កិច្ចប្រជុំ​អ្នកសារព័ត៌មាន ត្រូវបាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម លី វ៉ាន់​ហុង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ និង​ឯកឧត្តម Mr.Sompetch Sroisraku ព្រមទាំង​កាសែត វិទ្យុ ទូរទស្សន៍ និង​ទស្សនា​វ​ដ្តី ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ដែល រៀបចំឡើង​នៅ​ថ្ងៃទី ២៤ ខែ វិឆ្ឆិកា ឆ្នាំ ២០១៥ ឯកឧត្តម Mr.Sompetch Sroisraku បាន​មានប្រសាសន៍ថា​ចែករំលែក​បទពិសោធន៍ បង្កើន​ចំណង់​មេត្រីភាព រវាង​អ្នកសារព័ត៌មាន​ក្នុង​សមាជិក​អាស៊ាន ដើម្បី​បើ​ទ្វារ​អាស៊ាន​នៅ​ឆ្នាំ​២០១៦​ក្នុងការ​ផ្សព្វផ្សាយ​ពី​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​របស់ខ្លួន ដើម្បី​ពង្រឹង​នូវ​គុណភាព ជាពិសេស​ចំពោះ​ខេត្ត​ជាប់​ព្រំ ដែន​និង​ប្រទេសជិតខាង គឺជា​ខេត្ត​ដែល​អាច​និង​បង្កើត​ឲ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ឲ្យ​ឳ​កាស​អ្នកវិនិយោគ ទុន​បណ្តាក់ទុន និង​អភិវឌ្ឍន៍​តំបន់​ខេត្ត​ជាប់​ព្រំដែន និង​រៀបចំ​ផ្លូវ​ឲ្យ​មានការ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដើម្បី​ជា​មូលដ្ឋាន​គ្រិះ​ក្នុងការ​វិនិយោគ ហើយ​នេះ​ជា​តួនាទី​សម្រាប់​អ្នកសារព័ត៌មាន ធ្វើការ​ផ្សព្វផ្សាយ ដោយ​មិន​អាចមាន​ស្ថាប័ន ណា​អាច​ធ្វើការ​តៃ​ម្នាក់ឯង​នោះទេ គឺ​តួនាទី​របស់​អ្នកសារព័ត៌មាន ត្រូវ​នាំ​ដំណឹង​សកម្មភាព និង​ភាព​រី​ចម្រើន ទាំង​ទីផ្សា ទាំង​ការអភិវឌ្ឍន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​រៀងខ្លួន​ឲ្យ​ជ្រាប់​ពី​ព័ត៌មាន នេះ​គឺជា​តួនាទី​សំខាន់បំផុត​របស់​អ្នកសារព័ត៌មាន គឺ​ត្រូវ​គិតពី​ផលប្រយោជន៍​របស់រប​ស់​សង្គម និង​ប្រជាពលរដ្ឋ មិនត្រូវ​ផ្សព្វផ្សាយ​អ្វីមួយ​ដែល​បង្ករ​ផលប៉ះពាល់ ដល់​សង្គម និង​បង្ករ​ឲ្យ​អសន្តិសុខ​ដល់​ប្រទេស ។​
Mr. Sangtong A-nantaphat ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​មុខដា​ហាន បាន​មានប្រសាសន៍ថា ខណៈ​នេះ​ប្រទេស​ឡាវ ចិន វៀតណាម និង​ថៃ រួមទាំង​ប្រទេស​កម្ពុជា ឥណ្ឌា កំពុងតែ​បង្កើន​ការអភិវឌ្ឍន៍​និង​ប្រទេស​ខ្លះ​កំពុងតែ​សាងសង់ រោងចក្រ​ផលិតផល ផ្លូវទឹក ផ្លូវគោក ដើម្បី​ដឹកជញ្ជូន​ទំនិញ​នៅពេល​ចូល​អាស៊ាន​ខាងមុខនេះ ដូច្នេះ​ប្រទេស​ថៃ កម្ពុជា ឡាវ វៀតណាម ត្រូវ​ពង្រឹង​គុណ​គុណ​ទំនិញ របស់ខ្លួន​និង​រួមគ្នា​ឲ្យ​មាន​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ គឺ​នៅសល់តែ ៣៦​ថ្ងៃ​ទៀត​ទេ និង​ចូល​សហគមន៍​អាស៊ាន​។
​ ​ដោយ ប៊ុន រដ្ឋា
x8 v9 v7 v5 v4 v3 v2 v1