កំពង់ធំ= េកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ចើញជាអធិតីភាពក្នុងពីពិធីប្រកាស សមាសភាពអនុគណះកម្មការប្រលងប្រណាំងរបស់តំបន់សឹករងកំពង់ធំ ដោយមានការចូលរួមពីជួរនៃថ្នាក់ដឹកនាំប្រតិបត្តិការសឹករងតាម
លំដាប់ថ្នាក់និងមេបញ្ចាការគ្រប់កង េកភាពនិងការិយាល័យ ផ្នែក ចំនុះអោយសឹករងកំពង់ធំ ដែលមានចំនួនសរុប៨៣នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ចិការ ឆ្នាំ២០១៥។
លោកវីរះសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ តំបន់ប្រតិបត្តិការ បានអាននូវសេចក្ដីសម្រេចបង្កើតអនុគណះកម្មការប្រឡងប្រណាំង ក្រុមការងារអច្ចិន្ដ្រៃយ៍ ក្រុមការងារតាមដានត្រួតពិនិត្យ វាយតំលៃសកម្មភាពទាំង៥ខ្លឹមសាររបស់ កង េកភាព ។ លោកវីរះសេនីយ៍ទោ សួស សំអាត នាយការិយាល័យទី៤ បានអាននូវផែនការការងារបង្កបង្កើនផល ចិញ្ចឹមសត្វ។ បន្ទាប់មក លោកវីរះសេនីយ៍ត្រី កែវ សុធា នាយការិយាល័យទី៥ បានឡើងអាន នូវផែនការ និងសេចក្ដីណែនាំការងារបំផុសចលនាប្រឡងប្រណាំងជូនអង្គប្រជុំអោយបានជ្រាប់។
ក្នុងឪកាសនោះដែរ លោកវីរះសេនីយ៍ េក ញូងធី មេបញ្ចាការរង នាយសេនាធិការ ដែលត្រូវបានប្រកាស ទទួលស្គាល់ជាប្រធាន អនុគណះកម្មការប្រឡងប្រណាំង តំបន់សឹករងបានឡើងណែនាំបន្ថែម ដល់កង េកភាព អោយយកចិត្តទុកដាក់ជម្រុញការងារអោយមានសកម្មភាព តាម សន្ទស្សន៍ការងារឆ្លើយតបទៅនិងផែនការ របស់តំបន់សឹករង ក៏ដូចជាយោធាភូមិភាគទៅ៤ដែលបានដាក់ចេញ។
ចុងក្រោយ េកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករង បន្ទាប់ពីបានស្ដាប់ព្រមទាំងផ្ដល់យោបល់ក្នុងអង្គប្រជុំ ដោយយបានចាប់អារម្មណ៍ខ្ពស់ លើការយកចិត្តទុកដាក់ របស់េកឧត្តម មេបញ្ចាការយោធាភូមិភាគ ៤ដែលតម្រូវអោយជម្រុញការងារប្រឡងប្រណាំង លើគ្រប់វស័យ សំដៅអោយអង្គភាពមានការរីកចំរើន ជាមួយគ្នានេះដែរតំបន់សឹករងកំពង់ធំក៏បានរួសរាន់កែសម្រួល សមាសភាពអនុគណះកម្មការប្រឡងប្រណាំងលើផែនការតាមរបស់ថ្នាក់លើដែលបាន េកភាពចាត់តាំងអោយអនុវត្តន៍
េកឧត្តម សោម ស៊ុន សង្កត់ធ្ងន់តាមខ្លឹមសារប្រឡងប្រណាំងទាំង ៥ដូចខាងក្រោម ១ ប្រយុទ្ធ ត្រៀម ប្រយុទ្ធនិងការងារល្អ ២ ហ្វឹកហ្វឺន រៀនសូត្តល្អ ៣ ទស្សនះត្រឹមត្រូវ ឆន្ទះមុះមុត សាមគ្គីវិន័យល្អ ៤ គ្រប់គ្រងកម្លាំង មធ្យោយបាយ អាវុធ យុទ្ធភ័ណ្ឌ គ្រឿងចក្រ អោយបានម៉ឺងម៉ាត់ និងមិនអោយបាត់បង់ ៥ ម្ចាស់ការបង្កបង្កើនផល សន្សំសំចៃ ធានាសុខភាព ជីវភាពរស់នៅល្អ បន្ទាប់មកមេបញ្ចាការគ្រប់កង េកភាព ផ្នែក ការិយាល័យ ផ្នែកទាំងអស់ ក៏ដូចជាអស់លោកដែលមានតួនាទីក្នុង អនុគណះកម្មការប្រឡងប្រណាំង ក្រុមការងារនានា ប្ដេជ្ញាចិត្តខ្ពស់អនុវត្តន៍ការងារអោយទទួលបានជោគជ័យតាមផែនការនិងខ្លឹមសារប្រឡងប្រណាំងទាំង៥ ៕ ប៊ុន រិទ្ធី








































